Month: November 2021

រាប់ពាន់នាក់​ចេញ​មក​ទាមទារ​អោយ​កែ​ទំរង់​របបរាជានិយម​ថៃ​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រាប់ពាន់​នាក់​បាន​ចេញមក​កាន់​ដង​វិថី​នៃ​ក្រុង​បាងកក​កាលពី​ថ្ងៃអាទិត្យ​ទី​៣១​តុលា ដោយ​បំពាន​បំរាម​ជួបជុំ​ដើម្បី​ទប់ស្កាត់​កូ​​វីដ​១៩​និង​ការសុំ​អង្វេ​របស់​នាយករដ្ឋមន្ត្រី​ថៃ​អោយ​ពួកគេ​អត់ធ្មត់​កុំ​នាំគ្នា​ពពាក់ពពូន​ចេញ​មក​តាម​ដងផ្លូវ​នៅពេល​ថៃ​ត្រៀម​ស្វាគមន៍​ទេសចរ​បរទេស​ច្រើនឡើង​ចាប់ពី​ថ្ងៃ​០១​វិច្ឆិកា​នេះ​។​ ​អ្នក​ប្រឆាំង​តវ៉ា​បាន​អំពាវនាវ​អោយ​លុបចោល​ច្បាប់​ប្រឆាំង​ការប្រមាថ​ព្រះមហាក្សត្រ ឬ​វគ្គ​ច្បាប់​ទី​១១២​នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ចាត់ទុក​ការប្រមាថ​ស្តេច​ឬ​សមាជិក​រាជ្យ​វង្ស​និង​ការនិយាយ​ប៉ះពាល់​​របប​រាជា​និយម​ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​។​ ​សូមបញ្ជាក់​ថា​ចាប់តាំងពី​ឆ្នាំ​មុន ចលនា​ប្រឆាំង​តវ៉ា​ដឹកនាំ​ដោយ​ក្រុមនិស្សិត​នេះ​ក៏​បាន​អំពាវនាវ​អោយ​លោក​ប្រា​យុទ្ធ ចាន់ អូ​ចា ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី កែប្រែ​រដ្ឋធម្មនុញ្ញ​និង​កែ​​ទំរង់​របបរាជានិយម​។​ ​មេដឹកនាំ​បាតុកម្ម​លេចធ្លោ​ម្នាក់​បាន​និយាយថា​« ថ្ងៃនេះ យើង​ទាមទារ​អោយ​លុបចោល​ខ​ច្បាប់​លេខ​១១២ ដោយសារ​វា​មិន​គាំទ្រ​សេរីភាព​នៃ​ការនិយាយស្តី​។​យើង​មិន​អាច​និយាយ​អ្វី​អំពី​បញ្ហា​​ពាក់ព័ន្ធ​នឹង​របប​រាជានិយម​និង​អំពី​ថា​តើ​គួរ​ធ្វើយ៉ាងណា​អោយ​វា​បាន​ល្អ​ប្រសើរ​ឡើង​»​។​ ​ការប្រឆាំង​តវ៉ា​កាលពី​ថ្ងៃអាទិត្យ​បាន​កើត​ឡើង​មួយ​ថ្ងៃមុន​ថៃ​បើក​ប្រទេស​ធំ​ឡើង​ដើម្បី​ទទួល​ទេសចរ​បរទេស​។​ចាប់​ពីថ្ថៃ​ចន្ទនេះ​ទៅ...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១

ឆ្នាំជូត​   ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឆ្លង​ចូល​ខែវិច្ឆិកា​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​តែង​ប្រសើរ​ជាង​ខែ​កន្លងមក​ដែរ​។​លោកអ្នក​មិន​គប្បី​ទុកចិត្ត​ក្រុមមនុស្ស ពេក​ប្រយ័ត្ន ដូច​ពាក្យ ចាស់ ថា​” ស្គាល់​មុខតែ​មិន​ស្គាល់ចិត្ត ”​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពុំ​សូវ​ជឿនលឿន​ទៅមុខ ហើយ​អ្នកដទៃ​ក៏​តែង​សម្លឹង​ក្នុង​ផ្លូវ​អាក្រក់​ច្រើន​៕   ​ឆ្នាំឆ្លូវ​  ...

បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់បានចេញមកកាន់ដងវិថីនៃក្រុងបាងកកកាលពីថ្ងៃអាទិត្យទី៣១តុលា ដោយបំពានបំរាមជួបជុំដើម្បីទប់ស្កាត់កូ វីដ១៩និងការសុំអង្វេរបស់នាយករដ្ឋមន្រ្តីថៃអោយពួកគេអត់ធ្មត់កុំនាំគ្នាពពាក់ពពូនចេញមកតាមដងផ្លូវនៅពេលថៃត្រៀមស្វាគមន៍ទេសចរបរទេសច្រើនឡើងចាប់ពីថ្ងៃ០១វិច្ឆិកានេះ។

ព្រឹកនេះសម្តេច​តេ​ជោ ហ៊ុន សែន បានអញ្ជើញ​ប្រកាស​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ជុំ​ទី​១​និង​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​៥​ឆ្នាំ​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានអញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស់​បិទ​ជា​ផ្លូវ ការកម្រិត​ថ្នាក់ជាតិ​នូវ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ជុំ​ទី​១ និង ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​កុមារ​អាយុ​៥​ឆ្នាំ​ដោយ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១​ស្អែក​នេះ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹងធ្វើ​សន្និសីទកាសែត​ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩...

បុរសម្នាក់បានចាក់អ្នកដំណើរក្នុងរថភ្លើងអោយរបួសជាងដប់នាក់នៅក្រុងតូក្យូកាលពីថ្ងៃអាទិត្យមុនដុតបង្កអគ្គិភ័យឡើង ដោយនាំអោយអ្នកដំណើរផ្អើលរត់ជាន់គ្នានិងខ្លះលោតចេញ តាមបង្អួចទូររថភ្លើង។ជនវាយប្រហារអាយុ២៤ឆ្នាំ ត្រូវបានចាប់ខ្លួនហើយហេតុផលនាំអោយបុរសនេះប្រព្រឹត្តដូច្នេះកំពុងត្រូវស៊ើបអង្កេត។

លេខាព័ត៌មានរបស់សេតវិមានលោកស្រី ហ្សិន សាគី បាននិយាយកាលពីថ្ងៃអាទិត្យថា លោកស្រីឆ្លងកូវីដ១៩និងកំពុងចេញរោគសញ្ញាស្រាល។សាគី អាយុ៤២ឆ្នាំ បានជួបប្រធានាធិបតី ចូ​ បៃដិន លើកចុងក្រោយនៅសេតវិមានកាលពីថ្ងៃអង្គារ តែបានពាក់ម៉ាស់និងនៅចម្ងាយ១,៨២ម៉ែត្រពីគ្នា។

បំណិទ , បុស្សរថ , បាយក្រៀម , ធីប , ទេព​

ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​ ​បំណិទ​ ​នាមសព្ទ​ ( ព​. ថ​. ) ការបិទ​; កន្លែង​ដែល​បិទ​ ​ក្អម​ធ្លុះ​មាន​បំណិទ​កាក​ល័ខ ៣...