Day: January 23, 2022

បណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្តាល ឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២

ដោយ:មុនីរ័ត្ន/ភ្នំពេញ:​ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល ឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ( Zoom) ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២​...

រុស្ស៊ី​ច្រាន​ចោល​ការអះអាង​របស់​អង់គ្លេស​ថា ខ្លួន​ព្យាយាយ​ដូរ​មេដឹកនាំ​អ៊ុ​យក្រែ​ន​

​ប្រែ​សម្រួលៈ​បំណង​(​អេ​ភី​,​ដេល្លី​ម៉េល​)៖ ក្រសួងការបរទេស​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​មករា បាន​ច្រានចោល​ការអះអាង​មួយ​របស់​អង់គ្លេស​ដែលថា រុស្ស៊ី​ស្វះស្វែង​ដូរ​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ជាមួយនឹង​​រដ្ឋាភិបាល​គាំទ្រ​ក្រុង​មូ​ស្គូ​មួយ ដោយ​អតីត​សមាជិក​សភា​អ៊ុ​យក្រែន លោ​កយេវ​ហេ​នីវ មូរ៉ា​យេ​វ ( Yevheniy Murayev)​ត្រូវបាន​ពិចារណា​ជា​បេក្ខជន​ដ៏​មាន​សក្កា​នុព​ល​មួយរូប​។​ ​ក្រសួងការបរទេស​អង់គ្លេស​កាលពី​ថ្ងៃ​សៅរ៍​ក៏​បាន​ចុច​ឈ្មោះ​អ្នក​នយោបាយ​អ៊ុយ​ក្រែន​ជាច្រើន​ដែល​ខ្លួន​អះអាងថា​មាន​ទំនាក់ទំនង​ជាមួយ​សេវា​ចារកម្ម​រុស្ស៊ី និង​លោក​មូរ៉ា​យេ​វដែល​ជា​មេដឹកនាំ​គណ​​បក្ស​គាំទ្រ​រុស្ស៊ី​តូច​មួយ​តែ​មិន​មាន​អាសនៈ​ក្នុង​សភា​។​ ​រដ្ឋាភិបាល​អង់គ្លេស​បាន​ធ្វើការ​អះអាង​ដូច្នេះ​ផ្អែក​លើ​ការ​វាយ​តំលៃ​ផ្នែក​ចារកម្ម​មួយ​តែ​មិន​បាន​ផ្តល់​ភស្តុ​ង​តាង​សំរាប់​គាំទ្រ​អះណះអំណាង​របស់​ខ្លួន​ទេ​។ វា​កើត​ឡើង​ចំ​ពេល​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​​ក្រុង​មូ​ស្គូ​និង​លោកខាងលិច​ដោយសារ​បំណង​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​។​ ​ម៉ា​រៀ...

សិស្ស​និទ្ទេស A ចំនួន ២៦ នាក់ នៅ​ខេត្តស្វាយរៀង ទទួលបាន​ម៉ូតូ ម្នាក់​មួយគ្រឿង ពី​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន

​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច លោក ម៉ែន វិបុល...

តៃកុង​រថយន្ត​កុងតឺន័រ ក្រុមហ៊ុន​ផែស្ងួត តេង​ឡាយ គាប​ទ្រុង​កុងតឺន័រ បែកក្បាល​ស្លាប់ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ ព្រៃ​វ័​ល្លិ៍

​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ បុរស​ម្នាក់ ជា​អ្នកបើកបរ រថយន្ត​កុងតឺន័រ ត្រូវ​ទូ​កុងតឺន័រ​គាប​បែកក្បាល ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្តង នៅពេល​បុរស​នោះ បាន​ចូលទៅ​រុញ ទូ​កុងតឺន័រ ដែល​ស្ទូច​លើកដាក់​លើ​រថយន្ត​។ ​បើតាម​អ្នកឃើញ​ហេតុការណ៍...

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តេស្តិ៍​មនុស្ស​២​លាន​នាក់រ​កកូ​វីដ នៅពេល​អូ​ឡាំ​ពិ​ច​រដូវរងារ​ជិត​ចូលមក​ដល់​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,ST)៖ ពួក​មន្ត្រី​ក្រុង​ប៉េកាំ​ង​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​មករា​ថា អ្នក​ក្រុង​ចំនួន​២​លាន​នាក់​រស់នៅ​ក្នុង​សង្កាត់​មួយ​ដែល​មាន​ផ្ទុះ​កូ​វីដជា​ចង្កោម​តូច​មួយ​នឹង​ត្រូវ​​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩ នៅពេល​មិន​ដល់​២​សប្តាហ៍​ផង​មុន​រដ្ឋធានី​ចិន​ចាប់ផ្តើម​បើក​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងារ​។​ ​ការប្រកាស​ធ្វើតេស្តិ៍​ទ្រង់ទ្រាយ​ធំ​នេះ​កើត​ឡើង​បន្ទាប់ពី​សេវា​ប្រៃសណីយ​ចិន​បាន​បញ្ជា​អោយ​បុគ្គលិក​កម្មករ​បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​ទំនិញ​និង​លិខិត​បញ្ជូន​មក​ពី​ក្រៅប្រទេស បន្ទាប់ពី​អាជ្ញាធរ​បាន​អះ​អា​​ង​ថា បញ្ញើ​មកពី​ក្រៅ​ប្រទេស​អាច​ជា​ប្រភព​នៃ​ការផ្ទុះកូ​វីដ​១៩​កាលពី​ពេល​ថ្មីៗ​។​ ​ទោះជា​យ៉ាងណា ទាំង​អង្គការ​សុខភាព​ពិភពលោក​និង​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​អាម៉េរិក​បានបញ្ជាក់​ថា លទ្ធភាព​ឆ្លងកូវី​ដ​១៩​ពី​ផ្ទៃ​មាន​វីរុស​ទាប​ណាស់​។​ ​ការឆ្លង​ជាង​៣០​នាក់​ត្រូវបាន​រកឃើញ​នៅ​ក្រុង​ប៉េកាំង​នៅ​មួយ​សប្តាហ៍​មក​នេះ ។​ ​ការឆ្លង​នៅ​ចិន​ស្ថិត​កំរិត​ទាប​ណាស់​បើ​ធៀប​នឹង​ការឆ្លង​ក្នុង​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​តែ​ចិន​អនុវត្ត​គោលការណ៍​កូវី​ដ​១៩​សូន្យ មានន័យថា​អាជ្ញាធរ​ចិន​ចាត់វិធានការ​កំចាត់​ចោល​ភ្លាមៗ​បន្ទាប់​​ពី​រកឃើញ​ការឆ្លង​ជំងឺ​នេះ​នៅ​កន្លែង​ណាមួយ​ដោយ​អនុវត្ត​ការបិទ​ខ្ទប់​ទីក្រុង ការ​ធ្វើតេស្តិ៍​ទ្រង់ទ្រាយ​ធំ​និង​ធ្វើច​ត្តា​ឡីស័​ក​រយៈពេល​វែង​។​...

លោក ឃួង ស្រេង៖រំលឹកមន្ត្រីមូលដ្ឋានឱ្យបន្តពង្រឹងការងារ,ការអភិវឌ្ឍមូលដ្ឋាន ក៏ដូចការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋជាកត្តាចាំបាច់នៅថ្នាក់មូលដ្ឋាន

ដោយ:រ៉ាម៉ន/ភ្នំពេញ:នៅព្រឹកថ្ងៃអាទិត្យទី២៣មករា លោកឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារជួយខណ្ឌ ព្រែកព្នៅ និងលោកស្រីជា ស៊ីណា ឃួងស្រេង បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជានៅក្នុងសង្កាត់ទាំង៥ជាបន្តបន្ទាប់នៅក្នុងខណ្ឌព្រែកព្នៅដើម្បីត្រៀមដណ្តើមជ័យជំនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នាពេលខាងមុខ។ ​ក្នុងឱកាសនោះលោកឃួង ស្រេង បានផ្តាំផ្ញើរដល់សមាជិកសមាជិការក្រុមប្រឹក្សាសង្កាត់ទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាថែមទៀតទៅលើការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋដែលបានមករកអាជ្ញាធរឲ្យជួយ,ជំរុញការអភិវឌ្ឍមូលដ្ឋាន...

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលអង្គរចំនួន ១០តោន ពីសប្បុរសជន ដើម្បីជួយដល់ការងារមនុស្សធម៌

ដោយ:វ៉ៃកូ/ស្វាយរៀងៈ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះបានអញ្ជើញទទួល អង្គរចំនួន ១០តោន របស់លោកឧកញ៉ា លី យ៉ូគៀត...

អភិបាលខេត្ត​កំពង់ចាម អំពាវនាវ​ឱ្យ​បន្ត អនុវត្ត​គោលការណ៍ អប់រំ​មូលដ្ឋាន និង​ខ្លឹមសារ​អប់រំ វប្បធម៌​សន្តិភាព ដល់​សិស្ស និង​និស្សិ​ត

​ដោយៈ គង់​ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ​ឱ្យ លោកគ្រូ អ្នកគ្រូ និង​សាស្ត្រាចារ្យ​ទាំងអស់ បន្ត​អនុវត្ត​គោលការណ៍ អប់រំ​មូលដ្ឋាន និង​ខ្លឹមសារ​វប្បធម៌​សន្តិភាព...

ភូមិ​ខ្មែរ​មរតក បង្ហាញ​លទ្ធផល​វិជ្ជមាន របស់ខ្លួន​សម្រាប់​ឆ្នាំ​២០២១ និង​លើក​ទិសដៅ អនុវត្ត​បន្ត ឆ្នាំ​២០២២

​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ ភូមិ​ខ្មែរ​មរតក បង្ហាញ​លទ្ធផល​វិជ្ជមាន របស់​ខ្លួ សម្រាប់​ឆ្នាំ ២០២១ និង​លើក​ទិសដៅ អនុវត្ត​បន្ត ឆ្នាំ​២០២២ តាមរយៈ​សិក្ខាសាលា​រយៈពេល ២ ថ្ងៃ...