Day: January 4, 2022

កំណេីនអត្រាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី៤ខែមករា

ភ្នំពេញៈក្រសួងសុខាភិបាលបានបង្ហាញកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី៤ខែមករាឆ្នាំ២០២២។ជាលទ្ធផល: -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៥៧ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,១៥ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១.៨២៧.៣៤៨ នាក់...

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១២​គ្រួសារ នៅ​ឃុំ​បន្ទាយ​ស្ទោង​

​​ដោយ : ភ្នំ​សន្ទុក /​កំពង់ធំៈ​នៅ​រសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២២ ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក រង​កំពង់ធំ ប្រធាន​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល ចុះជួយ​មូលដ្ឋាន​ឃុំ​បន្ទាយ​ស្ទោង និង​សហការី រួមជាមួយ​អាជ្ញាធរ​ដែនដី...

កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត នឹង​ស្ថាបនា​រួចរាល់​នា​ចុងខែ​មីនា​ឆ្នាំនេះ​

​ដោយៈ​បូកគោ​/​កំ​ពតៈ​មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា​ដំណើរការ​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​មាន​ភាពយឺតយ៉ាវ​បន្តិច​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​និង​បញ្ហា​អាកាសធាតុ​។​បច្ចុប្បន្ន​គម្រោង​នេះ​សម្រេចបាន​៩០​ភាគរយ​ដែល​នឹងត្រូវ​បញ្ចប់​នា​ដំណាច់​ខែមីនា​ខាងមុខ​។ ​លោក សុខ សុ​គុណ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​ជា​ប្រធាន​ចាត់ចែង​គម្រោង​GMS TIIG No.3194-CAM បាន​បញ្ជាក់ថា​ការស្ថាបនា​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​ស្ថិតក្រោម​ហិរញ្ញប្បទាន​របស់ ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​ការរីកចម្រើន​ប្រកបដោយ​ចីរភាព​នៅក្នុង​មហា​អនុតំបន់​មេគង្គ​(GMS)​។ ​អគ្គនាយករង​បាន​បន្តថា​គម្រោង​នេះ​បានចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨​អនុវត្ត​ដោយ អង្គភាព​គ្រប់គ្រង​គម្រោង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​គ្រោង​បញ្ចប់​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា...

ធនាគារជាតិ​នៃ​កម្ពុជា​បានទទួល​ពានរង្វាន់​ផលិតផល​និង​សេវាកម្ម​ពី​ទស្សនា​វ​ដ្តី​ជប៉ុន​មួយ

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​បានប្រកាសថា ខ្លួន​បានទទួល​ពានរង្វាន់​ផលិតផល​និង​សេវាកម្ម​ដែលមាន​ឧត្តមភាព​ប្រចាំឆ្នាំ​២០២១ សម្រាប់​ប្រព័ន្ធ​ទូទាត់​បាគង ពី​ទស្សនា​វ​ដ្តី​ជប៉ុន Nikkei​។ ​ប្រភព​ដដែល​បាន​អះអាងថា ពិធី​ប្រគល់​ពានរង្វាន់​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២២​ខាងមុខនេះ ។ ​បាគង​ជា ប្រព័ន្ធ​ទូទាត់​សម័យថ្មី​ដំបូង​នៅ​កម្ពុជា...

អាម៉េរិក មួយ​ថ្ងៃ​ឆ្លងកូវី​ដ​១៩​ជាង​១​លាន​នាក់​

​ប្រែ​សម្រួលៈ​វាសនា​(BLOOMBERG)៖​មនុស្ស​ជាង​១​លាន​នាក់​នៅ​សហរដ្ឋ​អាម៉េរិក​បាន​ឆ្លងកូវី​ដ​១៩​កាលពី​ថ្ងៃ​ចន្ទ​ទី​០៣​មករា នៅពេល​វីរុស​បំប្លែង​ខ្លួន​អូ​មី​ក្រុង​ចម្លង​រាតត្បាត​ពាសវាល​ដូច​រលក​ស៊ូ​ណា​មី​​ចូល​គ្រប់​ជីវិត​ប្រចាំថ្ងៃ​អាម៉េរិក​។​ ​វីរុស​អូ​មី​ក្រុង​ដែល​ចម្លង​ខ្លាំង បាន​រុញ​ចំនួន​ឆ្លង​នៅ​អាម៉េរិក​ដល់​កំរិត​ខ្ពស់​បំផុត​មិន​ដែល​មាន​ពី​មុន​និង​ច្រើន​ជាង​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​ណាៗ​ទាំងអស់​ចាប់តាំងពី​កូវី​ដ​១៩​បាន​លេចមុខ​លើ​​លោក​កាលពី​ជាង​២​ឆ្នាំំ​មុន​នៅ​ចុងឆ្នាំ​២០១៩​។​ ​ចំនួន​ឆ្លង​កាលពី​ថ្ងៃ​ចន្ទ កើនឡើង​ទ្វេដង​ទៅ​នឹង​ចំនួន​ឆ្លង​ខ្ពស់​បំផុត​ពី​មុន​នៅ​អាម៉េរិក​ប្រមាណ​៥៩០.០០០​នាក់​កាលពី​៤​ថ្ងៃមុន​ដែលជា​កំណើន​ទ្វេដង​ផង​ដែរ​ធៀប​នឹង​ចំនួន​ឆ្លង​កាលពី​មួយ​សប្តាហ៍​​មុន​នោះ​។​ ​កំណើន​នៃ​ការឆ្លង​រយៈពេល​មួយ​សប្តាហ៍​មក​នេះ​នាំអោយ​អាម៉េរិក​លុបចោល​ជើងយន្តហោះ​រាប់ពាន់ បិទ​សាលារៀន​និង​ការិយាល័យ​នៅពេល​បណ្តា​មន្ទីរពេទ្យ​ជោរជន់​ដោយ​អ្នកជំងឺ​កូវី​ដ​១៩​និង​ខ្សែ​​សង្វាក់​ផ្គត់ផ្គង់​ជាប់គាំង​។​ ​សាលារៀន​រាប់ពាន់​នៅ​អាម៉េរិក​ឥឡូវ​ពន្យារពេល​ចូលរៀន​នៅ​តាម​ថ្នាក់​ផ្ទាល់ ដែល​តាម​ផែនការ​ត្រូវ​ចូល​នៅ​សប្តាហ៍​នេះ ក្រោយ​ការ​ឈប់សម្រាក​បុណ្យ​គ្រី​សម៉ាស​និង​ចូលឆ្នាំថ្មី ហើយ​ងាក​ទៅ​រៀន​តាម​​អន​ឡាញ​ពី​ចម្ងាយ​នៅពេល​អូ​មី​ក្រុង​វាយលុក​អាម៉េរិក​សព្វទិសទី​៕ ​អូ​មី​ក្រុង​ឥឡូវ​រាតត្បាត​ពេញ​ជីវិត​ប្រចាំថ្ងៃ​នៃ​ប្រជាជន​អាម៉េរិក​   ​

សមាគម​មិត្ត​នគរបាលជាតិ​ចូលរួមមរណៈទុក្ខជាមួយ​គ្រួសារ​នគរបាល​ចំ​នួន​ប្រាំមួយ​នាក់ នៅ​បន្ទាយមានជ័យ​

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​សព​និង​ចូលរួម​សោកស្តាយ​ចំពោះ​ការបាត់បង់​ភរិយា​-​ប្តី​ឬ​ម្តាយ ឪពុក ជាទីគោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ ។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ថ្លែង​ក្នុង​ពិធី​ប្រគល់​ថវិកា​របស់​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា...

