Day: January 18, 2022

ប្រធានអាស៊ានចង់ឲ្យកិច្ចការអាស៊ានឆ្នាំ២០២២គឺការបន្តប្រយុទ្ធប្រឆាំងនឹងកូវីដ១៩,ជាមួយនឹងការបើកសេដ្ឋកិច្ចសង្គមឡើងវិញនិងការរៀបចំរបៀងនៃការធ្វើដំណើរ ក្នុងក្របខណ្ឌអាស៊ាន

ដោយ៖តារារិទ្ធ/ព្រះសីហុន៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ានចង់ឲ្យកិច្ចការអាស៊ានឆ្នាំ ២០២២នេះ គឺការបន្តប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩ ជាមួយនឹងការបើកសេដ្ឋកិច្ចសង្គមឡើងវិញនិងរៀបចំរបៀងនៃការធ្វើដំណើរក្នុងក្របខណ្ឌអាស៊ាន​។​សម្តេចសង្ឃឹមថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននឹងចូលរួមចំណែកដើម្បីរៀបចំជាច្រករបៀងធ្វើដំណើរសម្រាប់វិស័យទេសចរណ៍នៅក្នុងក្របខ័ណ្ឌ អាស៊ានរបស់ហើយក៏នៅក្នុងក្របខណ្ឌនៃប្រទេសដៃគូរបស់អាស៊ានផងដែរ ។ ថ្លែងទៅកាន់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាននិងដៃគូពាក់ព័ន្ធនៅក្នុងពិធីបើកវទិកាទេសចរណ៍អាស៊ាន២០២២លើកទី៤០ក្រោមប្រធានបទ«អាស៊ាន៖សហ គមន៍សន្តិ ភាពនិងវាសនាតែមួយ»នៅខេត្តព្រះសីហនុ,ថ្ងៃទី ១៨ ខែ...

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអាស៊ានត្រូវរួមគ្នាជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ប្រកបដោយភាពធន់

ដោយ៖តារារិទ្ធ/ព្រះសីហុន៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានបានស្នើឲ្យអាស៊ានត្រូវរួម គ្នាជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ប្រកបដោយភាពធន់ និង ឆ្ពោះទៅអនាគតកាន់តែប្រសើរជាងមុន ប្រកបដោយគុណភាព ចីរភាព និងបរិយាប័ន្ន ។ ថ្លែងទៅកាន់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាននិងដៃគូពាក់ព័ន្ធនៅក្នុងពិធីបើកវទិកាទេសចរណ៍អាស៊ាន២០២២លើកទី៤០ក្រោមប្រធានបទ«អាស៊ាន៖សហគមន៍សន្តិ ភាពនិងវាសនាតែមួយ»នៅខេត្តព្រះសីហនុ,ថ្ងៃទី ១៨ ខែ...

សម្តេចតេជោហ៊ុនសែន៖គាំទ្រគំនិតផ្ដួចផ្ដើមសម្រាប់បណ្តាប្រទេសអាស៊ានក្នុងការរៀបចំការអនុវត្តវិធានសុខាភិបាលក្នុងឧស្សាហកម្មទេសចរណ៍

ដោយ៖តារារិទ្ធ/ព្រះសីហនុ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានអាស៊ានបានសំដែងការគាំទ្រគំនិតផ្ដួចផ្ដើមសម្រាប់បណ្តា ប្រទេសអាស៊ានក្នុងការរៀបចំការអនុវត្តវិធានសុខាភិបាលក្នុងឧស្សាហកម្មទេសចរណ៍ដែលជាយន្តការចូលរួមដ៏មានសារៈសំខាន់ក្នុងការធានាបាននូវដំណើរការអាជីវ កម្មទេសចរណ៍ឡើងវិញផងនិងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តគោលការណ៍រួមជាអតិ បរមា។ ប្រមុខអាស៊ានបានថ្លែងគាំទ្រនេះនៅក្នុងពិធីបើកវទិកាទេសចរណ៍អាស៊ាន២០២២លើកទី៤០ក្រោមប្រធានបទ«អាស៊ាន៖សហគមន៍សន្តិភាពនិងវាសនាតែមួយ» នៅខេត្តព្រះសីហនុ,ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២២ ។...

