ពិភពលោកកាន់តែមានសង្ឃឹមហើយ ថ្នាំកូវីដ១៩របស់Pfizerកាត់បន្ថយការចូលពេទ្យនិងការស្លាប់បាន៩០ភាគរយ
ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ ក្រុមហ៊ុនហ្វាយហ្ស៊ឺ អ៊ីង(Pfizer Inc.)របស់អាម៉េរិកបាននិយាយកាលពីថ្ងៃសុក្រទី៥វិច្ឆិកាថាថ្នាំព្យាបាលកូវីដ១៩ក្នុងដំណាក់កាលពិសោធន៍របស់ខ្លួនអាចកាត់បន្ថយអត្រាចូលដេកពេទ្យនិងការស្លាប់ដោយជំងឺកូវីដ១៩បានជិត៩០ភាគរយក្នុងចំណោមអ្នកឆ្លងពេញវ័យនិងមានហានិភ័យខ្ពស់ ។ បច្ចុប្បន្ន ការព្យាបាលកូវីដ១៩ទាមទារការចាក់ថ្នាំ។ ថ្នាំរបស់ក្រុមហ៊ុនប្រជែង Merckកំពុងត្រួតពិនិត្យដោយរដ្ឋបាលឳសថនិងចំណីអាហារអាម៉េរិក(FDA)ក្រោយពីការពិសោធន៍បង្ហាញលទ្ធផលពូកែគួរសមគឺកាត់បន្ថយការចូលដេកពេទ្យនិងស្លាប់បានពាក់កណ្តាល។ Pfizerបាននិយាយថាខ្លួននឹងស្នើសុំFDAនិងពួកនិយ័តករអន្តរជាតិដើម្បីអនុម័តប្រើថ្នាំព្យាបាលកូវីដ១៩របស់ខ្លួន អោយបានឆាប់ៗតាមតែអាចធ្វើបាន។ សូមបញ្ជាក់ថា ចាប់តាំងពីពេលកូវីដ១៩ចាប់ផ្តើមវាយប្រហារពិភពលោកកាលពីឆ្នាំមុន ពួកអ្នកសិក្សាស្រាវជ្រាវនៅទូទាំងពិភពលោកបានប្រជែងគ្នាស្វែករកថ្នាំព្យាបាលកូវីដ១ដែលអាចលេបនៅតាមផ្ទះដើម្បីបន្ថយរោគសញ្ញា ធ្វើអោយឆាប់ជានិងកុំអោយអ្នកជំងឺចូលដេកពេទ្យ។...