អាជ្ញាធរហូឡង់និយាយថារកឃើញករណីកូវីដ១៩រាប់សិបនៅលើជើងហោះហើរពីអាហ្វ្រិកខាងត្បូង
ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ អាជ្ញាធរសុខាភិបាលហូឡង់បាននិយាយថា មនុស្សរាប់សិបនាក់ដែលបានមកដល់ទីក្រុងអាំស្ទើដាំតាមជើងហោះហើរចំនួនពីរពីប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃសុក្រទី២៦វិច្ឆិកាទំនងជាបានឆ្លងកូវីដ១៩ ហើយពួកគេកំពុងធ្វើតេស្តិ៍បន្ថែមទៀតដើម្បីអោយដឹងច្បាស់ថាតើអ្នកទាំងនោះបានឆ្លងមេរោគបំប្លែងថ្មី Omicron ដែរឬអត់។ អ្នកដំណើរប្រហែល ៦០០ នាក់បានមកដល់អាកាសយានដ្ឋានស៊ីផូលនៃទីក្រុងអាំស្ទើដាំនៅលើជើងហោះហើរ KLM ចំនួនពីរកាលពីថ្ងៃសុក្រហើយបន្ទាប់មកបានប្រឈមនឹងការពន្យារពេលជាច្រើនម៉ោងនិងការធ្វើតេស្តិ៍ដោយសារតែព្រួយបារម្ភអំពីមេរោគបំប្លែងថ្មី។...