អ្នកនាំពាក្យ គ.ជ.ប. ឆ្លើយតបទៅនឹងការស្នើសុំរបស់គណបក្សនយោបាយចំនួនប្រាំមួយ ករណីទម្រង់១១០២
ដោយៈមុនីរ័ត្ន/ភ្នំពេញៈអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានឆ្លើយតបទៅនឹងការទាមទាររបស់គណបក្សនយោបាយចំនួនប្រាំមួយដែលស្នើឱ្យ គ.ជ.ប. រក្សាទុកទម្រង់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់ ១១០២)និងឱ្យគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតមានភារកិច្ចចាត់ចែងចែកទម្រង់១១០២ជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាននៅការិយាល័យរាប់សន្លឹកឆ្នោតដូចទៅនឹងការបោះឆ្នោតមុនៗ។ លោក សោម សូរីដា (រូបថតឯកសារ) គណបក្សនយោបាយចំនួនប្រាំមួយនេះមាន៖ គណបក្សកម្ពុជានិយម គណបក្សកែទម្រង់កម្ពុជា គណបក្សកម្លាំង ប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន...