កូវីដ១៩នៅវៀតណាមឡើងដល់ជាង២លាននាក់ ក្រោយបន្ថែមជាង២ម៉ឺននាក់ទៀតនៅថ្ងៃនេះ
ប្រែសម្រួលៈបំណង(វេអិនអិចស្ព្រេស)៖ក្រសួងសុខាភិបាលវៀតណាមកាលពីយប់ថ្ងៃចន្ទបានប្រកាសចំនួនឆ្លងកូវីដ១៩ថ្មីដល់ទៅ ២១.៦៩១នាក់នៅ២៤ម៉ោងកន្លងទៅ ក្នុងនេះ៥.៣៦៦នាក់ត្រូវបានរកឃើញនៅក្នុងខេត្តកាម៉ៅ(Ca Mau)ភាគខាងត្បូងនៅប៉ុន្មានថ្ងៃកន្លងមកតែទើបដាក់បញ្ចូលក្នុងឃ្លាំងទិន្នន័យជាតិ។ សរុប ការផ្ទុះកូវីដ១៩ក្នុងសហគមន៍នៅរលកបច្ចុប្បន្នចាប់តាំងពីខែមេសាឆ្នាំមុនមក នាំអោយមានអ្នកឆ្លងកូវីដ១៩ដល់ទៅ២.០១៦.៥២០នាក់។ ទីតាំង៣មានការឆ្លងខ្ពស់ជាងគេកាលពីថ្ងៃចន្ទ គឺកាម៉ៅ ចំនួន៥.៧៦៩នាក់ ក្រុងហាណូយភាគខាងជើងចំនួន២.៩៥៥នាក់និងក្រុងដាណាំងភាគកណ្តាលចំនួន៩២៤នាក់។ ក្រសួងក៏បានរាយការណ៍ចំនួនអ្នកជាសះស្បើយពីកូវីដចំនួន២០.១៧២នាក់ននៅក្នុងថ្ងៃដដែល និងអ្នកជំងឺ១៧៩នាក់ទៀតបានស្លាប់ជាហេតុនាំអោយមអ្នកស្លាប់ដោយកូវីដសរុបនៅវៀតណាមឡើងដល់៣៥.៧៩១នាក់។ សូមបញ្ជាក់ថា នៅ៧ថ្ងៃមកនេះជាមធ្យមវៀតណាមមានអ្នកឆ្លងកូវីដថ្មីប្រមាណ១៦.០០០នាក់ក្នុងមួយថ្ងៃនិងស្លាប់ជាមធ្យម១៨០នាក់។ប្រទេសនេះតាំងពីមុនមកបានរកឃើញអ្នកឆ្លងវីរុសបំប្លែងខ្លួនអូមីក្រុង៦៨នាក់...