Day: March 1, 2022

រដ្ឋបាលខេត្តពោធិ៍សាត់ធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅទៅឆ្នាំ ២០២២

ដោយៈរិទ្ធិសែន/ពោធិសាត់ៈរដ្ឋបាលខេត្តពោធិ៍សាត់នៅថ្ងៃទី១ ខែមីនានេះបានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅបន្តការងារឆ្នាំ ២០២២របស់រដ្ឋបាលខេត្តនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់នៅក្នុងសាលប្រជុំសាលាខេត្តក្រោមអធិបតីភាពលោកប្រធានក្រុមប្រឹក្សាខេត្តនិងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត​គណៈអភិបាលខេត្ តប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាខេត្ តថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធទាំង ៣ អាជ្ញាធរមូលដ្ឋានស្រុកក្រុងឃុំសង្កាត់ប៉ុស្តិ៍រដ្ឋបាលទាំង ៤៩ និងមន្ត្រីរាជការ។...

នាយករដ្ឋមន្ត្រី​អូស្ត្រាលី ឆ្លងកូវី​ដ​១៩

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ស្កត់ ម៉ូ​រី​សុន​(Scott Morrison)​បាន​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​កាលពី​ថ្ងៃ​អង្គារ​ទី​០១​មីនា តែ​លោក​នឹង​បន្ត​​បំពេញភារកិច្ច​ក្នុងអំឡុងពេល​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​។​ ​ម៉ូ​រី​សុន បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ខ្ញុំ​មាន​អារម្មណ៍​ដូច​កើត​ផ្តាសាយ ហើយ​នឹង​ជា​វិញ​នៅ​សប្តាហ៍​ក្រោយ​»​។​ ​លោក​ថា​លោក​នឹង​បន្ត​ធ្វើការ​ជា​នាយករដ្ឋមន្ត្រី​ដោយ​ផ្តោត​លើ​ចម្លើយ​តប​របស់​រដ្ឋាភិបាល​ចំពោះ​សង្គ្រាម​អ៊ុយ​ក្រែ​ន​និង​ទឹកជំនន់ដ៏​ហិនហោច​នៅ​ឆ្នេរ​ខាងកើត​អូស្ត្រាលី​។​​លោក​កំពុង​ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​នៅ​ក្នុង​គេហដ្ឋាន​ក្រុង​ស៊ីដ​នី​របស់លោក​។​ ​មុន​នេះ​កាលពី​ថ្ងៃ​អង្គារ​លោក ម៉ូ​រី​សុន បាន​ធ្វើ​សន្និសីទកាសែត​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្តីពី​ការសន្យា​ផ្តល់​ជំនួយ​យោធា​៥០​លាន​ដុល្លារ​ទៅអោយ​អ៊ុ​យក្រែន​។​ឥឡូវ​រដ្ឋមន្ត្រី​​ការពារជាតិ...

បុរស​ម្នាក់​ដែល​រំលោភ​ប្អូនថ្លៃ​ជាច្រើន​ដង ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​

​ដោយៈ​រិ​ទ្ធិ​សែន​/​ពោធិសាត់​:​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំក្រវាញ​កាលពី​ម៉ោងជាង​៥​ល្ងាច​ថ្ងៃទី​២៨ ខែកុម្ភៈ​ឆ្នាំ​២០២២ បានទទួល​ពាក្យបណ្ដឹង​ពី​ម្តាយ​កុមារី ម្នាក់​រស់នៅ​ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ​ខេត្តពោធិ៍សាត់​បានមក​ដា​ក់​ពាក្យ ប្ដឹង​ពីបទ​បុរស​ម្នាក់​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អនីតិជន​ដែល​ត្រូវជា​ប្អូនថ្លៃ នៅ​ចំណុច ចម្ការ​ព្រៃភ្នំ ស្ថិត​ក្នុងភូមិ​ក្សេត្រ​បូរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ។​ ​អធិការ​នគ​បាល​ស្រុក​ភ្នំក្រវាញ​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១​ខែមីនា​នេះ​ថា​ជនសង្ស័យ​ឈ្មោះ គុយ ឌី​ណា...

រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម ទទួល​ជួប​ឯកអគ្គរដ្ឋទូត​ឆែក​ប្រចាំ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី​

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក ម៉ា​ទីន វ៉ា​វ​រា (Martin VÁVRA) ឯកអគ្គរដ្ឋទូត​ឆែក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី...

រដ្ឋមន្ត្រី​កសិកម្ម​ជួប​នាយក​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ ថ្មី

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២២ លោក រដ្ឋមន្ត្រី វេ​ង សាខុន បាន​ជួប​លោកស្រី រី​ប៊ី​កាស...

​ខេត្តកំពង់ចាម​បង្ហាញ​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​ប្រាំ​កម្រិត​

ដោយៈ គង់​ហេង​/ កំពង់ចាមៈ​មន្ត្រីជាន់ខ្ពស់​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​បាន​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ​១៩​ជូន​ដល់​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ចាម​ទាំង​ប្រាំ​កម្រិត​នៃ​អាយុ​អ្នក​ត្រូវ​ចាក់​ចាប់​ថ្ងៃ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​មួយ​នេះ​ដំបូង មកដល់​បច្ចុប្បន្ននេះ​។​ ​លោក​វេជ្ជបណ្ឌិត គីម​សួរ ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​បាន​ថ្លែង​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ១ ខែមីនា​នេះ​ថា សម្រាប់​កុមារ​អាយុ ៣ ឆ្នាំ​ដល់​ក្រោម​អាយុ ៥...

ប្រធានាធិបតី​អ៊ុ​យក្រែន វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី ៖ ពី​តារា​កំប្លែង​ក្លាយជា​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (TODAY) ៖ កាល​ពី​បី​ឆ្នាំមុន ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី (Volodymyr Zelenskyy) គឺ​ជា​តារា​កំប្លែង​ក្នុង​រឿង​កំប្លែង​ដ៏​ពេញនិយម​មួយ ដែល​គាត់​ដើរតួ​ជា​គ្រូបង្រៀន​វិទ្យាល័យ​ក្លាយ​ជា​ប្រធានាធិបតី​អ៊ុ​យក្រែន​។​ ​ឥឡូវនេះ គាត់​ជា​ប្រធានាធិបតី​របស់​ប្រទេស...

អ្នកក្រុង​ស៊ីដនី ប្រឈម​ការ​ធ្លាក់ភ្លៀង​និង​ទឹកជំនន់​អាក្រក់​បំផុត​

ប្រែ​សម្រួលៈ​បំណង​(ST)៖ ទីក្រុង​ស៊ីដ​នី​របស់​អូស្ត្រាលី​ត្រូវ​ជួប​ការ​ធ្លាក់ភ្លៀង​ខ្លាំង​និង​អាច​រង​ជំនន់​ទឹកភ្លៀង​នៅ​ពីរ​ថ្ងៃ​ខាងមុខ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​កាលពី​ថ្ងៃ​អង្គារ​ទី​០១​មីនា នៅពេល​​ប្រព័ន្ធ​អាកាសធាតុ​មួយ​វាយប្រហារ​ឆ្នេរ​ខាងកើត​អូស្ត្រាលី​ហើយ​កំពុងធ្វើដំណើរ​ទៅកាន់​រដ្ឋ ញូ​វ សោត វេលស៍​(New South Wales)​ភាគខាងត្បូង​សន្សឹមៗ ។​ ​ទីក្រុង​ស៊ីដនី ដែល​មាន​ប្រជាជន​ជាង​ប្រាំបួន​លាន​នាក់ និង​តំបន់​ជុំវិញ​អាច​ទទួល​ទឹកភ្លៀង​កំរិត​១៥០​មី​លី​ម៉ែត្រ​ក្នុង​រយៈពេល​៦​ម៉ោង​នៅ​រសៀល​ថ្ងៃ​អង្គារ​។​ ​មនុស្ស​ប្រាំបួន​នាក់​ហើយ​បាន​ស្លាប់​នៅ​អូស្ត្រាលី ចាប់តាំងពី​ទឹកជំនន់​បាន​ចាប់ផ្តើម​កាលពី​ចុង​សប្តាហ៍​មុន...

ក្រសួងសុខាភិបាលជូនព័ត៌មានស្តីពីផលិតផលគ្រឿងសម្អាងដែលគ្មានលេខបញ្ជិកាពីក្រសួង

ភ្នំពេញៈក្រសួងសុខាភិបាលសេចក្តីជូនព័ត៌មានស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងគ្មានលេខបញ្ជិកាពីក្រសួង។នេះបើយោងតាមសេចក្តីជូនព័ត៌មានដែលត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមតេលេក្រាមរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅថ្ងៃទី១ខែមីនាឆ្នាំ២០២២នេះ៕សរន សូមជូនសេចក្តីជូនព័ត៌មាន៖

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣តម្លៃជាង២០០លានដុល្លារ

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣ដែលចំណាយថវិកាសាងសង់សរុបអស់ជាង ២០០លានដុល្លារអាមេរិកនោះ នៅព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ឲ្យដឹងថាការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣...