Day: December 13, 2021

អ្វី​នៅ​ពីក្រោយ​ភាព​តានតឹង​រុស្ស៊ី​-​អ៊ុ​យក្រែន​?

ប្រែ​សម្រួលៈ​វាសនា​/​មូ​ស្គូ​៖ មន្ត្រី​អ៊ុយ​ក្រែ​ន​និង​លោក​ខាងលិច​ព្រួយបារម្ភ​ខ្លាចក្រែង​ថា ការបង្កើន​កម្លាំង​ទ័ព​របស់​រុស្ស៊ី​នៅក្បែរ​ព្រំដែន​អ៊ុយ​ក្រែន​អាច​អោយ​សញ្ញា​អំពី​ផែនការ​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​​ក្នុងការ​ចូលលុកលុយ​ប្រទេស​ក្បែរ​ខាង​ខ្លួន​។​ ​ទោះ​ជា​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​នៅតែ​និយាយ​ថា ខ្លួន​គ្មាន​ចេតនា​ដូច្នេះ និង​បាន​ចោទប្រកាន់​អ៊ុយ​ក្រែន​ព្រមទាំង​អ្នកគាំទ្រ​លោក​ខាងលិច​របស់​គេ​ថា​ធ្វើការ​អះអាង​អំពី​ការ​គំរាម​ពី​រុស្ស៊ី​ដើម្បី​បិទ​​បាំង​ផែនការ​ឈ្លាន​របស់ខ្លួ​ន​ផ្ទាល់​។​ ​រូបភាព​ផ្កាយរណប​បង្ហាញ​រុស្ស៊ី​បង្កើន​កម្លាំង​ទ័ព​នៅក្បែរ​ព្រំដែន​អ៊ុ​យក្រែន តែ​រុស្ស៊ី​បាន​បដិសេធ​ការលើកឡើង​ថា ខ្លួន​មាន​ផែនការ​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​និង​ចាត់ទុកជា​ការ​មួលបង្កាច់​របស់លោក​​ខាងលិច​ ​វា​មិន​ទាន់​ច្បាប់​ថា​តើ​ការបង្កើន​កម្លាំងយោធារ​បស់​រុស្ស៊ី​នឹង​ប្រាប់​ដំណឹង​ជាមុន​អំពី​ការវាយប្រហារ​ក្នុងពេល​ឆាប់ៗ​ឬ​យ៉ាងណា​។​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជំរុញ​អោយ​ពួក​លោក​ខាងលិច​​ផ្តល់​ការធានា​ថា អង្គការ​ណា​តូ​នឹង​មិន​ពង្រីក​មកដល់​ព្រំដែន​ខ្លួន ដោយ​បញ្ចូល​អ៊ុយ​ក្រែនជា​សមាជិកទេ...

បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ : ប៉ូលិស​ចាប់​មេ​ខ្លោងគ្រឿងញៀន និង​បក្ខពួក ១២​នាក់ រឹបអូស​គ្រឿងញៀន ជិត​មួយ​តោន​កន្លះ​

ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញៈ សមត្ថកិច្ច​បាន​ចាប់ខ្លួន មេខ្លោង​គ្រឿងញៀន និង​បក្ខពួក​ចំនួន ១២​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត​មួយ​តោន​កន្លះ រួមទាំង កាំភ្លើង និង​វត្ថុតាង​មួយចំនួនទៀត​។ ការ បង្ក្រាប​នេះ បាន ធ្វើ ឡើង នៅ​ស្រុក​ឱ​រ៉ា​ល់...

​មន្ត្រីជាន់ខ្ពស់​កម្ពុជា និង​ថៃ ពិភាក្សា​លើ​ការគ្រប់គ្រង​សុវត្ថិភាព​វិស័យ​ពាណិជ្ជកម្ម​ឆ្លងដែន ពលករ​ចំណាកស្រុក ការទប់ស្កាត់​ពលករ​ខុសច្បាប់ និង​គ្រប់គ្រង​ឧក្រិដ្ឋកម្ម​

​ដោយៈ​សុផល​/​បាងកក​, ប្រទេស​ថៃ​: លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ នាពេល​ថ្មីៗ​កន្លងមកនេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ឯក វីរៈ​ឆ័យ ស៊ុត​មេត្តា អគ្គ​ស្នងការរង​ប៉ូលីស​ជាតិ​ប្រទេស​ថៃ​នៅ​ទីបញ្ជាការដ្ឋាន​ប៉ូលីស​ជាតិ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ។...

ជប៉ុន​ផ្តល់ជំនួយ​ជិត​២២​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​”​គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តពោធិ៍សាត់​”

​ដោយៈ​សុផល​/​ភ្នំពេញ​: ប្រទេស​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​បាន​ផ្តល់ជំនួយ​២១,៩ លាន​ដុល្លារ (២.៤០៥ លាន​យ៉េន​) ដល់​កម្ពុជា សម្រាប់​” គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តពោធិ៍សាត់​”​ដែល​រួមមាន​ការសាងសង់​ស្ថានីយ​បូមទឹក​ឆៅ រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត សាងសង់​អគារ​រដ្ឋបាល តំឡើង​បំពង់​បូមទឹក​ឆៅ​និង​បំពង់​ចែកចាយ​ទឹកស្អាត​។​តាមរយៈ​គម្រោង​នេះ​ប្រជាជន​នៅ​ខេត្តពោធិ៍សាត់ រាប់ម៉ឺន​នាក់​នឹង​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​។​ ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន...

អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ ពិធីបួងសួង​សុំ​សេចក្តីសុខ​លើ​ប្រាសាទភ្នំបាខែង​

​ដោយ​:​បាយ័ន​/​សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា ដែល សហការ​ជាមួយ​វិស័យ​ឯកជន​បានរៀបចំ​ពិធី បួងសួង​សុំ​សេចក្តី សុខ​តាម ទំនៀម​បុរាណ​បែប​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​នៅលើ​ប្រាសាទភ្នំ បា​ខែ​កាលពី​ព្រឹក ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១​នេះ ។ នេះ​បើតាម​ការផ្សព្វផ្សាយ​ដោយ​អាជ្ញាធរ​អប្សរា​។​ ​ពិធី​នេះ​មានការ​ចូលរួម​ពី​លោក...

ប្រើ​កណ្តាប់ដៃ​ដែកៈ អាជ្ញាធរ​ខេត្តកំពត វាយកម្ទេច​សំណង់ បំពាន​ដី​រដ្ឋ នៅ​ព្រែក​ក្បាល​រមាស​

​ដោយៈ បូកគោ / កំ​ពតៈ អាជ្ញាធរ​ខេត្តកំពត កាលពី​ព្រឹក ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១ បាន​ប្រើប្រាស់​គ្រឿងចក្រ វាយកម្ទេច​សំណង់ ព្រមទាំង​កាយ​អាចម៍ដី ចេញពី​ក្នុង​ព្រែក ក្បាល​រមាស ស្ថិតនៅ​ភូមិ​ត្រពាំង​ធំ...

អាម៉េរិក​មាន​អ្នក​ឆ្លងកូវី​ដដល់ ៥០ លាន​នាក់​និង​ស្លាប់ ៨០ ម៉ឺន​នាក់

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​វេ​អិន​អិ​ច​ស្ព្រេ​ស​) ៖ យោងតាម​ចំនួន​សរុប​របស់​រ៉​យ​ទ័រ សហរដ្ឋ​អាម៉េរិក​មាន​អ្នក​ឆ្លងកូវី​ដ​ជាង​៥០ លាន​នាក់​គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី​១២​ធ្នូ ខណៈ​វីរុស​ដែល​តា​កំពុង​បន្ត​គំរាមកំហែង​ដល់​ជនជាតិ​អាម៉េរិក ហើយ​វីរុស​អូ​មី​ក្រុង ដែល​ទើប​រកឃើញ​ថ្មី កំពុង​រីក​រាលដាល​។​ ​បន្ទាប់​ពី​ថយចុះ​ការឆ្លង​ប្រហែល​ពីរ​ខែ សហរដ្ឋ​អាម៉េរិក​បាន​រាយការណ៍​ពី​ការកើនឡើង​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​សម្រាប់​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ ដែល​ជំរុញ​ដោយ​វីរុស​ដែល​តា​។​...