ផែនការស្តារវិស័យទេសចរណ៍អាស៊ានក្រោយវិបត្តិនៃជំងឺកូវីដ-១៩ នឹងក្លាយជាគន្លឹះយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបើកដំណើរការទេសចរណ៍ឡើងវិញ

ដោយ៖តារារិទ្ធ/ព្រះសីហនុ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានបានចាត់ទុកការបើកដំណើរ ការសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញជាបណ្តើរៗឡើងវិញត្រូវបានវាយតម្លៃថាស្ថិតក្នុងស្ថានភាពបន្ទាន់និងត្រូវស្របតាមគន្លងប្រក្រតីភាពថ្មីសម្រាប់ប្រទេសទាំង អស់ក្នុងអាស៊ាន។ ថ្លែងទៅកាន់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាននិងដៃគូពាក់ព័ន្ធនៅក្នុងពិធីបើកវទិកាទេសចរណ៍អាស៊ាន២០២២លើកទី៤០ក្រោមប្រធានបទ«អាស៊ាន៖សហ គមន៍សន្តិ ភាពនិងវាសនាតែមួយ»នៅខេត្តព្រះសីហនុ,ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២២សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...

សម្តេចតេជោប្រធានអាស៊ានគាំទ្រឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ានពិភាក្សានិងឯកភាពគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនៅថ្ងៃស្អែកចេញពីក្រុងព្រះសីហនុ

ដោយ៖តារារិទ្ធ/ព្រះសីហុន៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ានបានប្រកាសគាំទ្រទាំង ស្រុងនូវគំនិតផ្តួច ផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានក៏ដូចជាបើកតំបន់ទាំងមូលដើម្បីទទួលស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ។ក្នុងនាមកម្ពុជាជាប្រធានអាស៊ានខ្ញុំសូមគាំទ្រឱ្យរដ្ឋ មន្ត្រីទេសចរណ៍អាស៊ានពិភាក្សានិងឯកភាពគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ(Reopening of ASEAN Tourism) នៅថ្ងៃស្អែកចេញពីក្រុងព្រះសីហនុ។ ថ្លែងទៅកាន់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាននិងដៃគូពាក់ព័ន្ធនៅក្នុងពិធីបើកវទិកាទេសចរណ៍អាស៊ាន២០២២លើកទី៤០ក្រោមប្រធានបទ«អាស៊ាន៖សហ គមន៍សន្តិ ភាពនិងវាសនាតែមួយ»នៅខេត្តព្រះសីហនុ,ថ្ងៃទី ១៨...

គណបក្សហ៊្វុនស៊ិនប៉ិចផ្ញើលិខិតទូលថ្វាយ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី អំពីស្ថានភាព និងដំណើរការរបស់គណបក្សហ៊្វុនស៊ិនប៉ិច

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ អគ្គលេខាធិការដ្ឋានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះ បានផ្ញើលិខិតទូលថ្វាយ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី អំពីស្ថានភាព និងដំណើរការរបស់គណបក្សហ៊្វុនស៊ិនប៉ិច ក្រោយពេលដែល សម្តេចរាជបុត្រីព្រះអនុជ...

រីករាយពិធីបុណ្យចូលឆ្នាំចិន ឆ្នាំខាលនាំលាភសំណាង នៅណាហ្គាវើលដ៍

ភ្នំពេញ:ទទួលស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន ឆ្នាំខាលនាំលាភសំណាង សុភមង្គលនិងសេចក្តីសុខនៅណាហ្គាវើលដ៍សូមអញ្ជើញទៅកម្សាន្ត និងទទួលយកបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងការផ្តល់ជូនម្ហូបនាំសំណាង នំប្រពៃណីចិន កញ្ចប់ស្នាក់នៅ ការតុបតែងលម្អដ៏ស្រស់ស្អាត និងការផ្តល់ជូនជាច្រើនទៀតក្នុងឱកាសបុណ្យចូលឆ្នាំចិន រៀងរាល់ថ្ងៃ ពីឥឡូវនេះរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ។ ទទួលបានតុក្កតារូបកូនខ្លាដ៏ស្រស់ស្អាតឥតគិតថ្លៃនៅពេលអ្នកចំណាយ $៨៨ ឬច្រើនជាងនេះក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ Fortune...

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញពិនិត្យ​ការកសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ធនៅ​មូលដ្ឋាន​សមុទ្រកងទ័ពជើងទឹក

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​បម្រើឱ្យ​ការងារ​បណ្តុះបណ្តាល​ហ្វឹកហ្វឺន និង​ការងារ​ជំនាញ​មួយចំនួនទៀត នៅ​មូលដ្ឋាន​សមុទ្រ កងទ័ពជើងទឹក ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១៨ ខែមករា...

រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី កោតសរសើរ​ចំពោះ​សុច្ឆន្ទៈ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ដោះស្រាយ​វិបត្តិ នៅ​មី​យ៉ាន់​ម៉ា

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​: រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី លោក​បណ្ឌិត វី​វៀន បា​ឡាក់​គ្រី​ស្ហ្ស​ណាន់ បាន​កោតសរសើរ​ចំពោះ សុច្ឆន្ទៈ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​និង​បានបញ្ជាក់​ជា ថ្មី​នូវ​ការគាំទ្រ និង​ការត្រៀមខ្លួន​របស់​សិង្ហ​បុរី​ក្នុងការ​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​អនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច...

ឥណ្ឌូនេស៊ី​អនុម័ត​ច្បាប់ រើ​រដ្ឋធានី​ទៅកាន់​កោះ​ប័រណេ​អូ​

​ប្រែ​សម្រួលៈ​បំណង​/​ហ្សា​ការតា​(​បាងកក​ប៉ុស្តិ៍​)៖ សភា​ឥណ្ឌូនេស៊ី​បានអនុម័ត​ពង្រាង​ច្បាប់​មួយ​ដើម្បី​រើ​រដ្ឋធានី​ពី​ទីក្រុង​ហ្សា​ការតាទៅ​កាន់​តំបន់​ព្រៃ​ភ្នំ​មួយ​នៃ​ខេត្ត​កាលី​ម៉ាន់​តាន់​(Kalimantan)​នៅលើ​​កោះ​ប័រណេ​អូ​(Borneo) នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រី​ផែនការ​កាលពី​ថ្ងៃ​អង្គារ​។​ ​ច្បាប់​បង្កើត​រដ្ឋធានី​ថ្មី​នេះ នឹង​ផ្តល់​ក្រប​ខណ្ឌ​ច្បាប់​មួយ​សំរាប់​មហា​គំរោង​តំលៃ​៣២​ពាន់​លាន​ដុល្លារ​របស់​ប្រធានាធិបតី ចូកូ វី​ដូ​ដូ​(Joko Widodo)​។​វា​ចែង​របៀប​ដែល​ការអភិវឌ្ឍ​រដ្ឋធានី​នេះ​នឹង​ត្រូវ​​ផ្តល់​មូលនិធិ​និង​គ្រប់គ្រង​របៀប​ណា​។​ ​រដ្ឋមន្ត្រី​ផែនការ លោក ស៊ូ​ហា​សូ ម៉ូណូ​អា​ហ្វា​(Suharso Monoarfa)​បាន​ប្រាប់​សភា​ថា​«​រដ្ឋធានី​ថ្មី​មាន​មុខងារ​កណ្តាល​មួយ​និង​ជា​និម្មិត​រូប​នៃ​អត្តសញ្ញាណ​ជាតិ ព្រមទាំង​ជា​មជ្ឈមណ្ឌល​ទាក់ទាញ​​សេដ្ឋកិច្ច​ថ្មី​មួយ​។​វា​ឈ្មោះថា នូ​សា​ន់តា​រ៉ា​(Nusantara)»​។​...