Day: March 8, 2022

សំណង់​ស្ពាន​ទ្វារ​ទឹក​ទី​១ របស់​ភូមិ​បឹង​ជង្រុក​តេ​ជោ ឈ្នះ​ឈ្នះ ស្រុក​ម៉ាឡៃ ត្រូវបាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​

​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ សមិទ្ធផល​សំណង់​ស្ពាន​ទ្វារ​ទឹក​ទី​១ របស់​ភូមិ​បឹង​ជង្រុក តេ​ជោ​ឈ្នះ​ឈ្នះ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ ប្រើប្រាស់ ជា​ផ្លូវការ នា​ថ្ងៃទី​៨ ខែមីនា...

សម្ពោធ​រោងចក្រ​ដែក​ដំបូង​គេ នៅ​ខេត្តបន្ទាយមានជ័យ​

*​ចែក​អំណោយ​ស្បៀង ដល់​ពលរដ្ឋ ១.០០០ គ្រួសារ មកពី ២​ឃុំ នៅ​ស្រុក​ម៉ាឡៃ​ ​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ​ ​ផ្នែក​រដ្ឋបាល​រដ្ឋ និង​ផ្នែក​ឯកជន កាលពី​ថ្ងៃទី​៨ ខែមីនា...

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​៖ យុវជន​ជំនាន់​ក្រោយ ត្រូវ​ស្គាល់​ខ្លួនឯង និង​កំណត់​គោលដៅ​ឱ្យ​ច្បាស់

​ដោយៈ សម្បត្តិ / តាកែវៈ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មាន ប្រសាសន៍ថាៈ ក្នុងនាម​យើង ជា​យុវជន​ជំនាន់​ក្រោយ យើង​ត្រូវ​ស្គាល់​ខ្លួនឯង និង​កំណត់ គោលដៅ​ឱ្យ​ច្បាស់...

គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃ​៨ មីនាៈ ស្លាប់ ៥​នាក់ និង​របួស ៧​នាក់​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង ៤ រសៀល ថ្ងៃទី​៨ ខែ មីនា ឆ្នាំ​២០២២...

វិទ្យាស្ថាន​បារាំង នៅ​កម្ពុជា នឹង​រៀបចំ​ការតាំងពិព័រណ៍ រយៈពេល​ជាង ១​ខែ នៅ​កម្ពុជា​

ដោយៈ សុផល / ភ្នំពេញៈ វិទ្យាស្ថាន​បារាំង នៅ​កម្ពុជា នឹង​រៀបចំ​ការតាំងពិព័រណ៍ រឿងនិទាន​ជា​រូបភាព និង​សៀវភៅ ដែល​គូរ​ដោយ វិចិត្រករ បារាំង និង ខ្មែរ​។ ពិព័រណ៍​នេះ...

អាជីវកម្ម ដែល​ដឹកនាំ​ដោយ​ស្ដ្រី នៅ​កម្ពុជា វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​

​ដោយៈ សុផល / ភ្នំពេញៈ ជំងឺ​រាតត្បាត​សកល បាន​បង្ក​អន្ដរាយ​ដល់​មុខ​ជំនួញ​នានា នៅ​ទូទាំង​ពិភពលោក ប៉ុន្ដែ​អាជីវកម្ម ដែល​ដឹកនាំ​ដោយ​ស្ដ្រី បាន​ទទួលរង​ផលប៉ះពាល់​អវិជ្ជមាន ក្នុង​កម្រិត​ខុសៗ​គ្នា ពី​ការ​រាតត្បាត​ជំងឺ​នេះ​។ សហគ្រិន ជា​ស្ដ្រី ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន...

​ដង្ហែ​ពុទ្ធបដិមា​៣៦១​អង្គ​ពី​ខេត្តកំពង់ឆ្នាំង ទៅ​តម្កល់​នៅ​វត្ត​ឧ​ត្ត​រ​គិរី​អណ្តែត​ខេត្តព្រះវិហារ​

​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​:ពុទ្ធបដិមា​ចំនួន​៣៦១​ព្រះអង្គ​ត្រូវបាន​ថ្នាក់ដឹកនាំ​មន្ត្រី​សង្ឃ​សាលា​អនុគណ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​និង​ថ្នាក់ដឹកនាំ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ឆ្នាំង​រួម​និង​ពុទ្ធិ​បរិស័ទ​បាន​ដង្ហែរ​យកទៅ​តម្កល់ទុក​សម្រាប់​គោរពបូជា នៅ​វត្ត​ឧ​ត្ត​រ​គិរី​អណ្តែត ភូមិ​ថ្នល់​បែក ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ ។ ​ពិធី​បាន​ធ្វើឡើង​កាលពី​នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២២​ម្សិលមិញ ដោយបាន​និមន្ត​ចូលរួម ព្រះ​មេ​ត្តិ​ស​ត្ថា វង្ស កុសល ព្រះ​អនុគណ​ស្រុក​រលាប្អៀរ...

មេបញ្ជាការ​សឹក​រង​ខេត្តកំពង់ឆ្នាំង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ស្ត្រី​ក្នុង​អង្គភាព​

​​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​: នៅ​ថ្ងៃទី​៨​ខែមីនា​២០២២​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អ៊ុំ សុភា មេបញ្ជាការ​សឹក​រង​កំពង់ឆ្នាំង អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​នារី​ជា​កងយោធពល​ខេមរភូមិន្ទ​ចំនួន​១១​នាក់​ក្នុងឱកាស​ខួប​លើក​ទី ១១១​ទិវា​អន្តរជាតិ​នារី​៨​មីនា​នៅ​សាលប្រជុំ​ក្នុង​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ។​ ​ក្នុងឱកាស​នេះ​លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​និង​លោកស្រី​មាន​៖ អង្ក មី មុង...

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រំលឹកពីផលវិបាកនៃសង្រ្គាម

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេ បញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ថា មិនថានៅក្នុងប្រទេសធំឬតូច ខ្លាំងឬខ្សោយ សង្គ្រាមតែងបង្កនូវមហាវិនាសកម្ម ដូចជា ការស្លាប់បាត់បង់អាយុជីវិតយោធិន និងពលរដ្ឋ បង្កនូវការបែកបាក់សង្គមជាតិ និងការនិរាសព្រាត់ប្រាសគ្រួសារ ឯហេដ្ឋារចនាសម្ព័ន្ធនានាក៏ត្រូវបំផ្លិចបំផ្លាញក្លាយជាគំនរផេះផង់ ហើយសេដ្ឋកិច្ចជាតិក៏ត្រូវរលំរលាយ...

កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង​បាញ់​ព្រមាន​បណ្តេញ​ទូក​ល្បាត​កូរ៉េខាងជើង​

​ប្រែ​សម្រួល​៖​បំណង​(​ដេ​ល្ល​ម៉េល​)៖ មន្ត្រី​កូរ៉េខាងត្បូង​និយាយ​ថា​កងទ័ពជើងទឹករ​បស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​បាន​បាញ់​ព្រមាន​ដាក់​ទូក​ល្បាត​របស់​កូរ៉េ​ខាងជើង​មួយ​ដែក​បាន​ឆ្លង​ចូល​ក្នុង​ដែនទឹក​​មាន​ជម្លោះ​នៃ​ប្រទេស​ទាំង​ពីរ​ក្នុងពេល​វា​កំពុង​ដេញ​នាវា​គ្មាន​អាវុធ​មួយ​មក​ពី​កូរ៉េខាងជើង​។​ ​យោង​តាម​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង ទូក​ល្បាត​កូរ៉េ​ខាងជើង​បាន​ឆ្លង​ចូល​ក្នុង​អ្វីដែល​គេ​ហៅថា ខ្សែបន្ទាត់​ព្រំដែន​ខាងជើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ក្នុងពេល​ដេញ​នាវា​គ្មាន​អាវុធ​មួយ​នៅក្នុង​ដែន​​ទឹក​ក្បែរ​កោះ​ប៊ែ​កគ្រីយ៉ុង​(Baekryeong)​និង​បាន​ដកថយ​ទៅវិញ​ក្រោយ​នាវា​កងទ័ពជើងទឹ​កកូរ៉េខាងត្បូ​ង​មួយ​បាញ់ព្រមាន​។​ ​យោធា​កូរ៉េខាងត្បូង​បាន​ចាប់​ឃាត់​នាវា​កូរ៉េខាងជើង​ដែល​ទូក​ល្បាត​បាន​ដេញ​នោះ និង​សួរ​ចម្លើយ​សមាជិក​ប្រាំពីរ​នាក់​របស់​វា​។​ ​សូមបញ្ជាក់​ថា កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង​តែង​បាញ់​ព្រមាន​ដើម្បី​បណ្តេញ​នាវា​ឬ​ទូក​ល្បាត​របស់​កូរ៉េ​ខាងជើង​ដែល​ឆ្លង​ហួស​ខ្សែបន្ទាត់​ព្រំដែន​៕ ​នាវា​ល្បាត​កូរ៉េខាងត្បូង​តែង​ល្បាត​ដែនទឹក​ម្តុំ​ខ្សែ​បន្ទាត់កំណត់​ព្រំដែន​ខាងជើង​អស់​រាប់​ទសវត្សរ៍​មក​ហើយ បន្ទាប់​ពី​វា​ត្រូវបាន​បញ្ជាការដ្ឋាន​អង្គការសហប្រជាជាតិ​គូសឡើង​នៅ​ចុងបញ្ចប់​នៃ​សង្គ្រាម​​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ តែ​កូរ៉េ​ខាងជើង​មិន​ដែល​ទទួលស្គាល់​ខ្សែបន្ទាត់​នេះ​ទេ​    ...