WHO ៖ អូ​មី​ក្រុង​ឆ្លង​លឿន​និង​ធ្វើ​ថយចុះ​ប្រសិទ្ធភាព​វ៉ាក់សាំង​តែ​មិន​បង្ក​ជំងឺ​ធ្ងន់​ទេ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១២ ធ្នូ​ថា វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​ថ្មី​ហៅ​អូ​មី​ក្រុង​ឆ្លង​រាលដាល​លឿន វីរុស​ដែល​តា​ហើយ​ថែមទាំង​​កាត់បន្ថយ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង ប៉ុន្តែ​បង្ក​រោគសញ្ញា​មិនសូវ​ធ្ងន់ធ្ងរ​ទេ នេះ​យោងតាម​ទិន្នន័យបឋម​។​ ​វីរុស​ដែល​តា ដែល​កំណត់​អត្តសញ្ញាណ​ជា​លើកដំបូង​នៅក្នុង​ប្រទេស​ឥណ្ឌា​កាលពីដើមឆ្នាំ​នេះ ទទួលខុសត្រូវ​ចំពោះ​ការ​ឆ្លងកូវី​ដ​១៩​ភាគច្រើន​របស់​ពិភពលោក​។​ប៉ុន្តែ​ការរកឃើញ​មេរោគ​អូ​មី​ក្រុង​ពី​សំណាក់​​អាហ្វ្រិក​ខាងត្បូង​កាលពី​ខែ​មុន​បាន​ជំរុញ​ឱ្យ​ប្រទេស​ជុំវិញ​ពិភពលោក​ដាក់​បម្រាម​ធ្វើដំណើរ​លើ​បណ្តា​ប្រទេស​អាហ្វ្រិក​ភាគ​ខាងត្បូង​និង​ដាក់ចេញ​ការ​រឹតបន្តឹង​ក្នុងស្រុក​ឡើងវិញ​ដើម្បី​បន្ថយ​ការរីក​រាលដាល​របស់​វីរុស​។​...

ក្រុមហ៊ុន Brii របស់​ចិន​និយាយថា ថ្នាំ​អង្គ​បដិ​ប្រាណ​ព្យាបាល​កូវី​ដ​១៩​របស់​ខ្លួន​អាច​រក្សា​សកម្មភាព​ប្រឆាំង​មេរោគ​អូ​មី​ក្រុង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុមហ៊ុន Brii Biosciences របស់​ចិន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី​១២ ធ្នូ​ថា ការសិក្សា​នៅ​មន្ទីរពិសោធន៍​បានបង្ហាញ​ថា ថ្នាំ​អង្គ​បដិ​ប្រាណ​កូវី​ដ​១៩ ប្រភេទ​លាយ​ចូល​គ្នា​ច្រើន​មុខ​របស់​ខ្លួន​រក្សា​សកម្មភាព​ប្រឆាំងនឹង​មេរោគ​អូ​មី​ក្រុង​ទោះបីជា​អង្គ​បដិ​ប្រាណ​មួយ​ក្នុងចំណោម​ល្បាយ​អង្គ​បដិ​ប្រាណ​ទាំងនោះ​បាន​បង្ហាញ​ពី​ការថយចុះ​សកម្មភាព​នៅ​ពេល​​ធ្វើតេស្តិ៍​តែ​ឯង​ក៏​ដោយ​។​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន...