ប្រែសម្រួលៈវាសនា(VnExpress)៖ វៀតណាមកាលពីយប់ថ្ងៃអង្គារបានរាយការណ៍ចំនួនឆ្លងកូវីដ១៩ក្នុងស្រុកថ្មី១៦.៣១៦នាក់ទៀតនៅ៦២ខេត្តក្រុង ហើយរដ្ឋធានីហាណូយបន្តឆ្លងនាំមុខគេ។ ក្រុងហាណូយនៅថ្ងៃនេះមានអ្នកឆ្លងថ្មី ១.៧០៤នាក់ បន្ទាប់មកខេត្តកាម៉ៅនៅតំបន់ដីសណ្តរទន្លេមេគង្គមានអ្នកឆ្លងថ្មី១.៥៩០នាក់ និងខេត្តតៃនិញជាប់ទីក្រុងហូជីមិញមានអ្នកឆ្លងថ្មី ៩៣៩នាក់ ។ចំណែកក្រុងហូជីមិញដែលធ្លាប់តែនាំមុខគេអស់រាប់ខែមានអ្នកឆ្លងថ្មី ៨១៣នាក់។ ក្រសួងសុខាភិបាលក៏បានប្រកាសអ្នកស្លាប់ដោយកូវីដចំនួន២៥០នាក់ទៀត ក្នុងនេះ៥៨នាក់នៅក្រុងហូជីមិញ និង៣១នាក់នៅតៃនិញដែលនាំអោយចំនួនអ្នកស្លាប់ដោយកូវីដសរុបនៅទូទាំងប្រទេសតាំងពីឆ្នាំមុនមកកើនដល់៣០.០៤១នាក់។ ការផ្ទុះកូវីដ១៩នៅរលកទី៤ចាប់តាំងពីចុងខែមេសាមកនាំអោយមានអ្នកកើតជំងឺនេះសរុបជាង១,៥៦លាននាក់ តែ១,១៥លាននាក់បានជាសះស្បើយ។...