Day: December 9, 2021

អន្តរក្រសួង ប្រជុំពិភាក្សា​ស្តីពី​វឌ្ឍនភាព និង​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​បច្ចេកទេស​លើ​ការដំឡើង​កាមេរ៉ា​ចាប់​ល្បឿន​នៅលើ​ផ្លូវជាតិ​លេខ​៣

​ដោយៈ​សុផល​/​ភ្នំពេញ​៖​អន្តរក្រសួង ដែល​រួមមាន​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន អគ្គស្នងការ​នគរបាល​ជាតិ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន បាន​ពិភាក្សាគ្នា​អំពី​វឌ្ឍនភាព និង​ស្វែងរក​ដំណោះ​ដោះស្រាយ ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​បច្ចេកទេស​លើ​ការដំឡើង​កាមេរ៉ា​ចាប់​ល្បឿន​ដប់​ទីតាំង និង​ជញ្ជីង​ស្វ័យប្រវត្តិ​ពីរ​ទីតាំងនៅ​លើផ្លូវ​ជាតិ​លេខ​៣ ដើម្បី​ធានា​បញ្ចប់​ការងារ​ទាំងស្រុង​ឱ្យបាន​ត្រឹម​ចុងឆ្នាំ​២០២១ ខាងមុខនេះ​។​ ​កិច្ចពិភាក្សា​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​០៩ ខែធ្នូ...

ចិន​ព្រមាន​អូស្ត្រាលី អាម៉េរិក​និង​អង់គ្លេស​ថា​ពួកគេ​នឹង​សង​នូវ​តំលៃ​ដែល​ពួកគេធ្វើ​ពហិការ​អូឡាំពិក​

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖ ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អូស្ត្រាលី អង់គ្លេស​និង​អាម៉េរិក​នឹង​សង​នូវ​តំលៃ​មួយ​ចំពោះ​«​អំពើ​ខុសឆ្គង​»​របស់​គេ​ក្រោយ​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​​ទាំង​បី​សំរេច​មិន​បញ្ជូន​គណៈប្រតិភូ​មក​ចូលរួម​កីឡា​អូឡាំពិក​រដូវរងារ​ក្រុង​ប៉េកាំង​នៅ​ខែ​កុម្ភៈ​។​ ​អាម៉េរិក​ជា​ប្រទេស​មុនគេ​ដែល​បាន​ប្រកាស​ធ្វើពហិការ​ការទូត​ចំពោះ​កីឡា​អូ​ឡាំ​ពិ​ចនេះ ដោយ​សំអាង​ថា​មាន​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ចិន​។​ ​តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​វ៉ាង វិន​ប៊ិន បាន​និយាយថា​« អាម៉េរិក អង់គ្លេស​និង​អូស្ត្រាលី​បាន​ប្រើ​វេទិកា​អូឡាំពិក​ដើម្បី​លេង​ល្បិចកល​នយោបាយ​។​ពួកគេ​នឹង​សង​នូវ​តំលៃ​ចំពោះ​អំពើ​​ខុសឆ្គង​របស់​ពួកគេ​»​។​ ​សូមបញ្ជាក់​ថា​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន​បាន​ធ្លាក់ចុះ​ដុនដាប​ខ្លាំង​នៅក្រោម​រដ្ឋាភិបាល​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ហើយ​រដ្ឋាភិបាល​របស់​លោក...

រដ្ឋមន្ត្រី​កសិកម្ម ជួប​ជាមួយនឹង​និស្សិត ២០០ នាក់

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ចំនួន ២០០​នាក់ មកពី​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប ដែល​នឹងត្រូវ​ចេញដំណើរ​ទៅធ្វើ​កម្មសិក្សា​រយ​:​ពេល ១១​ខែ សម្រាប់​ឆ្នាំ​សិក្សា​២០២១-២០២២...

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សំណង់​សួន​សមិទ្ធិផល​វិស័យ​រក្សា​សន្តិភាព​និង​សកម្មភាព​មីន​

​ដោយៈ​យោធិន​/​ភ្នំពេញៈ​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២១ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សួន​សមិទ្ធផល​សំខាន់ៗ​ក្នុង​វិស័យ​រក្សា​សន្តិភាព និង​សកម្មភាព​មីន ស្ថិតក្នុង​បរិវេណ​វិមាន​ឈ្នះ ឈ្នះ នៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា...

