Day: March 5, 2022

លោក ហ៊ុន ម៉ា​ណែ​ត : គណបក្ស​ប្រជាជន​កម្ពុជា​បើកចំហរ និង​ស្វាគមន៍​យុវជន​ដែល​មកពី​គណបក្សនយោបាយ​នានា​ចង់​ចូលរួមចំណែក​ក្នុងការ​កសាង​ជាតិ​

​ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល បាន​មានប្រសាសន៍​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា តែង​បាន​បើកចំហរ និង​ស្វាគមន៍​យុវជន​ដែល​មកពី​គណបក្សនយោបាយ​នានា ដែលមាន​បំណង​និង​ឆន្ទៈ​ចង់​ចូលរួមចំណែក​ក្នុងការ​កសាង​ជាតិ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រួម​ដៃ​ថែរក្សា​សុខសន្តិភាព ក្នុង​ធ្លុង​សាមគ្គី​ជាតិ ប្រកបដោយ​ភាពសុខដុមរមនា...

រដ្ឋបាល​ព្រៃឈើ​និង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បន្ត​ពិភាក្សា​និង​ចុះ​មើល​ការស្នើសុំ​អនុប្រយោគ​ដើម្បី​ធ្វើ​ប្រទានកម្ម ផ្ទៃដី​៦៧៥.៧៥​ហិច​តា តំបន់​ភូមិ​បឹង​ជង្រុក ទួលប្រាសាទ​,​ស្រឡៅ​ជ្រុំ​ស្រុក​ម៉ាឡៃ

ដោយ : ភ្នំ​ស្វាយ / បន្ទាយមានជ័យ​:​រដ្ឋបាល​ព្រៃឈើ​និង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​០៤​ខែមីនា​ឆ្នាំ​២០២២ បន្ត​ពិភាក្សា​និង​ចុះ​អនុវត្ត​ខ្លឹមសារ​លិខិត​លេខ​៤៤៧​សជណ​.​មឃ​ចុះ​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០២១ របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី លើ​សំណើរ​សុំ​អនុប្រយោគ ផ្ទៃដី​ទំហំ​៦៧៥.៧៥​ហិច​តា នៅ​តំបន់​ភូមិ​៦៧១-​បឹង​ជង្រុក​តេ​ជោ​ឈ្នះ ឈ្នះ ភូមិ​ទួលប្រាសាទ​និង​ភូមិ​ស្រឡៅ​ជ្រុំ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ ដើម្បី​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ដែល​កំពុង​គ្រប់គ្រង កាន់កាប់ និង​អាស្រ័យ​ផល...

ប្រភពធនាគារជាតិនៃកម្ពុជា៖ចំណុចសំខាន់ៗទាំងនេះបង្ហាញថា ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុកម្ពុជាមានភាពរឹងមាំ និងរក្សាបានភាពធន់ខ្ពស់៖ – ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារបានកើនដល់ទៅ ១៨,៨% (ពីចុងឆ្នាំ២០២០ ដល់ចុងឆ្នាំ២០២១) ដែលជាអត្រាកំណើនខ្ពស់ជាងឆ្នាំមុនៗ – ទំហំឥណទាននៅបន្តកើនឡើងដោយសារកំណើនតម្រូវការវិនិយោគនិងចំណាយផ្សេងៗតាមវិស័យដែលទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច ខណៈដែលឥណទានមិនដំណើរការនៅមានកម្រិតទាប។ – អត្រាការប្រាក់ជាមធ្យមទាំងការប្រាក់បញ្ញើ និងអត្រាការប្រាក់ឥណទាន បានបន្តធ្លាក់ចុះ ដែលផ្តល់ផលវិជ្ជមានដល់អតិថិជនក្នុងការទទួលបានប្រភពទុនតម្លៃសមរម្យ៕

ប្រភពធនាគារជាតិនៃកម្ពុជា៖ចំណុចសំខាន់ៗទាំងនេះបង្ហាញថា ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុកម្ពុជាមានភាពរឹងមាំ និងរក្សាបានភាពធន់ខ្ពស់៖ – ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារបានកើនដល់ទៅ ១៨,៨% (ពីចុងឆ្នាំ២០២០ ដល់ចុងឆ្នាំ២០២១) ដែលជាអត្រាកំណើនខ្ពស់ជាងឆ្នាំមុនៗ – ទំហំឥណទាននៅបន្តកើនឡើងដោយសារកំណើនតម្រូវការវិនិយោគនិងចំណាយផ្សេងៗតាមវិស័យដែលទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច ខណៈដែលឥណទានមិនដំណើរការនៅមានកម្រិតទាប។ – អត្រាការប្រាក់ជាមធ្យមទាំងការប្រាក់បញ្ញើ...

តោះម​កមើល​យន្តហោះ​ធំ​បំផុត​របស់​ពិភពលោក រហស្សនាម “​ស្តេច​មេ​ឃា​” ដែល​រង​ការបំផ្លាញ​ពី​សំណាក់​ទាហាន​ពូ​ទីន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រូបភាព​ជាច្រើន​បាន​លេចឡើង​បង្ហាញ​អំពី​បំណែក​យន្តហោះ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ដែល​រង​ការខូចខាត​បន្ទាប់​ពី​វា​បាន​ឆាបឆេះ​ក្នុងអំឡុងពេល​​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អាកាសយានដ្ឋាន​អ៊ុយ​ក្រែន​មួយកន្លែង​។​ ​រូបភាព​បាន​បង្ហាញ​ពី​ការបំផ្លាញ​យន្តហោះ​អង់​តូ​ណូវ​-២២៥ អឹម​រ៉ា​យ​យ៉ា​( Antonov-225 Mriya) ផលិត​ដោយ​អ៊ុយ​ក្រែន​នៅឯ​អាកាសយានដ្ឋាន​ហូ​ស្តូ​មែ​ល (Hostomel)​ក្បែរ​ទីក្រុង​គៀវ​​បន្ទាប់​ពី​វា​បាន​រង​ការវាយប្រហារ​កាលពី​ថ្ងៃ​អាទិត្យ​។​ ​យន្តហោះ​ដឹកទំនិញ ដែល​មាន​ម៉ាស៊ីន ៦...

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​នៅ​រសៀល​ថ្ងៃទី​០៥​ខែមីនា​ឆ្នាំ​២០២២ បានធ្វើ​ពិធី​សំណេះសំណាល​និង​ចែកជូន​រង្វាន់​ថេប​ប្លែ​ត (IPAD ) ម្នាក់​១​គ្រឿង​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A នៃ​ការប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​ហៅថា​បាក់​ឌុប​នា​សម័យ​ប្រឡង​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០២១ នៅ​ទូទាំង​ខេត្ត ។​

សិស្ស​និទ្ទេស A ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២១​នៅ​ខេត្តបន្ទាយមានជ័យ​ទទួលបាន​រង្វាន់ iPad ម្នាក់​១​គ្រឿង ជា​អំណោយ​ឧបនាយករ​រដ្ឋមន្ត្រី​

ដោយ : ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​នៅ​រសៀល​ថ្ងៃទី​០៥​ខែមីនា​ឆ្នាំ​២០២២ បានធ្វើ​ពិធី​សំណេះសំណាល​និង​ចែកជូន​រង្វាន់​ថេប​ប្លែ​ត (IPAD ) ម្នាក់​១​គ្រឿង​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A នៃ​ការប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​ហៅថា​បាក់​ឌុប​នា​សម័យ​ប្រឡង​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០២១ នៅ​ទូទាំង​ខេត្ត ។​ ​កម្មវិធី​នោះ​ធ្វើ​នៅ​សាលប្រជុំ​ធំ សាលាខេត្ត​បន្ទាយមានជ័យ...

រុស្ស៊ី​អនុវត្ត​ការឈប់​បាញ់​នៅ​ពីរ​តំបន់​ដើម្បី​អោយ​មាន​ការ​ជម្លៀស​មនុស្ស​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ យោធា​រុស្ស៊ី​កំពុង​អនុវត្ត​ការឈប់​បាញ់​នៅ​ពីរ​តំបន់​ក្នុងប្រទេស​អ៊ុយ​ក្រែន​ដើម្បី​អនុញ្ញាត​អោយ​ជន​ស៊ីវិល​ភៀសខ្លួន នេះ​បើ​តាម​សារព័ត៌មាន​រុស្ស៊ី​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ។​ ​ក្នុងពេល​ជាមួយគ្នា​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ខ្លួន​បាន​យល់ព្រម​ជាមួយ​កងកម្លាំង​អ៊ុយ​ក្រែន​អំពី​ផ្លូវ​ជម្លៀ​សមនុស្ស​ដើម្បី​អោយ​ជន​ស៊ីវិល​ចាកចេញ​ពី​ទីក្រុង​កំពង់ផែ​ម៉ា​រី​ប៉ូល​(Mariupol)​នៅ​ភាគ​អាគ្នេយ៍​និង​ទីប្រជុំជន​វ៉ុល​ណូវ៉ា​ខា​(Volnovakha)​នៅ​ភាគ​ខាងកើត​ប្រទេស​។​ ​ការបើកផ្លូវ​នេះ​បាន​ចាប់ផ្តើម​នៅ​ម៉ោង​១០​ព្រឹក​តែ​គេ​មិនដឹង​ថា​បើក​ដល់​ពេល​ណា​ទេ​។​ ​ប្រមុខ​ក្រុមប្រឹក្សាសន្តិសុខ​អ៊ុ​យក្រែន បាន​អំពាវនាវ​អោយ​រុស្ស៊ី​បង្កើត​ច្រក​មនុស្សធម៌​ដើម្បី​អោយ​កុមារ ស្ត្រី​និង​មនុស្ស​វ័យចាស់​ចាកចេញ​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា តែ​ក្នុង​កិច្ច​ពិ​ភក្សា​ជុំ​ទី​ពីរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ភាគី​រុស្ស៊ី​និង​អ៊ុយ​ក្រែន​ក៏បានព្រមព្រៀង​អំពី​ការបង្កើតច្រក​មនុស្ស​ធម៌​នេះដែរ​។​ ​នៅ​ថ្ងៃ​សៅរ៍​នេះដែរ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី...

សឿ ណន ៖ ពិការ​ជើង​ដោយសារ​គ្រាប់មីន​

​ ​ដោយៈ ង៉ាន់ វីន អ្នកស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ​/ភ្នំពេញៈសឿ ណន មាន​អាយុ​៨៤​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ក្នុងភូមិ​ត្រពាំង​ផ្នែ​ល ឃុំ​ម្រោម ស្រុក​អង្គរជ័យ ខេត្តកំពត​។ ណន មាន​ប្តី​ឈ្មោះ ពៅ ឃី​ន...

យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​០៤​ ខែមីនា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​១៦​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ១០​លើក​ ៕

យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​០៤​ ខែមីនា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​១៦​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ១០​លើក​ ៕

តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ឲ្យ​ដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១៨២​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៤.៧៦៥​គ្រឿង​ ម៉ូតូ​ ៣.៣១៩​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៦៥៩​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៤៨៦​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​នេះបើយោងតាមគេហទំព័រនគបាលជាតិនៅថ្ងៃទី៥ ខែមីនា នេះ។ ប្រភពដដែលបន្តថា ដោយឡែក​ក្នុង​រយៈពេល​៤​ថ្ងៃ​(​ថ្ងៃ​ទី​០១-០៤​ខែមីនា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ យានយន្ត​ចូល​គោលដៅ​មាន​ចំនួន​ ២៣.៣៨២​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ២.៦៦៧​​​គ្រឿង​ ម៉ូតូ​មាន​ចំនួន​ ៤៦០​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​៕​

តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ឲ្យ​ដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១៨២​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៤.៧៦៥​គ្រឿង​ ម៉ូតូ​ ៣.៣១៩​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៦៥៩​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៤៨៦​គ្រឿង​...