Day: December 1, 2021

ព័ត៌មានបន្ថែម:ឆេះក្លឹបក្រោមដីនៃផ្សារទំនើបអាស៊ីផ្លាស្សារកឃើញអ្នកស្លាប់ពីរនាក់និងរបួសធ្ងន់ម្នាក់

ដោយ:បាយ័ន/សៀមរាបៈ ករណីឆេះក្លឹបក្រោមដីនៃផ្សារទំនើបអាស៊ីផ្លាស្សាក្នុងក្រុងសៀមរាប ក្រោយការរលត់ទៅគេបានរកឃើញអ្នកស្លាប់ពីរនាក់ ក្នុងនោះជាអ្នកចម្រៀងម្នាក់ និង សន្តិសុខម្នាក់ និងរបួសធ្ងន់ម្នាក់។ អ្នករងរបួសត្រូវបានដឹកទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះហើយ។ ករណីឆេះក្លឹបក្រោមដីនៃផ្សារខាងលើនេះកើតឡើងនៅវេលាម៉ោងជាង៧យប់ ថ្ងៃទី០១ ខែធ្នូ ដែលមានទីតាំងក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។...

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី១ ខែធ្នូ

ភ្នំពេញៈកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១ខែធ្នូឆ្នាំ២០២១: -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៩៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៧៦%...

សម្តេចតេជោ ហ៊ុន សែន ៖«សិលាចាំស្នេហ៍» ឬ «ដើមឈើចាំស្នេហ៍» គឺតំណាងឲ្យនិមិត្តរូបនៃភាពគង់វង្ស

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពន្យល់ពីអត្ថន័យនៃការដាក់ឈ្មោះនៅទីតាំងសំខាន់ៗនៅតាមមហាវិថី​ ដែលឆ្លងកាត់ពី​ទីតាំងឆ្នេរសមុទ្ររាមឆ្ពោះទៅកាន់ឆ្នេរអូរត្រេះខេត្តព្រះសីហនុដែលក្នុងនោះមានពាក្យ«សិលាចាំស្នេហ៍» ឬ «ដើមឈើចាំស្នេហ៍» គឺតំណាងឲ្យនិមិត្តរូបនៃភាពគង់វង្ស ។ នៅក្នុងដំណើរតាមរថយន្តពីទីក្រុងភ្នំពេញឆ្ពោះមកកាន់ខេត្តព្រះសីហនុ​តាមរថយន្តនាព្រឹកថ្ងៃទី ១ ខែ​ ធ្នូ  ឆ្នាំ ២០២១​នេះ...

សម្តេចតេជោ​​ ហ៊ុន សែន ពន្យល់អំពីការដែលដាក់ពាក្យ«ខ្មែរធ្វើបាន»គឹចង់បង្ហាញថាពាក្យនេះគ្របដណ្ដប់ទៅលើដំណើរជាតិរបស់កម្ពុជា

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងដំណើរតាមរថយន្តពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះ សីហនុដើម្បីអញ្ជើញសម្ពោធសមិទ្ធផលនានានាដែលមានផ្លូវចំនួន ៣៤ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នាថ្ងៃទី ១ ខែ វិច្ឆិកានេះនៅតាមដងវិថីសំខាន់ៗចាប់ពីឆ្នេររាម​មកសម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញចុះពីលើរថយន្តដើម្បីពិនិត្យមើលផ្លូវនិងទេសភាពដ៏ស្រស់ត្រកាលនៃដែនសមុទ្រក្នុងក្រុងព្រះសីហនុ។សម្តេចបានឈប់​នៅចំណុច​ នៅត្រង់ពាក្យ«ខ្មែរធ្វើបាន»។ សម្តេចតេជោ ហ៊ុន...

ភ្លើង​ដែល​ឆេះ​បន្ទប់​នៃ​ផ្សារ​ទំនើប​អាស៊ី​ផ្លា​ស្សា​ក្នុង​ក្រុង​សៀមរាប បាន​រលត់ទៅវិញ​ហើយ​

ដោយៈ​បាយ័ន​/​សៀមរាបៈ​ភ្លើង​ដែល​ឆេះបន្ទប់​ក្លិប​ក្រោម​ដី​នៃ​ផ្សារ​ទំនើប​អាស៊ី​ផ្លា​ស្សា​ក្នុង​ក្រុង​សៀមរាប ពេលនេះ​សមត្ថកិច្ចអគ្គិភ័យបាន​ជួយ​ពន្លត់ ឱ្យរលត់​អស់​ទៅវិញ​ហើយ​កាលពី​ម៉ោ​ជាង​៨​យប់ ថ្ងៃទី​១ ខែធ្នូ​នេះ​។​ ​ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោងជាង​៧​យប់ ថ្ងៃទី​១ ខែធ្នូ​។​ផ្សារ​ទំនើប​នេះ​មាន​ទីតាំង​ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​។​គេ​នៅ​មិនទាន់​ដឹង​អំពី​មូលហេតុ​នៃ​ការឆេះ​នេះ​នៅឡើយ​ទេ​។​ ​ព័ត៌មាន​បឋម​ក្នុង​ហេតុការណ៍​នេះ​មិន​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​៕​សរន​

មោទនភាព​ជាតិ : សៀវភៅ “​កេរ្តិ៍ដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ​” ទទួល​ជ័យលាភី​ជា​សៀវភៅ​មុខម្ហូប​អាស៊ី​ដែល​ល្អផ្តាច់គេ​

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សៀវភៅ “​កេរ្តិ៍ដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ (The Taste of Angkor)” បានទទួល​ជ័យលាភី​ជា «​សៀវភៅ​មុខម្ហូប​អាស៊ីដែល​ល្អផ្តាច់គេ​» (The Best Asian Cookbook) នៅក្នុង​កម្មវិធី Gourmand...

កម្រងរូបភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តព្រះសីហនុ

ភ្នំពេញៈនៅរសៀលថ្ងៃទី១ខែធ្នូឆ្នាំ២០២១នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាបានអញ្ជើញពិនិត្យសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តព្រះសីហនុ ដែលត្រៀមដាក់សម្ពោធនៅថ្ងៃទី២ខែធ្នូស្អែកនេះ៕ ខាងក្រោមនេះជាកម្រងរូបភាពសកម្មភាពសម្តេចតេជោ៖

មេដឹកនាំ​យោធា​អាម៉េរិក​កំពុង​នៅ​កូរ៉េ​ខាងត្បូង សំរាប់​កិច្ចពិភាក្សា​អំពី​កូរ៉េខាងជើង និង​សម្ពន្ធភាព​

​ប្រែ​សម្រួលៈ​សេ​អ៊ូ​ល​៖ រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក ឡយ អូ​ស្ទីន និង​មន្ត្រី​យោធា​កំពូលៗ​របស់​អាម៉េរិក​និង​កូរ៉រេខាងត្បូង ត្រូវ​ជួបប្រជុំ​នៅ​ទីក្រុង​សេ​អ៊ូ​ល​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​​អំពី​អនាគត​នៃ​សម្ពន្ធភាព​យោធា​របស់​គេ ហើយ​នឹង​ផែនការ​ទប់ទល់​នឹង​កូរ៉េខាងជើង​។​ ​លោក​អូ​ស្ទីន ត្រូវ​ទៅ​ដល់​នៅ​រសៀល​ថ្ងៃ​ពុធ នៅពេល​ឧត្តមសេនីយ៍ ម៉ាក មី​ល​លី ដែល​ជា​នាយសេនាធិការ​ចំរុះ​អាម៉េរិក បាន​ទៅ​ដល់​មុន​។​អ្នក​ទាំង​ពីរ​គ្រោង​ចូលរួម​កិច្ចប្រជុំ​ប្រឹក្សា​យោបល់​ប្រចាំឆ្នាំ​ជា​មួយ​​សម​ភាគី​កូរ៉េ​ខាងត្បូង...

ទម្លាយ​សារ​មួយ​របស់លោក ប្រេដ អា​ដាំ : កម្ពុ​ជាមាន​សម រ​ង្ស៉ី ដូច​ដេក​ឱប​គ្រាប់បែក​!

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក មុត ចន្ថា អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទម្លាយ​ពីសារ​ព្រមាន​របស់ លោក ប្រេដ អា​ដាំ (Brad Adams) នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការសិទ្ធិមនុស្ស​ថា ប្រទេស​កម្ពុ​ជាមាន​លោក សម រ​ង្ស៉ី ជា​មេដឹកនាំ​បក្សប្រឆាំង...

នៅ​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១នេះក្រសួងពាណិជ្ជគម្មបានប្រកាសពន្យាពេលការផាកពិន័យ​ចំពោះ​ការដាក់​ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

នៅ​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១នេះក្រសួងពាណិជ្ជគម្មបានប្រកាសពន្យាពេលការផាកពិន័យ​ចំពោះ​ការដាក់​ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។