ប្រែសម្រួលៈវាសនា(VnEpress)៖អាជ្ញាធរសុខាភិបាលវៀតណាមកាលពីយប់ថ្ងៃសៅរ៍បានរាយការណ៍អ្នកឆ្លងកូវីដ១៩ចំនួន១៦.៥១៣នាក់ទៀតនៅ៦២ខេត្តក្រុងដោយរុញចំនួនឆ្លងក្នុងសហគមន៍ក្នុងរលកទី៤នេះកើនដល់១.៨៦០.១៣៤នាក់។ ក្រុងហាណូយ មានអ្នកឆ្លងច្រើនជាងគេគឺ ២.៧៩១នាក់ បន្ទាប់មកខេត្ត ខាញ់ហ័រ ចំនួន៧៩៨នាក់ និងក្រុងហាយហ្វុងចំនួន៧៤៨នាក់។ កាលពីថ្ងៃសុក្រ វៀតណាមក៏បានប្រកាសរកឃើញអ្នកឆ្លងថ្មី១៦.២៥៤នាក់ ក្នុងនេះក្រុងហាណូយមានអ្នកឆ្លងថ្មី ២.៧២៣នាក់។ មនុស្ស២៤០នាក់ទៀតក៏បានស្លាប់ដោយកូវីដ១៩កាលពីថ្ងៃសៅរ៍ ដែលនាំអោយចំនួនអ្នកជំងឺកូវីដស្លាប់សរុបនៅវៀតណាមកើនដល់៣៤.១១៧នាក់។ ទីក្រុងហូជីមិញដែលធ្លាប់ជាមជ្ឈមណ្ឌលផ្ទុះកូវីដ១៩នៅវៀតណាមអស់ពេលរាប់ខែ...