Day: March 6, 2022

អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​៖ ការលើកកម្ពស់​ស្ត្រី​គឺជា​ការលើកស្ទួយ​ស្ត្រី​ឲ្យ​មាន​ភាពរឹងមាំ​

​ដោយ​: ភ្នំ​សន្ទុក / កំពង់ធំ​: លោក ជា អឿង អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ប្រាសាទ​បល្ល័ង្ក បាន​ថ្លែងថា ការលើកកម្ពស់​ស្ត្រី គឺជា​ការលើកស្ទួយ​ស្ត្រី​ឲ្យ​មាន​ភាពរឹងមាំ​។​ ​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ បាន​ថ្លែង​សំណេះសំណាល​ជាមួយ​ស្ត្រី​ប្រមាណ​ជាង​១០០​នាក់ ក្នុង​ពិធី​អបអ​សាទរ...

អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ​ចុះ​ព​ន្លឿ​ន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ និង​គ្រួស​ក្រហម​ជាច្រើន​ខ្សែ​ឲ្យ​ពលរដ្ឋ​បាន​ប្រើប្រាស់​បន្ថែម ជា​សមិទ្ធផល​ថ្មី​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។​

អាជ្ញាធរ​សម្រុក​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ និង​គ្រួស​ក្រហម ដាក់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​

​ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​: អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ​ចុះ​ព​ន្លឿ​ន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ និង​គ្រួស​ក្រហម​ជាច្រើន​ខ្សែ​ឲ្យ​ពលរដ្ឋ​បាន​ប្រើប្រាស់​បន្ថែម ជា​សមិទ្ធផល​ថ្មី​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។​ ​ឱកាស​ចុះ​ពិនិត្យមើល​ការស្តារ និង​ជួសជុល​ឡើងវិញ​នូវ​កំណាត់​ផ្លូវជាតិ​លេខ ៥ ក្នុងភូមិ​សាស្ត្រ​ទីប្រជុំជន​ក្រុង លោក ព្រួញ រឹទ្ធ​ថា...

បញ្ចូលសមាជិកថ្មីចំនួន១៣០នាក់នៅសង្កាត់បាវិត

ដោយ:វ៉ៃកូ/ស្វាយរៀង :លោក លឹម សៀងហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកកម្ពុជាក្រុងបាវិត និងជាប្រធានក្រុមការងារចុះជួយសង្កាត់បាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន១៣០នាក់ក្នុងនោះស្ត្រីចំនួន៣០នាក់ មកពីភូមិទាំង៥ក្នុង សង្កាត់បាវិតក្រុងបាវិត៕

Su-35​របស់​រុស្ស៊ី​បាញ់​ទម្លាក់​Su-27​បួន​គ្រឿង​របស់​អ៊ុ​យក្រែន​

​ប្រែ​សម្រួលៈ​បំណង​(militarywatch)៖​នៅ​ល្ងាច​ថ្ងៃ​០៥​មីនា មាន​សេចក្តីរាយការណ៍​មក​ថា កងទ័ពអាកាស​អ៊ុយ​ក្រែន​បាន​ជួប​ការបាត់បង់​ធំ​បំផុត​ក្នុង​ការប្រយុទ្ធ​ពី​អាកាស​ទី​អាកាស ហើយ​កងការពារ​​ដែនអាកាស​រុស្ស៊ី​ដែល​មាន​មូលដ្ឋាន​លើ​ដី​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​Mi-8​មួយគ្រឿង យន្តហោះ​Su-25​មួយគ្រឿង ដ្រូ​ន​Bayraktar​មួយ​គ្រឿង​របស់​អ៊ុ​យក្រែន​។​ ​យន្តហោះ​ប្រយុទ្ធ​កំពូល​របស់​អ៊ុ​យក្រែន​Su-27 Flanker​ចំនួន​បួន​គ្រឿង​ត្រូវបាន​បាញ់​ទម្លាក់​នៅ​ជិត​ទីក្រុង​ហ្ស៊ី​តូ​មៀ​(Zhytomir)​នៅ​តំបន់​ខាងលិច​ប្រទេស​។​ ​របាយការណ៍​និយាយថា Su-27​ត្រូវបាន​យន្តហោះ​រុស្ស៊ី​បាញ់​ទម្លាក់ តែ​មិន​មាន​ការអះអាង​ឯករាជ្យ​ទេ​។​វា​ជា​ការ​ពើប​ប្រយុទ្ធ​ក្នុង​អាកាស​ធំ​បំផុត​រវាង​យន្តហោះ​រុស្ស៊ី​និង​អ៊ុ​យក្រែន ក្រោយ​ពី​រុស្ស៊ី​អត់ធ្មត់​​មិន​ប្រើ​កងកម្លាំង​អាកាស​លើ​ប​លប់​ពេក​ចាប់តាំងពី​ពេល​ខ្លួន​ចាប់ផ្តើម​ប្រតិបត្តិការ​យោធា​ចូល​ប្រទេស​ក្បែរ​ខាង​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​២៤​កុម្ភៈ​។​ Su-27 Flanker របស់​អ៊ុយ​ក្រែន​ធ្លាក់បួន​គ្រឿងកាលពី​ម្សិល​ដោយសា​រ​យន្តហោះ​ទំនើប​រុស្ស៊ី​បាញ់​ទម្លាក់​...

ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ០៦ ខែ មិនា ឆ្នាំ ២០២២

ឆ្នាំជូត​   ​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​មិនត្រូវ​សម្រេចចិត្ត​រឿង​សំខាន់​ឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​ណាស់​។​រាល់​កិច្ចការងារ​តែង​មានប​ញ្ហា​រាំងស្ទះ​ខ្លះៗ​យាយី ហេតុនេះ​បើ​មានការ​ប្រឹងប្រែង​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ហើយ​បើ​ថយក្រោយ​នោះ​ក៏មាន​ច្រើន​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ផ្អែមល្ហែម ហើយក៏​ងាយ​កើតរឿង​រាវ​ទាស់ទែង​៕   ​ឆ្នាំឆ្លូវ​   ​រាសី​ធ្លាក់​ស្រុតចុះ​។​លោកអ្នក​ងាយ​ទទួលរង​ការផ្លាស់ប្តូរ​ខាង​អារម្មណ៍ និង រាល់​ធ្វើ​អ្វីមួយ​តែង​រាំងស្ទះ​ពុំ​សម្រេច​ដូច​បំណង​ឡើយ​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ត្រូវ​រែកពន់​ភាព​នឿយហត់ និង ត្រូវ​ពុះពារ​បញ្ហា​មួយចំនួន​សឹង​ចៀស​មិន​រួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ...

ទីក្រុង​ស៊ីដនី​ប្រឈម​ការ​ធ្លាក់ភ្លៀង​ថែម​នៅពេល​ចំនួន​ស្លាប់​ដោយ​ទឹកជំនន់​កើន​

​ប្រែ​សម្រួលៈ​បំណង​(ST)៖ ទីក្រុង​ស៊ីដនី ដែល​ជា​ទីក្រុង​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​អូស្ត្រាលី កាលពី​ថ្ងៃអាទិត្យ​ប្រឈម​ការ​ធ្លាក់ភ្លៀង​ថែមទៀត​ក្រោយ​រង​ការ​ធ្លាក់ភ្លៀង​ខ្លាំង​អស់​ពេល​មួយ​សប្តាហ៍​មក​​នេះ នៅពេល​ចំនួន​មនុស្ស​ស្លាប់​ដោយ​ទឹកជំនន់​នៅ​ទូទាំង​ប៉ែក​ខាងកើត​ប្រទេស​ឡើងដល់​១៧​នាក់​។​ ​ប្រព័ន្ធ​អាកាសធាតុ​អាក្រក់​ដែល​បាន​ទម្លាក់​ទឹកភ្លៀង​មួយ​សប្តាហ៍​ស្មើ​នឹង​ទឹកភ្លៀង​ធ្លាក់​ធម្មតា​មួយ​ឆ្នាំ​នៅ​មួយ​សប្តាហ៍​មក​នេះ​នៅ​រដ្ឋ​គ្វី​ន​ស៍លែ​ន​(Queensland)​ភាគ​ខាងត្បូង​និង​រដ្ឋ​ញូ​វ​សោត​វេលស៍​(New South Wales )​ភាគ​ខាងជើង​បង្ក​ការខូចខាត​ទូទៅ នាំ​អោយ​មនុស្ស​រាប់ពាន់​នាក់​មិន​អាច​ធ្វើ​ដំណើរ បក់​ហូរ​នាំយក​ទៅ​នូវ​ទ្រព្យសម្បត្តិ សត្វពាហនៈ​និង​បំផ្លាញ​ផ្លូវថ្នល់​។​ ​មនុស្ស​១៧​នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ការ​ជន់​លិច​បាន​ចាប់ផ្តើម រួម​មាន​ស្ត្រី​ម្នាក់​នៅ​គ្វី​ន​ស៍លែ​ន ដែល​សាកសព​នាង​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​សៅរ៍​។​...

ទីក្រុងស៊ីដនី ដែលជាទីក្រុងមានប្រជាជនច្រើនបំផុតនៅអូស្រ្តាលី កាលពីថ្ងៃអាទិត្យប្រឈមការធ្លាក់ភ្លៀងថែមទៀតក្រោយរងការធ្លាក់ភ្លៀងខ្លាំងអស់ពេលមួយសប្តាហ៍មក នេះ នៅពេលចំនួនមនុស្សស្លាប់ដោយទឹកជំនន់នៅទូទាំងប៉ែកខាងកើតប្រទេសឡើងដល់១៧នាក់។

ភ្លើង​ឆាបឆេះ​រោង​សិប្បកម្ម និង​ផ្ទះ​ពលរដ្ឋៈ មនុស្ស​ស្រី បីនាក់ របួសធ្ងន់​ស្រាល

​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ ទីតាំង​សិប្បកម្ម​ផលិត​សា​ឡុង និង​ផ្ទះ​ប្រជាពលរដ្ឋ ត្រូវបាន​អគ្គិភ័យ ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដោយ​មិនទាន់​ដឹង​មូលហេតុ បណ្តាល​ឲ្យ​ខូចខាត សម្ភារ​សិប្បកម្ម​ទាំងស្រុង និង​សម្ភារ​ក្នុងផ្ទះ ស្ទើរ​ទាំងស្រុង បណ្ដាលឱ្យ​រងរបួស​ម​នុស្ស​ស្រី ធ្ងន់​ស្រាល...