លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា៖ខ្ញុំទើបតែបានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ អំពីបញ្ហាអាស៊ានបច្ចុប្បន្ន។ យើងទាំងពីរយល់ថាវិបត្តិមីយ៉ាន់ម៉ា គឺមិនអាចដោះស្រាយបានភ្លាមៗនោះទេ។ ពិតណាស់ ដំណោះស្រាយនេះគឺត្រូវតែដឹកនាំដោយភាគីនៅមីយ៉ាន់ម៉ាខ្លួនឯង។ ក្នុងនាមជាគ្រួសារអាស៊ាន យើងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដំណើរការនេះ។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងបន្តចូលរួមជួយការងារនេះប្រកបដោយសុច្ឆន្ទៈ ខណៈដែលយើងខិតខំធ្វើយ៉ាងណាឱ្យអាស៊ានបន្តបោះជំហានដើរទៅមុខ។ ខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្តម និងការលើកទឹកចិត្ត ខណៈពេលដែលប្រទេសកម្ពុជារែកអម្រែកដ៏ធ្ងន់មួយនេះក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ៕
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា៖ខ្ញុំទើបតែបានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ អំពីបញ្ហាអាស៊ានបច្ចុប្បន្ន។ យើងទាំងពីរយល់ថាវិបត្តិមីយ៉ាន់ម៉ា គឺមិនអាចដោះស្រាយបានភ្លាមៗនោះទេ។ ពិតណាស់ ដំណោះស្រាយនេះគឺត្រូវតែដឹកនាំដោយភាគីនៅមីយ៉ាន់ម៉ាខ្លួនឯង។...