ចិនថា អាម៉េរិកគួរឈប់មានការយល់ច្រឡំណាមួយអំពីតៃវ៉ាន់
ប្រែសម្រួលៈវាសនា/ប៉េកាំង៖ ក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៥វិច្ឆិកាថាវាមិនមានឳកាសចិនធ្វើការស្រុះស្រួលទេអំពីបញ្ហាតៃវ៉ាន់និងសហរដ្ឋអាម៉េរិកមិនគួរមានការយល់ច្រឡំណាមួយអំពីបញ្ហានេះ ក្រោយពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបង្ករឿងជាបន្តបន្ទាប់លើបញ្ហានេះ។ ចិននិយាយថា បញ្ហាតៃវ៉ាន់ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន ជាបញ្ហារសើបបំផុតនៅក្នុងទំនាក់ទំនងជាមួយអាម៉េរិក ដែលជាអ្នកគាំទ្រនិងផ្គត់ផ្គង់អាវុធធំបំផុតដល់កោះសេរីនិយមនេះ។ ការខ្វែងគំនិតគ្នាអំពីតៃវ៉ាន់នៅតែបន្តមានក្រោយកិច្ចប្រជុំកំពូលនៅខែនេះ រវាងប្រធានាធិបតីចូ បៃដិន និងសមភាគីចិន ស៊ី ជីនភីង។...