សម្តេច​តេ​ជោ ហ៊ុន សែន ពន្យល់​ពី​ការដាក់​ឈ្មោះ​«​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​» គឺ​ចង់​ស​ង្កត់ន័យ​ថា​នេះ​ជា​ប្រទេស​រាជានិយម​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើការ​ពន្យល់​ចំពោះ​កា​ដាក់ឈ្មោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ដែល​កំពុង​សាង សង់​នៅក្នុង​ខេត្តកណ្តាល​ថា​៖«​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​» បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី​ពាក្យ​ថា​«​តេ​ជោ​»​នេះ​គឺ​មិន​សំដៅ​ទៅលើ​សម្តេច​នោះទេ តែ​គឺ​ចង់​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា កម្ពុជា​គឺជា​ប្រទេស​រាជានិយម ។   ​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​ពន្យល់​នេះ​នៅក្នុង​ពិធី​អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​«​អាកាសយានដ្ឋាន​អន្តរ​ជាត​តេ​ជោ​»​នា​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ...

មេទ័ព​កម្ពុជា​បន្តការងា​រ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​នៅក្នុង​តំបន់

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កង យោធពលខេមរភូមិន្ទ បាន​ជួបពិភាក្សា​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ទោ ចាន់ថន សន​តា​អាត ប្រធាន​អគ្គសេនាធិការ​កងទ័ព​ប្រជាជន​ឡាវ តាម​ប្រព័ន្ធ​វីដេអូ​។ ​ក្នុងជំនួប​នោះ...

បញ្ជា​ឱ្យ​មន្ទីរ​ចំនួន​បួន ចុះ​ពិនិត្យ និង​ដោះស្រាយ ករណី​រំលោភ​ដី សាធារណៈ​របស់​រដ្ឋ នៅ​ស្រុក​ស្ទឹងត្រង់​

លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​បញ្ជា​ឱ្យ​មន្ទីរ ចំនួន​បួន ចុះ​ពិនិត្យ និង​ដោះស្រាយ លើ​ករណី​រំលោភ​យក​ដី​ទំនប់​, ប្រឡាយ និង​ដី​ចំណីផ្លូវ នៅ​ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់​។

បញ្ជា​ឱ្យ​មន្ទីរ​ចំនួន​បួន ចុះ​ពិនិត្យ និង​ដោះស្រាយ ករណី​រំលោភ​ដី សាធារណៈ​របស់​រដ្ឋ នៅ​ស្រុក​ស្ទឹងត្រង់​

ដោយៈ គង់​ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​បញ្ជា​ឱ្យ​មន្ទីរ ចំនួន​បួន ចុះ​ពិនិត្យ និង​ដោះស្រាយ លើ​ករណី​រំលោភ​យក​ដី​ទំនប់​, ប្រឡាយ និង​ដី​ចំណីផ្លូវ...

ផ្សារ​ថ្មី នៅក្នុង​ឃុំ​ឆ្នុកទ្រូ មាន​ហើយ បែរជា​ទៅ​លក់ដូរ តាម​ចិញ្ចើមផ្លូវ ហើយ​ចោល សំរាម ពាសវាល​ពាសកាល

មេឃុំ​ឆ្នុកទ្រូ លោក សាំង គឹម​ស៊ន បានឱ្យដឹង តាមរយៈ​ទូរ​សព្ទ នៅ​រសៀល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ នេះ​ថាៈ ផ្សារ​ថ្មី នៅក្នុង​ឃុំ​ឆ្នុកទ្រូ មាន​ហើយ បែរជា​ពលរដ្ឋ អាជីវករ...

ផ្សារ​ថ្មី នៅក្នុង​ឃុំ​ឆ្នុកទ្រូ មាន​ហើយ បែរជា​ទៅ​លក់ដូរ តាម​ចិញ្ចើមផ្លូវ ហើយ​ចោល សំរាម ពាសវាល​ពាសកាល​

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ មេឃុំ​ឆ្នុកទ្រូ លោក សាំង គឹម​ស៊ន បានឱ្យដឹង តាមរយៈ​ទូរ​សព្ទ នៅ​រសៀល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ នេះ​ថាៈ ផ្សារ​ថ្មី...