ឯកអគ្គរដ្ឋទូតចិននិយាយថា ផ្លូវដែកចិន-ឡាវបង្ហាញពីស្មារតីនៃសហគមន៍ដែលចែករំលែកអនាគតរួមគ្នា
ប្រែសម្រួល : កញ្ញាដាលីស (ស៊ីនហួ) ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ លោក ជាំង ចាយតុង បាននិយាយថា ផ្លូវដែកចិន-ឡាវ គឺជាផ្លូវនៃការតភ្ជាប់និងជាផ្លូវនៃមិត្តភាពផងដែរហើយកិច្ចសហប្រតិបត្តិការនៃគម្រោងនេះបង្ហាញពីស្មារតីនៃសហគមន៍ចិន-ឡាវដែលចែករំលែកអនាគតរួមគ្នា។ ដោយសំអាងលើចរិតលក្ខណៈនិងការបំផុសទឹកចិត្តពីផ្លូវដែកចិន-ឡាវ លោកឯកអគ្គរដ្ឋទូតជាំងបាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយទីភ្នាក់ងារសារព័ត៌មានស៊ីនហួថាវាគឺជាគម្រោងដែលភាគីទាំងពីរសហការគ្នាដោយស្មោះត្រង់ និងបន្តស្វែងរកភាពល្អប្រពៃក្រោមការណែនាំរបស់ថ្នាក់ដឹកនាំកំពូល...