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ជំរុញ​មន្ត្រី​គណបក្ស​ខិតខំ​ពង្រឹង​ចាត់តាំង ពី​ថ្នាក់​ខេត្ត​ដល់​មូលដ្ឋាន

​ដោយ​:​ភ្នំ​សន្ទុក​/​កំពង់ធំ​: លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​ជំរុញ​ឲ្យ​មន្ត្រី​គណបក្ស​ខិតខំ​ពង្រឹង​ចាត់តាំង ពី​ថ្នាក់​ខេត្ត​ដល់​មូលដ្ឋាន​ដើម្បី​អនុវត្ត​កម្មវិធី​នយោបាយ​របស់​បក្ស ជាពិសេស​ខិតខំ​កសាង និង​ពង្រឹង​គណបក្ស​លើ​វិស័យ​សតិអារម្មណ៍​ដោយ​គាំទ្រ និង​ចូលរួម​ការចាត់តាំង​គ​ណ​បក្ស​នៅ​មូលដ្ឋាន ក្នុងការ​ឃោសនាអប់រំ​ប្រជាជន​ពី​សភាពការណ៍​រីកចម្រើន​របស់​ប្រទេសជាតិ​។​ ​នៅ​ព្រឹក​ថ្ងៃទី​០៤​ខែមករា ឆ្នាំ​២០២២ លោក ជា...

រដ្ឋបាល​រាជធានី​: ការកសាង​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ​សម្រេចបាន​ជាង​៩២ ភាគរយ​ហើយ​

​ដោយៈរ៉ា​ម៉ន​/​ភ្នំពេញៈ សម្រាប់​រាជធានី​ភ្នំពេញ ក្នុង​បរិបទ​កូ​វីដ​-១៩​នេះ ការ​អ​ភ​វ​ឌ្ឃ​នៅតែ​បន្តសកម្មភាព​ផងដែរ ជាក់ស្ដែង​សម្រាប់​ការស្ថាបនា​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ គឺ​បាន​ដំណើរការ​រហូតមក ដោយ​មកដល់ពេលនេះ ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​នៃ​រង្វង់​មូល​ចោមចៅ​នេះ បាន​ស្ថាបនា​រួចរាល់​នូវ​ចំណែក​មួយចំនួនធំ ហើយ ក៏បាន​ដាក់​ឲ្យ​ដំណើរ​ការជូន​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ផងដែរ ដែល​ធ្វើឱ្យ​តំបន់​នេះ កាត់បន្ថយ​បាន​យ៉ាងខ្លាំង នូវ​ការកកស្ទះ​ចរាចរណ៍ ។​...

មនុស្សជាង១លាននាក់នៅសហរដ្ឋអាម៉េរិកបានឆ្លងកូវីដ១៩កាលពីថ្ងៃចន្ទទី៣មករា នៅពេលវីរុសបំប្លែងខ្លួនអូមីក្រុងចម្លងរាតត្បាតពាសវាលដូចរលកស៊ូណាមី ចូលគ្រប់ជីវិតប្រចាំថ្ងៃអាម៉េរិក។

ខេត្ត​កំ​ពតៈ​ពលរដ្ឋ​៨០​ភាគរយ​បានទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ក្នុងចំណោម​គោលដៅ​ជាង​៦៤​ម៉ឺន​នាក់​

ដោយ​: បូកគោ​/​កំ​ពតៈ គិត​ត្រឹម​ដំណាច់ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​ប្រមាណ​៨០​ភាគរយ​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​រួចរាល់​ក្នុងចំណោម​ពលរដ្ឋ​គោលដៅ​ជាង​៦៤​ម៉ឺន​នាក់ ។ សកម្មភាព​នៃ​ការផ្តល់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​គ្រប់​អាយុ​នៅតែ​បន្ត​ទាំង​ដូ​ស​ទី​១ ដូ​ស​ទី​២ និង​ដូ​ស​ជំរុញ​រាល់​ម៉ោង​ធ្វើការ​រៀងរាល់ថ្ងៃ តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​ខេត្ត ស្រុក​។ លោក ស៊ីន ចូ​វ ប្រធាន​កម្មវិធី​ផ្តល់​ថ្នាំ​បង្ការ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​នៅ​ទូទាំង​ខេត្ត​មាន​ប្រជាពលរដ្ឋ​គោលដៅ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩...