អាម៉េរិកនិងណាតូ ច្រានចោលសំណើសុំបង្កើតតំបន់ហាមការហោះហើរលើអ៊ុយក្រែនដោយខ្លាច…
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖សម្ពន្ធមិត្តក្នុងអង្គការណាតូនៅថ្ងៃសុក្រទី៤មីនាបានច្រានចោលការទាមទាររបស់រដ្ឋាភិបាលទីក្រុងគៀវដែលចង់បង្កើតតំបន់ហាមហោះហើរលើអ៊ុយក្រែន ដោយលើកហេតុផលថាចំណាត់ការដូច្នេះនឹងនាំដល់សង្គ្រាមនៅអឺរ៉ុបដោយផ្ទាល់ កាន់តែធំនិងកាន់តែសាហាវ។ អ៊ុយក្រែន ដែលជាអតីតសាធារណរដ្ឋសូវៀតមួយ កំពុងចង់ចូលរួមក្នុងសហភាពអឺរ៉ុបនិងក្នុងសម្ពន្ធភាពយោធាលោកខាងលិចហៅថាណាតូ តែបច្ចុប្បន្នមិនជាសមាជិករបស់អង្គការទាំងពីរនេះទេ។ អគ្គលេខាអង្គការណាតូ លោកជេនស៍ ស្តូថិនប៊ឺក(Jens Stoltenberg)បានប្រាប់សន្និសីទកាសែតមួយថា «យើងមិនជាផ្នែកនៃជម្លោះនេះទេ ហើយយើងក៏មិនមានការទទួលខុសត្រូវណាមួយដើម្បីធានាថាវានឹងមិនរីករាលដាលកាន់តែអាក្រក់ទៅ និងរាលដាលហួសអ៊ុយក្រែនោះទេ»។ ប្រធានាធិបតីអ៊ុយក្រែនលោក...