ប្រែសម្រួលៈវាសនា៖ប្រេងឆៅនៅថ្ងៃសុក្រទី៣១ធ្នូនេះបានធ្លាក់បន្តិចតែប្រចាំឆ្នាំនេះវាបានឡើងខ្ពស់បំផុតក្នុងរយៈពេល១២ឆ្នាំមកនេះ ជំរុញដោយការរើបរើសេដ្ឋកិច្ចក្រោយការបិទខ្ទប់ប្រឆាំងកូវីដ១៩និងភាពអំណត់របស់អ្នកផលិត ទោះជាកូវីដ១៩បន្តឆ្លងកើនឡើងនៅទូទាំងពិភពលោកក្តី។ ប្រេងផ្សារBrentបានធ្លាក់ចុះ៣១សេនមកនៅត្រឹម ៧៩,២២ដុល្លារក្នុងមួយបារ៉ែល នៅពេលប្រេងWTIនៅផ្សារអាម៉េរិកធ្លាក់៣៧សេនមកនៅត្រឹម៧៦,៦២ដុល្លារក្នុងមួយបារ៉ែល។ ប្រេងBrentកំពុងស្ថិតលើផ្លូវឆ្ពោះទៅឡើងប្រចាំឆ្នាំ២០២១ចំនួន៥៣ភាគរយ និង WTIឡើង៥៧ភាគរយ ជាកំណើនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៩មក ពេលប្រេងឡើងជាង៧០ភាគរយ។សូមបញ្ជាក់ថាប្រេងផ្សារទាំងពីរបានឡើងដល់កំពូលកាលពីខែតុលាឆ្នាំ២០២១នៅពេលប្រេងBrentឡើង៨៦,៧ដុល្លារ និងប្រេងWTIឡើងដល់៨៥,៤១ដុល្លារក្នុងមួយបារ៉ែល ។ ប្រេងពិភពលោកត្រូវរំពឹងថានឹងឡើងថែមទៀតនៅឆ្នាំក្រោយ ដោយសារតំរូវការប្រេងយន្តហោះ។...