Month: December 2021

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប មានរៀបចំអបអរសាទពិធីបុណ្យឆ្លងឆ្នាំសកល ២០២១- ២០២២ ចំនួន ២កន្លែង គឺ នៅខាងមុខបរិវេណសួនច្បារព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប និង នៅសហគមន៍ព្រៃឈើចង្ក្រាន​រយ

ដោយ:បាយ័ន/សៀមរាបៈ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប មានរៀបចំអបអរសាទពិធីបុណ្យឆ្លងឆ្នាំសកល ២០២១- ២០២២ ចំនួន ២កន្លែង គឺ នៅខាងមុខបរិវេណសួនច្បារព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប និង នៅសហគមន៍ព្រៃឈើចង្ក្រាន​រយ...

រយៈពេល ១​ឆ្នាំៈ បង្ក្រាប​គ្រឿងញៀន ជាង ៤ តោន និង​ឃាត់ខ្លួន​មនុស្ស ជាង ១ ម៉ឺន​នាក់​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ គ្រឿងញៀន​ជាង ៤ តោន និង​កាំភ្លើង​វែង​ខ្លី ជិត ១០០ ដើម ត្រូវបាន​ដកហូត និង​មនុស្ស​ចំនួន​ជាង ១៣.០០០ នាក់...

មន្ត្រីក្រោមឱវាទ​ទាំងអស់ សូម​រក្សា​រាល់​ឯកសារ ឲ្យ​បានល្អ ឲ្យ​បានច្បាស់លាស់

​ដោយៈ ភ្នំ​សន្ទុក -​ភ្នំ​ស្វាយ / កំពង់ធំៈ នៅ​រសៀល ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ នេះ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ លោក...

ផ្តល់​សម្ភារ​សិក្សា និង​អង្ករ ជូន​កុមារ នៅ​មណ្ឌល​កុមារកំព្រា វិសាខា​នៃ​ក្តីសង្ឃឹម វត្ត​ខ្ចាស់​

​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​ក្រុមការងារ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​របស់លោក...

មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ​នឹង​ក្លាយជា​ព្រឹ​ត្ដិ​ការណ៍​កម្រិត​ពិភពលោក​នៅ​ឆ្នាំ​២០២២

ដោយៈ​សុផល​/​ភ្នំពេញ​៖​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ (AIFA) នឹង​ក្លាយជា​ព្រឹ​ត្ដិ​ការណ៍​ស្ដង់ដារ​អន្ដរជាតិ​ក្នុង​កម្រិត​ពិភពលោក​សម្រាប់​ឆ្នាំ​២០២២ ខាងមុខ នៅពេល​អបអរ​ការ​ប្រារព្ធ​បិទ​ការ «​គ្រង​តំណែង​» ជាទី​ក្រុង​វប្បធម៌​អាស៊ាន​ឆ្នាំ​២០២១-២២ របស់​ក្រុង​សៀមរាប​។​ ​លោក Aaron Carpene នាយក​ផ្នែក​គ្រប់គ្រង​លិ​ល្បៈ​នៃ​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ (AIFA) កំពុងតែ​រៀបចំ​កម្មវិធី​មួយ​ដោយ​រួមបញ្ចូល​ការសម្ដែងMozart at...

នៅ​ខេត្តបន្ទាយមានជ័យ ធ្វើ​ពិធីបួងសួង​សុំ​សេចក្តីសុខ​ចម្រើន មាន​សុវត្ថិភាព តាម​ដងផ្លូវ ក្នុងឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សាកល ២០២២

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ដូច​រៀងរាល់ឆ្នាំ​ដែរ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០២១ នេះ នគរបាល​វរៈ​ការពារ​ព្រំដែន​គោក នៃ​ផែន​ការងារ​ព្រំដែន​, នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ផែន​សណ្តាប់ធ្នាប់ ស្នងការដ្ឋាន​នគរបាល...

បំផ្ទុះ​គ្រាប់បែក​នៅក្បែរ​ស្ថានទូត​កម្ពុជា​នៅ​មី​យ៉ាន់​ម៉ា ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ទៅ​ទស្សនកិច្ច​នៅ​ថ្ងៃទី​៧-៨ ខែមករា​

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ មួយ​សប្តាហ៍​មុន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា គឺមាន​ករណី​បំផ្ទុះ​គ្រាប់បែក​នៅក្បែរ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មន្ត្រី​ស្ថានទូត​កម្ពុ​ជាណា​ម្នាក់​រងរបួស​នោះទេ​។ ​ចំណែក​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បាន​ពង្រឹង​សន្តិសុខ​កាន់តែខ្លាំង​ឡើង គឺ​ទាំង​ស្ថានទូត និង​ផ្ទះ​មន្ត្រី​ទូត​កម្ពុជា​ស្នាក់នៅ​ទាំងអស់​។ ការ​បំផ្ទុះ​គ្រាប់បែក​នេះ បាន​ធ្វើឡើង​ខណៈពេលដែល​សម្តេច​តេ​ជោ ហ៊ុន...

ទូក​ដាក់​ជន​រ៉ូ​ហ៊ីង​យ៉ា​ជាង​១០០​នាក់ ត្រូវបាន​ឥណ្ឌូនេស៊ី​អនុញ្ញាត​អោយ​ចូល​គោក​

ប្រែ​សម្រួលៈ​វាសនា​៖ ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជាង​១០០​នាក់​ដែល​បាន​រសាត់អណ្តែត​នៅលើ​ទូក​លិច​ធ្លាយ​មួយ​នៅ​ឯនាយ​ឆ្នេរ​ឥណ្ឌូនេស៊ី ត្រូវបាន​អនុញ្ញាត​ចូល​ច្រាំង​កាលពីដើម​ថ្ងៃ​សុក្រ​ទី​៣១​ធ្នូ បន្ទាប់​​ពី​អាជ្ញាធរ​ចុះ​ញ៉ម​សម្ពាធ​អន្តរជាតិ​សុំ​អោយ​ក្រុម​មនុស្ស​រួម​មាន​កុមារ​និង​ស្ត្រី​ភាគ​ច្រើន​នេះ​ស្វះស្វែង​រក​ការ​ជ្រកកោន​។​ ​ក្នុង​វីដេអូ​មួយ​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័របាន​ឃើញ ជនភៀសខ្លួន​បាន​ចាកចេញ​ពី​ទូក​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង​បាន​ឡើង​ជិះ​រថយន្ត​ក្រុង​មួយ នៅពេល​អាជ្ញាធរ​បាញ់ថ្នាំ​សម្លាប់​មេរោគ​​លើ​ពួកគេ​។​ ​អុក​ទីណា ហាហ្វា​នទី មន្ត្រី​នៅ​ស្នងការ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ (UNHCR)​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ជនភៀសខ្លួន​១០៥​នាក់​នឹង​ត្រូវ​ដាក់​អោយ​ធ្វើ​ចត្តា​ឡី​ស័ក​១០​ទៅ​១៤​ថ្ងៃ​និង​ពិនិត្យ​​សុខភាព​។​ ​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា នេះ​ត្រូវបាន​អ្នកនេសាទ​ប្រទះឃើញ​នៅ​លើ​ទូក​ឈើ​របស់​គេ​នៅ​ឯនាយ​ឆ្នេរ​ខេត្ត​អា​សេ​កាលពី​ថ្ងៃអាទិត្យ​។​អាជ្ញាធរ​ពីដំបូង​បាន​យល់ព្រម​ផ្តល់​ជំនួយ​មនុស្សធម៌​មុន​មាន​ផែនការ​រុញ​ទូក​​នេះ​ចូល​ក្នុង​សមុទ្រ​វិញ​តែ​បាន​ដូរ​ការសំរេចចិត្ត​នេះ​ក្រោយ​មាន​ការព្រមាន​អំពី​ស្ថានភាព​របស់​ទូក​និង​ការអំពាវនាវ​មកពី​UNHCR​រួម​ទាំង​ក្រុម​សិទ្ធិ​មនុស្ស​ជាច្រើន​អោយ​អនុញ្ញាត​ទូក​នេះ​ចូល​ចត​។​ ​អ្នកនេសាទ​ម្នាក់​ដែល​បាន​ចូល​ទៅ​កាន់​ទូក​ពេល​វា​នៅក្នុង​សមុទ្រ...

ឆ្នេរ​ប្រវែង​ជិត​២០​គីឡូម៉ែត្រ​នៅ​ក្រុងព្រះសីហនុ​ភ្ញៀវ​បោះតង់​ពេញ​អស់ហើយ​ដើម្បី​ចាំ​ឆ្លង​ឆ្នាំ​សកល​នៅ​យប់​នេះ​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ឆ្នេរសមុទ្រ​ប្រវែង​ជិត​២០​គីឡូម៉ែត្រ​ដែលមាន​បន្ទ​ប់​ទឹក​សាធារណៈ​បានរៀបចំ​រួច​នៅក្នុង​ក្រុងព្រះសីហនុ ត្រូវបាន​គេ​រាយការណ៍​មក​ថា​មាន​ភ្ញៀវ​ជាតិ​បោះតង់​និង​ក្រាលកន្ទេល​ពេញ​អស់ហើយ​តាំងពី​ពេល​ថ្ងៃ ដើម្បី​រង់ចាំ​ឆ្លង​ឆ្នាំ​សកល​នៅ​យប់​នេះ ហើយ​នៅតាម​ផ្លូវ​ក្នុង​ក្រុងមាន​ការកកស្ទះ​ចរាចរ តែ​ត្រូវបាន​ជួយ​សម្រួល​ដោយ​សមត្ថកិច្ច​ជាច្រើន​ក្រុម​របស់​ក្រុង​នេះ​។​ ​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ល្ងាច​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​ថា ពេលនេះ​ឆ្នេរ និង​ពយ​ប្រវែង​ជិត​២០​គីឡូម៉ែត្រ​នៅ​ក្រុងព្រះសីហនុ មាន​ភ្ញៀវ​បោះតង់​ពេញ​អស់ហើយ​ទាំង​នៅតាម​ឆ្នេរ​ខ្សាច់ និង​ឆ្នេរ​ដែលមាន​ដើមឈើ​។​ លោក​អភិបាលខេត្ត​បញ្ជាក់ថា​កងកម្លាំង​ជាច្រើន​ក្រុម​បាន​បញ្ចេញ​ទៅ​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​រថយន្ត​នៅតាម​ចំណត​និង​ជួយ​សម្រួល​ដល់​ចរាចរ...

​អ្នកក្រុង​កំពត នឹង​រង់ចាំ​ស្វាគមន៍​វិនាទី ឆ្លង​ចូលឆ្នាំ​២០២២ នៅ​សួនច្បារ ឆ្នេរ​ព្រែក កំពង់បាយ​

ដោយៈ បូកគោ / កំ​ពតៈ ទោះបី​រដ្ឋបាល​ខេត្តកំពត មិនបាន​ប្រកាស ដូច​ប៉ុន្មាន​ឆ្នាំ កន្លងទៅ ក្នុងការ​អនុញ្ញាតឱ្យ​ជួបជុំ សម្រាប់​យប់​ឆ្លង​ឆ្នាំ​សកល​ក្តី តែ​តាំងពីព្រឹក​ព្រលឹម ថ្ងៃទី​៣១ ខែធ្នូ ប្រជាពលរដ្ឋ នៅ​ក្រុង​កំពត...