Month: February 2022

អ៊ុយ​ក្រែន​ទាមទារ​ការផ្អាក​ប្រយុទ្ធ​គ្នា នៅពេល​កិច្ចពិភាក្សា​ចាប់ផ្តើម​នៅ​ព្រំដែន​បេឡា​រូ​ស​

ប្រែ​សម្រួលៈ​បំណង​(ST,CGTN)៖ អ៊ុយ​ក្រែន​នៅ​ថ្ងៃ​ចន្ទទី​២៨​កុម្ភៈ​បាន​ទាមទារ​អោយ​បញ្ឈប់​ការប្រយុទ្ធ​គ្នា​ជា​បន្ទាន់​និង​ដក​ទាហាន​ចេញ​នៅពេល​គណៈប្រតិភូ​របស់​រដ្ឋាភិបាល​ក្រុង​គៀវ បាន​ទៅ​ដល់​ព្រំដែន​​អ៊ុ​យក្រែន​-​បេឡា​រូស​ដើម្បី​ចូលរួម​កិច្ច​ពិភាក្សា​ជាមួយ​អ្នកចរចា​រុស្ស៊ី នៅ​ថ្ងៃទី​ប្រាំ​នៃ​ប្រតិបត្តិការ​យោធា​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​ កិច្ចពិភាក្សារវាងគណៈប្រតិភូរុស្ស៊ីនិងអ៊ុយក្រែនកំពុងធ្វើឡើងនៅព្រំដែនបេឡារូស-អ៊ុយក្រែននៅថ្ងៃចន្ទនេះ ​ក្នុងពេល​ជាមួយគ្នា ចិន​បាន​អំពាវនាវ​អោយ​បន្ថយ​ភាព​តានតឹង​និង​«​អត់ធ្មត់​»​នៅពេល​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែន​ម្នាក់​បាន​និយាយថា កិច្ច​ពិភាក្សា​បាន​ចាប់ផ្តើម​។​ ​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​បញ្ហា​គន្លឹះ​នៃ​កិច្ច​ពិភាក្សា​គឺ​បទ​ឈប់​បាញ់​មួ​យ​និង​ការ​ដកទ័ព​ចេញពី​អ៊ុ​យក្រែន​»​។​ ​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី បាន​អំពាវនាវ​អោយ​ទាហាន​រុស្ស៊ី​ទម្លាក់អាវុធ​ចុះចាញ់​។​លោក​បាន​និយាយ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​កងកម្លាំង​រុស្ស៊ី​ថា...

ចាប់ផ្តើម​សាងសង់​ផ្លូវ​ពីរ​ខ្សែ ជា​អំណោយ​របស់​សម្តេច​តេ​ជោ ជូន​ពលរដ្ឋ​ស្រុក​ដងទង់​

ដោយៈ បូកគោ / កំពត​: ឆ្លើយតប​នឹង​តម្រូវការ របស់​ប្រជាពលរដ្ឋ​៤​ឃុំ ក្នុងស្រុក​ដងទង់ ដែល​ជួប​ក្តី​លំបាក ថ្មីៗ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ផ្តល់ជូន...

ករណី​ប្លន់​សម្លាប់​នៅ​មណ្ឌលគិរី សមត្ថកិច្ច​ចាប់ខ្លួន ជនដៃដល់​បាន​ហើយ​

​ដោយៈ សាត​ចាន់​បុត្រ / មណ្ឌលគិរីៈ ជនសង្ស័យ​១​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី សហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ ខេត្តក្រចេះ ឃាត់ខ្លួន​បាន​ហើយ ក្រោយពេល​ជនសង្ស័យ​រូបនេះ បានធ្វើ​សកម្មភាព​ប្លន់​យកលុយ និង​គ្រឿងអលង្ការ មួយចំនួន...

លោក ស សុខា បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ស សុខា អនុប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខេត្តបន្ទាយមានជ័យ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧ​ត្ត​ម​សេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ...

ក្រុង​ហុងកុង​អាច​នឹង​ត្រូវ​បិទ​ខ្ទប់​នៅពេល​អ្នកជំងឺ​និង​អ្នកស្លាប់​ដោយកូវី​ដ​១៩​ចាល់​មន្ទីរពេទ្យ​

