Day: December 20, 2021

នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ នេះលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីរាជការមួយចំនួនទៀត បានរៀបចំធ្វើពិធីក្រុងពាលីជួសជុលនូវអគារសាលាយុត្តិធម៌ ដែលអគារនេះ បានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៥ បើគិតមកដល់បច្ចុប្បន្ន គឺជាអាយុកាលជិត ៩៧ឆ្នាំ៕

នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ នេះលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីរាជការមួយចំនួនទៀត បានរៀបចំធ្វើពិធីក្រុងពាលីជួសជុលនូវអគារសាលាយុត្តិធម៌ ដែលអគារនេះ បានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៥ ខែមេសា...

ស្ថានភាពកូវីដ១៩រកឃើញឆ្លងថ្មីនៅប្រទេសជាប់នឹងកម្ពុជា គិតត្រឹមថ្ងៃទី២០ខែធ្នូ ៖ – ប្រទេសថៃ ចំនួន២ ៥២៥  នាក់, ប្រទេសវៀតណាម ១៤ ៩៧៧ នាក់,ប្រទេសឡាវ៨២៤នាក់និង ប្រទេសកម្ពុជា ៧ នាក់៕

ស្ថានភាពកូវីដ១៩រកឃើញឆ្លងថ្មីនៅប្រទេសជាប់នឹងកម្ពុជា គិតត្រឹមថ្ងៃទី២០ខែធ្នូ ៖ – ប្រទេសថៃ ចំនួន២ ៥២៥  នាក់, ប្រទេសវៀតណាម ១៤ ៩៧៧ នាក់,ប្រទេសឡាវ៨២៤នាក់និង ប្រទេសកម្ពុជា ៧ នាក់៕

នាំគ្នា​បេះ​ផ្កាឈូក​ដោយ​ជិះ​ក្បាក់​លាយ​ស៊ីម៉ង់ត៍​បណ្តាលឱ្យ​លិចលង់​ស្លាប់​កុមារី​ពីរ​នាក់​

​ដោយ​:​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​កុមារី​ពីរ​នាក់​បាននាំគ្នា​បេះ​ផ្កាឈូក​ក្នុង​ស្រះ​ដោយ​ជិះ​ក្បាក់​លាយ​ស៊ីម៉ង់ត៍​។​ចៃដន្យ​ក្រឡាប់​ក្បាក់​នោះ​លិច​ចូលទៅក្នុង​ទឹក​បណ្ដាលឱ្យ​ពួកគេ​លង់​ស្លាប់​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី ម៉ោងជាង​៣​រសៀល​ថ្ងៃទី​២០​ខែធ្នូ នៅក្នុង​ស្រះ​ទឹក ស្ថិតនៅ​ក្នុងភូមិ​ទ្រាស ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ។​ ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​កឋិន​បានឱ្យដឹងថា ក្មេង​លង់ទឹក​ស្លាប់​ជា​ក្មេងស្រី​ក្នុងនោះ​មានឈ្មោះ ស្រឿង លីដា អាយុ ១០ ឆ្នាំ​និង ឈ្មោះ...

បន្ទាប់​ព្យុះ​រលាយ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​រួចហើយ​អាកាសធាតុ​ត្រជាក់​ខ្លាំង​មកដល់​លើក​ទី​២

​ដោយៈ​ប​.​ខុន​/ ភ្នំពេញៈ​ក្រោយពេល​ព្យុះ​ទី​២២​បាន​រលាយ ភ្លៀង​ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស​ពីថ្ងៃ​ទី​២២​ដល់​ថ្ងៃទី​២៥​ខែធ្នូ​ហើយ​ចាប់ពី​ថ្ងៃទី​២៧​ខែធ្នូ ទៅ​អាកាសធាតុ​ចាប់​ផ្តើ​ច​ចុះ​ត្រជាក់​ខ្លាំង​ជាង​លើក​ទី​១ គឺ​ត្រជាក់​ខ្លាំង​ជាទូទៅ​ទាំងយប់​ទាំង​ថ្ងៃ​មាន​រយៈពេល​ពីមួយ​សប្តាហ៍​ទៅ​១០​ថ្ងៃ​។​ ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០២១​ថា បន្ទាប់ពី​ព្យុះ​ទី​២២​រលាយ នៅក្នុង​សប្តាហ៍​នេះ​ចាប់ពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៥​ខែធ្នូ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ដោយនៅ​ថ្ងៃទី​២២​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​រប៉េះរប៉ោះ​តិចតួច នៅ​ផ្នែក​ខាងក្រោម​(​ត្បូង​)​ហើយ​នៅ​ពីថ្ងៃ​ទី​២៣​ដល់​២៥​ខែ ធ្នូ​ឃើញ​មាន​ភ្លៀ​ធ្លាក់​រាយប៉ាយ​ច្រើន​គ្រប់​រាជធានី​ខេត្ត តែ​វា​មិន​គ្រប់​ឃុំ​ស្រុក​ទេ​ក្នុង​ខេត្ត​នីមួយៗ​នោះទេ​។​...

សំណួរពីមន្រ្តីនិយមលោក កឹម សុខា ៖​បើ​យល់ថា លោក​កឹម សុខា អស់​ប្រជាប្រិយ​ហើយ​ម៉េច​ក៏​នៅតែ​យកឈ្មោះ​គាត់​ទៅ​និយាយ ភ្ជាប់​ជាមួយ​ក្រុម​ខ្លួន​ធ្វើ​អី្វ​?

