ថៃរាយការណ៍អ្នកស្លាប់ដោយអូមីក្រុងជាលើកដំបូង
ប្រែសម្រួលៈវាសនា/បាងកក៖ ថៃកាលពីថ្ងៃអាទិត្យទី១៦មករាបានរាយការណ៍អ្នកស្លាប់ដោយកូវីដ១៩បង្កឡើងដោយវីរុសបំប្លែងខ្លួនអូមីក្រុងជាលើកដំបូង។ ជនរងគ្រោះ ជាស្ត្រីវ័យ៨៦ឆ្នាំ មកពីខេត្តសុងក្លាភាគខាងត្បូង ។ហេតុការណ៍ស្លាប់មនុស្សដោយអូមីក្រុងជាលើកដំបូងនេះកើតឡើងក្រោយថៃបានរកឃើញការឆ្លងអូមីក្រុងក្នុងស្រុកលើកដំបូងកាលពីខែមុន ដែលនាំអោយមានការធ្វើចត្តាឡីស័កភ្ញៀវទេសចរបរទេសឡើងវិញ។ អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថា «ស្ត្រីដែលស្លាប់ជាអ្នកជំងឺដេកនៅនឹងគ្រែ គាត់កើតជំងឺបាត់ការចងចាំAlzheimer»។ ការស្លាប់ដោយអូមីក្រុងត្រូវបានរំពឹងទុកដោយសារថៃតាំងពីមុនមកបានរកឃើញអ្នកឆ្លងអូមីក្រុងដល់ទៅជាង១០.០០០នាក់។ ថៃកាលពីថ្ងៃអាទិត្យបានរាយការណ៍អ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨.០៧៧នាក់ និងស្លាប់ថែម៩នាក់ នាំអោយចំនួនអ្នកកើតកូវីដ១៩នៅក្នុងប្រទេសនេះតាំងពីមុនមកឡើងដល់២,៣លាននាក់ និងជិត២២.០០០នាក់ស្លាប់។...