ប្រែ​សម្រួលៈ​បំណង​(ST)៖ បណ្តា​កន្លែង​ដាក់​សាកសព​បណ្តោះអាសន្ន​នៅ​តាម​មន្ទីរពេទ្យ​និង​សាល​សព​សាធារណៈ​នៅ​ហុងកុង​ឥឡូវ​ឈាន​ដល់​កំរិត​អតិបរមា​ដោយសារតែ​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​កើនឡើង នេះ​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​ពេទ្យ​ហុងកុង​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​កុម្ភៈ នៅពេល​អាជ្ញាធរ​កំពុង​តស៊ូ​នឹង​កំណើន​នៃ​ការឆ្លង​។​ ​ក្នុងពេល​ជាមួយគ្នា ទូរទស្សន៍​ចិន​CCTV បាន​រាយការណ៍​ថា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សកលលោក​នេះ​បានប្រកាស​អ្នក​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​មិន​ដែល​មាន គឺ ៣៤.៤៦៦​នាក់​កាលពី​ថ្ងៃ​ចន្ទ​។​ ​បណ្តា​សាលារៀន​នៅ​ហុងកុង នឹង​ប្រើ​ជាទី​តាំង​សំរាប់​ការធ្វើតេ​ស្តិ៍​រក​កូវី​ដ​១៩​ដោយ​បង្ខំ​លើ​ប្រជាជន​ទាំង​៧,៤​លាន​នាក់​នៃ​ទីក្រុង​នេះ​នៅ​ខែ​មីនា​។​ ​បើ​តាម​សារព័ត៌មាន​ក្នុងស្រុក រដ្ឋាភិបាល​មិន​ច្រាន​ចោល​លទ្ធភាព​នៃ​ការបិទ​ខ្ទប់​ទូ​ទាំង​ទីក្រុង ក្នុង​អំ​ឡូង​ពេល​ធ្វើតេស្តិ៍​ទ្រង់ទ្រាយ​ធំ ទោះជា​កាលពីមុន​មេដឹកនាំ​ហុងកុង​បាន​និយាយថា​លោកស្រី​មិន​​ពិចារណា​បិទ​ខ្ទប់​ទីក្រុង​នេះ​ក្តី​។​...

រាជរដ្ឋាភិបាល ប្រកាស​ខេត្ត​កែប ជា​ខេត្ត​គ្មាន​មីន ក្រោយពី​បាន​បោសសម្អាត​លើ​ផ្ទៃដី ជាង ៣០០ ហិកតា​

ដោយៈ បូកគោ / កែបៈ កែប​ខេត្ត​ជាប់មាត់​សមុទ្រ ត្រូវបាន​រាជរដ្ឋាភិបាល ប្រកាស​ជា​ផ្លូវការ ដំបូង​គេ ដែល​គ្មាន​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្រោយពី​មជ្ឈមណ្ឌល សកម្មភាព​កម្ចាត់មីន​កម្ពុជា បោសសម្អាត​លើ​ផ្ទៃដី ជាង ៣០០...

កែប​ខេត្ត​ជាប់មាត់​សមុទ្រ ត្រូវបាន​រាជរដ្ឋាភិបាល ប្រកាស​ជា​ផ្លូវការ ដំបូង​គេ ដែល​គ្មាន​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្រោយពី​មជ្ឈមណ្ឌល សកម្មភាព​កម្ចាត់មីន​កម្ពុជា បោសសម្អាត​លើ​ផ្ទៃដី ជាង ៣០០ ហិកតា​។​

រាជរដ្ឋាភិបាល ប្រកាស​ខេត្ត​កែប ជា​ខេត្ត​គ្មាន​មីន ក្រោយពី​បាន​បោសសម្អាត​លើ​ផ្ទៃដី ជាង ៣០០ ហិកតា​ ​ដោយៈ បូកគោ / កែបៈ កែប​ខេត្ត​ជាប់មាត់​សមុទ្រ ត្រូវបាន​រាជរដ្ឋាភិបាល ប្រកាស​ជា​ផ្លូវការ ដំបូង​គេ...

អ្នកនាំពាក្យប៉ូលិស:ព័ត៌មានចាប់បង្ខាំងជនជាតិចិនធ្វើជាទាសករលក់ឈាមនៅតំបន់ឆៃណាថោន ខេត្តព្រះសីហនុ គឺជាព័ត៌មានប្រឌិត

ដោយៈ មុនី រ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបដិសេធច្រានចោលចំពោះព័ត៌មានដែលបានផ្សព្វផ្សាយពីការចាប់បង្ខាំងជនជាតិចិនធ្វើជាទាសករលក់ឈាម នៅតំបន់ឆៃណាថោន ខេត្តព្រះ សីហនុ គឺជាព័ត៌មានប្រឌិត និងធ្វើឲ្យប៉ះពាល់បរិយាកាស និងចិត្តសាស្ត្រសង្គម ព្រមទាំងធ្វើឲ្យមានការភ័ន្តច្រឡំពីសំណាក់សាធារណៈមតិជាតិ អន្តរជាតិជាច្រើន។ អ្នកនាំពាក្យ...