ដោយៈមុនីរ័ត្ន/​ភ្នំពេញ៖​មន្ត្រី​និយម​លោក​កឹម សុខា គឺលោក ហ៊ុន កុសល បានលើក​ជា​សំណួរទៅកាន់ក្រុមទណ្ឌិត សម រង្ស៊ី ថា បើ​យល់ថា លោក​កឹម សុខា អស់​ប្រជាប្រិយ​ហើយ​ម៉េច​ក៏​នៅតែ​យកឈ្មោះ​គាត់​ទៅ​និយាយភ្ជាប់​ជាមួយ​ក្រុម​ខ្លួន​ធ្វើ​អី្វ​?​។​ ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២០ ខែធ្នូ...

អភិបាល​រាជធានី ជំ​រុញឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ពង្រឹង​ការងារ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្រោយ​ការប្រកាស​ដាក់​ប្រទេស​ជា​ប្រក្រតី​ឡើងវិញ

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំ​រុញឱ្យ​កងកម្លាំង​ប៉ូលីស​ដូចជា​កងកម្លាំង​កងរាជអាវុធហត្ថ​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ពង្រឹង សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្រោយពី​រាជរដ្ឋាភិបាល​បានប្រកាស​ដាក់​ប្រទេស​ទាំងមូល​ជា​ប្រក្រតី​ឡើងវិញ ពិសេស​កងកម្លាំង​និង​អាជ្ញាធរ​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ឱកាស​ពិធីបុណ្យ ណូអែល និង​បុណ្យចូលឆ្នាំ​សកល​ដែល​នឹង​ឈានចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ ​ការជំរុញ​របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​នា ល្ងាច​ថ្ងៃទី​២០​ធ្នូ​ឆ្នាំ​២០២១​នេះ​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​តាមរយៈ​ការបញ្ជូន​រូបភាព...

ការតាំងពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា​លើក​ទី​៣ បញ្ចប់​ដោយ​ជោគជ័យ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​ការតាំងពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា​លើក​ទី​៣ ដែល​បាន​ប្រារព្ធ​ឡើង​រយៈពេល​៣​ថ្ងៃ​ពេញ​ចាប់ពី ថ្ងៃទី​១៧ ដល់ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង រាជធានី​ភ្នំពេញ​បាន​ដំណើរការ​ដោយ​រលូន​និង​បញ្ចប់​ដោយ​ជោគជ័យ​។​ ​ទោះបីជា​ខកខាន​កាលពី​ឆ្នាំមុន ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល កូ​វីដ​១៩​ក៏ដោយ តែ​ការចូលរួម​ទស្សនា​កម្មវិធី...

ធនាគារជាតិ​ថា ឥណទាន​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កើនឡើង​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ គិត​ត្រឹម​ចុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២១​នេះ​ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាសថា គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បានផ្តល់​ឥណទាន​សរុប ១៨៥,១ ទ្រី​លាន​រៀល (៤៤,៩​ប៊ី​លាន​ដុល្លារ​អាមេរិក​) កើនឡើង ២៣% ធៀប​នឹង​គ្រា​ដូចគ្នា​ឆ្នាំមុន​។​ ​ប្រភព​ដដែល​បាន​បន្តថា ឥណទាន​នេះ​គ្របដណ្តប់​លើ​វិស័យ​កសិកម្ម...

តោះ​ចុងឆ្នាំ ទៅ​សាកល្បង​ម្ហូប​ជនបទ​នៅ​ពិព័រណ៍​អាហារ​ជនបទ​ក្នុងភូមិ​ព្រះ​ដាក់​

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួងទេសចរណ៍​គ្រោង​នឹង​រៀបចំ​កម្មវិធី​ពិព័រណ៍​អាហារ​ជនបទ​មួយ​ដែលមាន​រយៈពេល បី​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ​២០២១ ដល់ ថ្ងៃទី ០១ ខែ មករា ឆ្នាំ...

បេក្ខជន​គាំទ្រ​ប៉េកាំង​ឈ្នះ​គ្របដណ្តប់​លើ​ការបោះឆ្នោត​នៅ​ហុងកុង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ បេក្ខជន​គាំទ្រ​ទីក្រុង​ប៉េកាំង​បានឈ្នះ​លើសលប់​ក្នុង​ការបោះឆ្នោត​នីតិប្បញ្ញត្តិ​របស់​ទីក្រុង​ហុងកុង​ដោយបាន​យកឈ្នះ​លើ​អ្នក​កណ្តាល​និង​អ្នក​ឯករាជ្យ​នៅ​ក្នុងការ​​ស្ទង់​មតិ​ជា​សាធារណៈ​លើកដំបូង​របស់​ទីក្រុង បន្ទាប់​ពី​ប្រទេស​ចិន​បាន​អនុម័ត​សេចក្តីសម្រេច​ចិត្ត​មួយ​ដើម្បី​ធានា​ថា​មានតែ “​អ្នកស្នេហាជាតិ​” ប៉ុណ្ណោះ​ទើប​អាច​គ្រប់គ្រង​ទីក្រុង​នេះ​បាន​។​ ​មេដឹកនាំ​ហុងកុង​លោកស្រី ខា​រី ឡាំ និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោកស្រី “​ពេញចិត្ត​”...