Day: December 9, 2021

អ្នកនាំពាក្យចិន : អាម៉េរិកគំរាមកំហែងដាក់សម្ពាធ និងការដាក់ទណ្ឌកម្មមកលើកម្ពុជា គឺជាទង្វើដែលប្រើអំណាចគាបសង្កត់លើអ្នកដទៃនិងល្មើសនឹងក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ

ដោយ:មុនីរ័ត្ន/ភ្នំពេញ : ក្នុងសន្និសីទកាសែតអ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន(Wang Wenbin )បាននិយាយថា ថ្មីៗនេះ អាម៉េរិកបន្តបង្ខូចឈ្មោះនិងលាបពណ៌លើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា គំរាមកំហែង ដាក់សម្ពាធ និងការដាក់ទណ្ឌកម្មមកលើកម្ពុជា។ នេះគឺជាទង្វើដែលប្រើអំណាចគាបសង្កត់លើអ្នកដទៃយ៉ាងពិតប្រាកដនិងច្បាស់លាស់ ។នេះបានល្មើសនឹងក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិផងដែរ។ ភាគីចិនប្រឆាំងជាដាច់ខាតចំពោះទង្វើបែបនេះ។...

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី៩ខែធ្នូ

ភ្នំពេញៈក្រសួងសុខាភិបាលបានបង្ហាញកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី៩ខែធ្នូឆ្នាំ២០២១មាន: -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,១៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៨៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ...

ទ័ពជំនាន់ក្រោយ ត្រូវរការពារតម្លៃ នៃការលះបង់របស់យោធិន ជារៀមច្បង

ដោយ: បូកគោ / កំពត: អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជា ការកងទ័ពជើងគោក បានរំលឹកថា ទម្រាំពង្រឹង និងផ្លាស់ប្តូរផ្នត់គំនិតកងទ័ពបានរហូតមកដល់បច្ចុប្បន្ន យោធិនរៀមច្បង បានលះបង់ ក៏ដូចជាបូជាសាច់ស្រស់ឈាមស្រស់ដ៏ច្រើនមហិមា។ ដូច្នេះទ័ពជំនាន់ក្រោយ...

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ ១ធ្នូ​ ២០២១​ នៅស្រុកកំពង់លែង

ដោយ:ទេពកង្រី / កំពង់ឆ្នាំង: នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ​២០២១ នេះ​ លោកស្រី ប៊ន សុភី អភិបាលរង និងជាអនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អមដំណើរដោយមន្ត្រីជាច្រើនរូប...

ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា៖វីរុសកូវីដ១៩បំប្លែងថ្មីអូមីក្រុងកំពុងចរាចរយ៉ាងឆាប់រហ័ស ដោយគ្មានព្រំដែន…ត្រូវប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឆ្លើយតប

ភ្នំពេញៈនៅថ្ងៃនេះក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានសេចក្តីជូនព័ត៌មានរួមគ្នាស្តីពីបច្ចុប្បន្នភាពនៃវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង។សេចក្តីជូនព័ត៌មានបញ្ជាក់ថា អូមីក្រុង (Omicron) កំពុងចរាចរយ៉ាងឆាប់រហ័ស ដោយគ្មានព្រំដែន និងគ្មានលិខិតឆ្លងដែននៅលើសាកលលោក៖ ត្រូវប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឆ្លើយតបដើម្បីជៀសវាងការសោកស្តាយ៕សរន សូមជូនសេចក្តីជូនព័ត៌មាន៖

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​ទៅ​សម្ដី​អតីតរដ្ឋមន្ត្រី​កាបរទេស​ថៃ ដែល​ប៉ះពាល់​លើ​ប្រមុខ​កម្ពុជា

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​របស់លោក កា​ស៊ីត ភិរម្យ អតីតរដ្ឋមន្ត្រី​ការបរទេស​ថៃ​ថា​ជាការ​និយាយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ធំ​មួយ​​។​ លោក ផៃ ស៊ីផាន (រូបថតឯកសារ) ​លោក ផៃ ស៊ី​ផាន​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ ថ្ងៃនេះ ថា...

ជម្លោះ​ដី​វត្ត​នៅ​ជប៉ុន : ព្រះសង្ឃ​នាំគ្នា​តវ៉ា​មុខ​ភូមិគ្រឹះ​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង នៅ​ក្រុង​តាខ្មៅ​

​ដោយៈ​ប្ញ​ទ្ធី​ស័ក​/​ភ្នំពេញៈ ព្រះសង្ឃ និង ពុទ្ធបរិស័ទ​មួយចំនួន​បាននាំគ្នា​ទៅ​តវ៉ា​នៅមុខ​ភូមិគ្រឹះ​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល នៅ​ថ្ងៃទី​៩ ខែ ធ្នូ ឆ្នាំ​២០២១ នេះ​។ នៅក្នុង​ការតវ៉ា​នេះ ព្រះសង្ឃ​បាន​លើក​បដា...

វេទិកាស្មេរ៖​អូ​មី​ក្រុង ឆ្លង​ខ្លាំង ខណៈ​កម្ពុជា​បន្ត​ទប់ស្កាត់ តែ​ម្នាក់ៗ ត្រូវ​បន្ត​ការពារ​ខ្លួន​!

វេទិកាស្មេរ៖​អូ​មី​ក្រុង ឆ្លង​ខ្លាំង ខណៈ​កម្ពុជា​បន្ត​ទប់ស្កាត់ តែ​ម្នាក់ៗ ត្រូវ​បន្ត​ការពារ​ខ្លួន​!

​អូ​មី​ក្រុង ឆ្លង​ខ្លាំង ខណៈ​កម្ពុជា​បន្ត​ទប់ស្កាត់ តែ​ម្នាក់ៗ ត្រូវ​បន្ត​ការពារ​ខ្លួន​!

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: រហូតដល់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ កម្ពុជា នៅ​មិនទាន់មាន​វត្តមាន​វីរុស​កូ​វីដ បំប្លែង​ថ្មី “​អូ​មី​ក្រុង “​នៅឡើយ​ទេ ទោះជា​ប្រទេស​ជាច្រើន ពិសេស​ក្នុង​តំបន់​អាស៊ាន ដូចជា...

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តាំ​ទៅ កា​ស៊ីត ភិរម្យ ឲ្យ​ប្រឆាំង​នៅ​ម្ខាង​ទៅ​, រឿង​ការងារ​របស់​កម្ពុជា​ជា​សិទ្ធិអំណាច​កម្ពុជា​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ទី​៩ ខែធ្នូ​នេះ បាន​ថ្លែង​ជា​សាធារណៈ​មួយ​ក្នុង​វេទិការ​ពី​ខេត្តកណ្តាល​សំដៅទៅកាន់​បុគ្គល​ឈ្មោះ កា​ស៊ីត ភិរម្យ ដែល​គេ​ស្គាល់​ថា​ជា​អតីតរដ្ឋមន្ត្រី​ការបរទេស​ថៃ​កាលពី​កំឡុង​ឆ្នាំ​២០១០​ ដែល​បាន​​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​គម្រោង​ដំណើរ​ទស្សន កិច្ច​របស់​សម្តេច​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​នាពេលខាងមុខ ។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ព្រមានបុគ្គល​ឈ្មោះ កា​ស៊ីត ភិរម្យ ថា​អ្នកឯង​ប្រឆាំង​នៅ​ម្ខាង​ទៅ...