Month: March 2022

ប្រេសិត​ពិសេស​របស់​អគ្គលេខាធិកា​រ អ​.​ស​.​ប​ សម្រាប់​មី​យ៉ាន់​ម៉ា​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​បើកផ្លូវ​សម្រាប់​ដំណើរការ​ស្វែងរ​ដំណោះស្រាយ​ចំពោះ​វិបត្តិ​មី​យ៉ាន់​ម៉ា​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​: លោកជំទាវ​បណ្ឌិត Noeleen Heyzer ប្រេសិត​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការ សហប្រជាជាតិ​(​អ​.​ស​.​ប​)​សម្រាប់​មី​យ៉ាន់​ម៉ា​បានទទួល​ស្គាល់​នូវ​ការលំបាក​នានា​ដែល​កម្ពុជា​កំពុង​ប្រឈម​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន និង​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការ​បើកផ្លូវ​សម្រាប់​ដំណើរការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​មី​យ៉ាន់​ម៉ា​។ ​ការបញ្ជាក់​របស់លោក​ស្រី​បណ្ឌិត...

ប្រព័ន្ធ​ទូទាត់​បាគង​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា គឺជា​សមិទ្ធផល​ថ្មី​គួរ​ជាទី​មោទនៈ របស់​កម្ពុជា​

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖​ប្រព័ន្ធ​ទូទាត់​បាគង​ដែល​បង្កើតឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា កំពុង​ក្លាយជា​សមិទ្ធផល​ថ្មី​គួរ​ជាទី​មោទន​របស់​ប្រទេស​កម្ពុជា ដោយសារ ប្រព័ន្ធ ទូទាត់​នេះ កំពុង ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង និង​ផ្តល់​ពាន រង្វាន់​ជា​បន្ត​បន្ទាប់ពី​ស្ថាប័ន​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លំដាប់ ពិភពលោក ។ ​នៅ​ដើមឆ្នាំ២០២២ នេះ ប្រព័ន្ធ​ទូទាត់​បាគង...

សម្តេចក្រឡាហោមអញ្ជើញពិនិត្យការសាងសង់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣១ ខែមីនានេះបានអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ដែល ស្ថិតលើទីតាំងចាស់ តាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។...

អភិបាលខេត្ត​ពោធិ៍សាត់​បានដាក់​ចេញ​ផែនការ​ដល់​រដ្ឋបាល​ក្រុង​ស្រុក​មន្ទីរ​អង្គភាព​និង​គ្រប់​វត្ត​អារាម ត្រូវ​ត្រៀម​តុបតែង​លម្អ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។

អភិបាលខេត្ត​ពោធិ៍សាត់​បានដាក់​ចេញ​ផែនការ​ដល់​រដ្ឋបាល​ក្រុង​ស្រុក​មន្ទីរ​អង្គភាព​និង​គ្រប់​វត្ត​អារាម ត្រូវ​ត្រៀម​តុបតែង​លម្អ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​

​ដោយ​: រិ​ទ្ធ​សែន / ខេត្តពោធិសាត់​: លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២ បានដាក់​ចេញ​នូវ​ផែនការ​មួយចំនួន ទៅដល់​រដ្ឋបាល​ក្រុង​ស្រុក​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​គ្រប់​ទី​វត្ត​អារាម​ត្រូវ​ត្រៀម​រៀបចំ​សំអាត​តុបតែង​របង​រំលេច​ដោយ​បដា​ទង់ជាតិ ទង់​ក្អែប...

ក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ​.​ជ​.​ប បានសម្រេច​លុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៃ​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ , លុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៃ​គណបក្ស​ភ្លើងទៀន សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក និង​លុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៃ​គណបក្ស​ភ្លើងទៀន សង្កាត់​មនោ​រម្យ ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ​។

គ​.​ជ​.​ប សម្រេច​លុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៃ​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ព្រែកលៀប សង្កាត់​ផ្សារ​ដើម​គរ និង​ង​សង្កាត់​មនោ​រម្យ​

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ​.​ជ​.​ប បានសម្រេច​លុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៃ​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ , លុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៃ​គណបក្ស​ភ្លើងទៀន សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក...

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា ការប្រកាស​ធ្វើពហិកា​មិន​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ របស់​គណបក្ស​ភ្លើងទៀន គឺ​មិន​បានធ្វើ​ឲ្យ​កិច្ចដំណើរការ​ទាំងមូល នៃ​ដំណើរការ​បោះឆ្នោត​ប្រែប្រួល​ទៅជា​ការអាក់ខាន​មិនបាន​ដំណើរការ​ទៅមុខ​ទេ ការបោះឆ្នោត​នៅតែ​ប្រព្រឹត្ត​ទៅតាម​ការកំណត់​។

អ្នកនាំពាក្យ គ​.​ជ​.​ប ៖ ការប្រកាស​ធ្វើពហិកា​របស់​គណបក្ស​ភ្លើងទៀន គឺ​មិន​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ទេ​

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា ការប្រកាស​ធ្វើពហិកា​មិន​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ របស់​គណបក្ស​ភ្លើងទៀន គឺ​មិន​បានធ្វើ​ឲ្យ​កិច្ចដំណើរការ​ទាំងមូល នៃ​ដំណើរការ​បោះឆ្នោត​ប្រែប្រួល​ទៅជា​ការអាក់ខាន​មិនបាន​ដំណើរការ​ទៅមុខ​ទេ ការបោះឆ្នោត​នៅតែ​ប្រព្រឹត្ត​ទៅតាម​ការកំណត់​។...

ប្រទេស​ហ្កា​ប៊ុង​ជា​ប្រទេសមួយ​នៅក្នុង​ទ្វីប​អា​ហ្វ្រិ​ច​ដែល​ទិញ​អង្ករ​កម្ពុជា​ច្រើនជាងគេ​

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ក​កម្ពុជា​បានប្រកាសថា ប្រទេស​ហ្កា​ប៊ុង​ជា​ប្រទេសមួយ​នៅក្នុង​ទ្វីប​អា​ហ្វ្រិ​ច​ដែល​ទិញ​អង្ករ​កម្ពុជា​ច្រើនជាងគេ​។ ​ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ ប្រទេស​ហ្កា​ប៊ុង​បាន​ឈរ​នៅ​លំដាប់​ទី​៤ ដែល​ប្រទេស​កម្ពុជា​បាន​នាំចេញ​សរុប​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន ៩០​ប្រទេស ស្មើរ​នឹង​ចំនួន ១៨៨.១៩៨ តោន បន្ទាប់ពី​ប្រទេស​ម៉ាឡេស៊ី...