Month: November 2021

​អ្នក​ប្រកប​របរ​រត់​រ៉ឺម៉ក​ម៉ូតូ​ចំនួន​២០០​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត​បានទទួល​អំណោយ​ជា​ស្បៀង​

ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ​គ្រួសារ​ប្រជាពលរដ្ឋ​ប្រកប​របរ​រត់​រ៉ឺម៉ក​ម៉ូតូ ចំនួន​២០០​គ្រួសារ នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០២១​បាន​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូច​រាជធានី ខេត្ត​ដទៃ​ដែរ...

​លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូទាំងប្រទេស​ថ្ងៃទី​៣០ វិច្ឆិកា​:​ចំនួន​ប្រាំបួន​ករណី ឃាត់ខ្លួន ១៩ នាក់

​ដោយៈ​បាយ័ន​/ ភ្នំពេញៈ​ជនសង្ស័យ​ចំនួន ១៩ នាក់ ( ស្រី ៩ នាក់ ) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប បទល្មើស​គ្រឿងញៀន​ចំនួន​ប្រាំបួន​ករណី​នៅ​ទូទាំងប្រទេស​។ ​ប្រភព​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ​បាន​បញ្ជាក់ថា​ក្នុង ចំណោម​ជនសង្ស័យ ទាំង...

ប្រជុំ​ពិគ្រោះ​យោបល់ រវាង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយ​អាជីវករ​ទឹកស្អាត

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក អម សុភា អភិបាលរង​ខេត្ត តំណាង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ...

​ក្រសួង​ការងារ សហការ​ជាមួយ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បើក​វគ្គ​បណ្តុះបណ្តាល កសាង​សមត្ថភាព ដល់​សមាជិក គណៈកម្មការ​ខេត្ត សម្រាប់​អនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី​មុខរបរ និង​ការងារ​

ដោយ​៖ ទេ​ពក​ង្រី / កំពង់ឆ្នាំង​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​រដ្ឋបាល ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​សហការ​រៀបចំ បើក​វគ្គប​ណ្តុះ បណ្តាល កសាង​សមត្ថភាព...

​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៣០ ឆ្នាំ​ទី​៣ អាណត្តិ​ទី​៣

ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ បាន​អញ្ជើញ​ជា​អធិបតី...

បា​បា​ដូ​ស​ប្រកាសនាង​រីហា​ណា​ជា​វីរនារី​ជាតិ ខណៈ​កោះ​នេះ​ក្លាយជា​សាធារណរដ្ឋ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ កោះ​បា​បា​ដូ​ស​បាន​ប្រកាស​នាងរី​ហា​ណា​ជា​វីរនារី​ជាតិ​ក្នុងការ​ប្រារព្ធ​ពិធី​ក្លាយជា​សាធារណរដ្ឋ​របស់​ខ្លួន​នៅ​ទីក្រុង​ប្រ៊ី​ដ​ថោ​ន​។​ ​នាយករដ្ឋមន្ត្រី មៀ ម៉ូត​ត្លី បានប្រកាសថា កំពូល​តារាចម្រៀង​វ័យ ៣៣ ឆ្នាំ​រូប​នេះ​នឹង​ទទួលបាន​កិត្តិយស​ជា​វីរនារី​ជាតិ​របស់​បា​បា​ដូស​ដើម្បី​ជា​ការអបអរសាទរ​។ ​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​នាង​រី​ហា​ណា​ថា “​សូម​ឱ្យ​អ្នក​បន្ត​រះ​ចែងចាំង​ដូច​គ្រាប់ពេជ្រ​និង​នាំមក​នូវ​កិត្តិយស​ដល់​ប្រទេស​ជាតិ​ដោយ​ស្នាដៃ​របស់​អ្នក...

ធនាគារពិភពលោក​ពិចារណា​បញ្ចេញ​ជំនួយ​មនុស្សធម៌​សម្រាប់​អា​ហ្វ​ហ្គានី​ស្ថាន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ប្រភព​មួយ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​វិច្ឆិកា​ថា​ធនាគារ​ពិភពលោក​នឹង​ពិចារណា​លើ​ផែនការ​សម្របសម្រួល​មួយ​​ដើម្បី​បញ្ចេញ​ជំនួយ​មនុស្សធម៌​សម្រាប់​អា​ហ្វ​ហ្គានី​ស្ថាន​ដោយ​បង្វែរ​ចេញពី​មូលនិធិ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​ប្រទេស​នេះ​ឡើង​វិញ​។​ ​ប្រភព​បាន​និយាយ​ដោយ​មិន​បញ្ជាក់​លម្អិត​ថា​គណៈ​គ្រប់គ្រង​របស់​ធនាគារ​នឹង​ពិភាក្សា​អំពី​សំណើ​នេះ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​ក្រៅផ្លូវការ​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​បង្វែរ​មូលនិធិ​ពី​មូលនិធិ​​កសាង​អា​ហ្វ​ហ្គានី​ស្ថានឡើងវិញ (ARTF)”​ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​មនុស្សធម៌​តាមរយៈ​អង្គការសហប្រជាជាតិ​និង​ទីភ្នាក់ងារ​មនុស្សធម៌​ផ្សេង​ទៀត​ដែល​មាន​វត្តមាន​និង​សមត្ថភាព​ភ​ស្តុ​​ភារ​នៅក្នុង​ប្រទេស​នេះ​”​។ ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថាន​ប្រហែល ២២ លាន​នាក់ ឬ​ជាង​ពាក់កណ្តាល​ប្រទេស​នឹង​ប្រឈម​មុខ​នឹង​ការខ្វះខាត​ស្បៀង​អាហារ...

ប្រធាន​Moderna និយាយថា វ៉ាក់សាំង​បច្ចុប្បន្ន​ទំនងជា​មិន​អាច​ទប់ទល់​នឹង​អូ​មី​ក្រុង​បានទេ​

​ប្រែ​សម្រួលៈ​វាសនា​៖ វ៉ាក់សាំង​បច្ចុប្បន្ន​ទំនងជា​មិន​អាច​ប្រឆាំង​នឹង​វីរុស​បំ​ប្លែងខ្លួន​ថ្មី​អូ​មី​ក្រុង ហើយ​វា​នឹង​ចំណាយ​ពេល​រាប់​ខែ​ដើម្បី​បង្កើត​វ៉ាក់សាំង​ថ្មី​ដែល​មាន​ប្រសិទ្ធភាព​ប្រឆាំង​វា នេះ​បើ​តាម​​អ្វី​ដែល​ប្រធាន​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​Moderna​បាន​ប្រាប់​សារព័ត៌មាន​Financial Times​។​ ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ដែល​ត្រូវ​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​អង្គារ លោក​ស្ទេ​ហ្វាន បាន់​សែ​ល បាន​ប្រាប់​កាសែត​ខាងលើ​ថា​ទិន្នន័យ​នឹង​ចេញ​អំពី​ប្រសិទ្ធភាព​នៃ​បណ្តា​វ៉ាក់សាំង​បច្ចុប្បន្ន ប្រឆាំង​នឹង​អូ​មី​ក្រុង តែ​អ្នកវិទ្យាសាស្ត្រ​មិន​មាន​សុទិដ្ឋិនិយម​ទេ​។​ ​លោក​ថា «​គ្រប់​អ្នកវិទ្យាសាស្ត្រ​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ …​គឺ​ចម្លើយ​ដូចនេះ “​វា​មិន​ល្អ​ទេ​”...

កូនស្រី​ច្បង​របស់លោក កឹម សុខា ឆ្លើយតប​ទៅ​ទណ្ឌិតរត់ចោលស្រុក និង​បក្ខពួក​

ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ​កញ្ញា កឹម មនោ​វិទ្យា នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ធ័​រ (Twitter) ឆ្លើយតប​ដោយប្រយោលទៅ​ទណ្ឌិត សម រ​ង្ស៉ី និង​បក្ខពួក​ថា ឪពុក​របស់​នាង​មាន​សិទ្ធិ​បញ្ចេញមតិ ហៅ​ដៃគូ​បោកប្រាស់​ឱ្យ​បញ្ឈប់​កេងចំណេញ និង​បោកប្រាស់​សាធារណជន​។​ កញ្ញ កឹម មនោវិទ្យា...

នាយករដ្ឋមន្រ្តីឡាវបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជាប្រកបដោយជោគជ័យ

ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅថ្ងៃត្រង់ថ្ងៃទី៣០ខែ​វិច្ឆិកានេះគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យក្រោយពីបានជួបពិភាក្សាការងារជាមួយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងថ្នាក់ដឹកនាំស្ថាប័ននិតិបញ្ញត្តិនិង ចូលក្រាបបង្គំគាល់ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជាតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី ៣០ ខែ​វិច្ឆិកា ​ឆ្នាំ...