Day: November 3, 2021

អភិបាលខណ្ឌដង្កោសំណេះសំណាលជាមួយកងកម្លាំងសណ្តាប់ធ្នាប់ខណ្ទ

ដោយ:រ៉ាម៉ន/ភ្នំពេញ៖នៅរសៀលថ្ងៃពុធទី៣ខែវិច្ឆិកាឆ្នាំ២០២១រដ្ឋបាលខណ្ឌដង្កោបានរៀបចំពិធីសំណេះសំណាលជាមួយកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ក្រោមអធិបតីភាពលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ។ក្នុងពិធីនេះលោកស្រីអភិបាលខណ្ឌបានកោតសសើរដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដែលខិតខំបំពេញការងារកន្លងមក។លោកស្រីក៏បាន ឧបត្ថម្ភជាសម្ភារនិងថវិកាមួយចំនួនផងដែរ៕សរន

បន្ទាប់ពីទាក់ទាញការចាប់អារម្មណ៍ពីសម្តេចតេជោ ,គ្រួសារកុមារា គង់ សីហាបានទទួលអំណោយដ៏ច្រើននិងទទួល បានផ្ទះថ្មី

ដោយៈបាយ័ន/សៀមរាបៈសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនបានផ្តល់ជូនថវិកា២០ លានរៀល និងសាងសង់ផ្ទះដល់គ្រួសារកុមារ គង់ សីហា អាយុ៧ឆ្នាំ រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប...

:អ្នកនាំពាក្យក្រសួងយុត្តិធម៌បានហៅការអំពាវនាវរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិចំនួនបីរូបអំពីសិទ្ធិមនុស្សនៅកម្ពុជាថា ជារឿងមិនពិត។ ពីព្រោះជាគោលការណ៍សិទ្ធិមនុស្ស ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការផ្តន្ទាទោសអ្នកដែលប្រព្រឹត្តបទល្មើស គឺជាយន្តការនៃការអនុវត្តច្បាប់ក្នុងការ លើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋ។

:អ្នកនាំពាក្យក្រសួងយុត្តិធម៌បានហៅការអំពាវនាវរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិចំនួនបីរូបអំពីសិទ្ធិមនុស្សនៅកម្ពុជាថា ជារឿងមិនពិត។ ពីព្រោះជាគោលការណ៍សិទ្ធិមនុស្ស ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការផ្តន្ទាទោសអ្នកដែលប្រព្រឹត្តបទល្មើស គឺជាយន្តការនៃការអនុវត្តច្បាប់ក្នុងការ លើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋ៕

អ្នកនាំពាក្យក្រសួងយុត្តិធម៌ហៅការលើកឡើងរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អ.ស.ប.គឺប្រាសចាកពីការពិត

ដោយៈមុនីរ័ត្ន/ភ្នំពេញ:អ្នកនាំពាក្យក្រសួងយុត្តិធម៌បានហៅការអំពាវនាវរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិចំនួនបីរូបអំពីសិទ្ធិមនុស្សនៅកម្ពុជាថា ជារឿងមិនពិត។ ពីព្រោះជាគោលការណ៍សិទ្ធិមនុស្ស ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការផ្តន្ទាទោសអ្នកដែលប្រព្រឹត្តបទល្មើស គឺជាយន្តការនៃការអនុវត្តច្បាប់ក្នុងការ លើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋ។ យោងតាមប្រភពAMSនៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២១បានស្រង់សម្ដីលោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌មកបញ្ជាក់ថាជាគោលការណ៍ច្បាប់ក៏ដូចជាគោលការណ៍សិទ្ធិមនុស្សការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការផ្តន្ទាទោសអ្នកដែលប្រព្រឹត្តបទល្មើសគឺជាយន្តការនៃការអនុវត្តច្បាប់ក្នុងការលើកស្ទួយសិទ្ធិមនុស្សនិងនីតិរដ្ឋមិនមែនជាការរិតត្បិត សិទ្ធិសេរី ឬមួយក៏ជាការបំបិទសម្លេងបប្រឆាំង...

កំណើនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី៣ខែវិច្ឆិកា

ភ្នំពេញៈរបាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ.ក១៩)បានបង្ហាញថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាគិតពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ដល់ថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២១មាន១០០,១៨ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំមាន៩៨,១០ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ​១.៩៦៦.៩៣១នាក់។លើកុមារអាយុពី០៦ឆ្នាំដល់ក្រោម ១២ឆ្នាំ មាន ១០២,១៤ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ ១.៨៩៧.៣៨២ នាក់និងលើកុមារអាយុ៥ឆ្នាំ ៣៤,១៥ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់៕សរន សូមជូនតារាង៖

មេបញ្ជាការកងទ័ពជើងគោកវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក កម្ពុជា និងឥណ្ឌូនេស៊ី

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោក ឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកងទ័ពជើង គោក នៃប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ដែលមានការរីកចម្រើនជាលំដាប់លើមូលដ្ឋាននៃអនុស្សរណៈរវាងស្ថាប័នទាំងពីរ ក្នុងឆ្នាំ២០០៧...

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ដឹកនាំកិច្ចប្រជុំផែនការការពារសន្តិសុខ ក្នងពិធីទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈ បញ្ជាការការពារពិធីបុណ្យ តំណាងរបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិកាលពីព្រឹក ថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២១បានដឹកនាំកិច្ចប្រជុំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នងឱកាសប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២១។...

ចិនកាលពីថ្ងៃពុធបានប្រកាសកំណត់គោលដៅកាត់បន្ថយការប្រើធ្យូងថ្ម១,៨ភាគរយសំរាប់ការផលិតចរន្តអគ្គិសនីនៅ៥ឆ្នាំខាងមុខ ក្នុងបំណងបន្ថយការ បញ្ចេញឧស្ម័នទៅក្នុងបរិយាកាសដែលជាមូលហេតុនាំអោយផែនដីឡើងកំដៅ។

ពលរដ្ឋ​ណា​ម្នាក់ ជួប​ការខ្វះខាត ត្រូវ​ទំនាក់ទំនង​ជាមួយ អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ទទួលបាន ការជួយឧបត្ថម្ភ​

​ដោយៈ បូកគោ / កំពត​: អភិបាល​ខេត្តកំពត បាន​ប្រាប់​ប្រជាពលរដ្ឋ ឱ្យ​ទំនាក់ទំនង​ជាមួយ អាជ្ញាធរ​មូលដ្ឋាន ក្នុងករណី​ជួប​ការខ្វះខាត ដើម្បី​ទទួលបាន​ប័ណ្ណ រួច​យកមក​ទទួល ស្បៀងអាហារ ពី​រដ្ឋបាលខេត្ត​។​ ​នា​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា...

លោក អ៊ិត សំហេង អញ្ជើញ​ផ្តល់​ភ្លើង​បូជាសព លោក អ៊ុ មាន រដ្ឋលេខាធិកា​ក្រសួង​ការងារ​

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​អញ្ជើញ​ផ្តល់​ភ្លើង​បូជាសព លោក អ៊ុ មាន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ...