Day: March 10, 2022

SEATCA ៖ ដំឡើង​ពន្ធ​ថ្នាំជក់ ដើម្បី​កាត់បន្ថយ​ការជក់បារី និង​ការជួញដូរ ផល​ថ្នាំជក់ ខុសច្បាប់​

​ដោយៈ មេសា / ភ្នំពេញៈ ប្រមាណ​ជា ១១,៦ ភាគរយ នៃ ទីផ្សារ​បារី លើ​ពិភពលោក គឺជា​ពាណិជ្ជកម្ម ខុសច្បាប់ ហើយ​ភាគច្រើន កើតមាន​នៅក្នុង​ប្រទេស ដែលមាន​ចំណូល​ទាប...

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ កម្ពុជា – ខេត្ត​ស្រះកែវ ថៃ ប្រជុំ​ទ្វេភាគី ស្តីពី​ការបើក​ច្រក ព្រំដែន​អន្តរជាតិ ស្ទឹង​បត់​-​ណង​អៀន

​ដោយៈ ភ្នំ​ស្វាយ / ព្រំដែន​កម្ពុជា ថៃៈ ប្រតិភូ​រដ្ឋបាល ខេត្តបន្ទាយមានជ័យ កម្ពុជា – ខេត្ត​ស្រះកែវ ថៃ ប្រជុំ​ទ្វេភាគី ស្តីពី​ការបើក​ច្រកព្រំដែន​អន្តរជាតិ ស្ទឹង​បត់​-​ណង​អៀន ។​...

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ កម្ពុជា – ខេត្ត​ស្រះកែវ ថៃ ប្រជុំ​ទ្វេភាគី ស្តីពី​ការបើក​ច្រក ព្រំដែន​អន្តរជាតិ ស្ទឹង​បត់​-​ណង​អៀន​ នៅ​សាលប្រជុំ នៃ​ទីស្នាក់ការ​គយ នៃ​ច្រកព្រំដែន​អន្តរជាតិ ខ្លង​លឹក ស្រុក​អារញ្ញ​ប្រ​ថេត ខេត្ត​ស្រះកែវ ទល់មុខ​ច្រកព្រំដែន​អន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២២ នេះ

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ កម្ពុជា – ខេត្ត​ស្រះកែវ ថៃ ប្រជុំ​ទ្វេភាគី ស្តីពី​ការបើក​ច្រក ព្រំដែន​អន្តរជាតិ ស្ទឹង​បត់​-​ណង​អៀន​ ​ដោយៈ ភ្នំ​ស្វាយ / ព្រំដែន​កម្ពុជា ថៃៈ ប្រតិភូ​រដ្ឋបាល...

ប្រជុំត្រួតពិនិត្យលើការងារបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប

ដោយៈប.ខុន/ភ្នំពេញៈការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបស្ថិតនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាបនិងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ខែមីនាក្រុមការងារបានបើកកិច្ចប្រជុំត្រួតពិនិត្យការងារដែលបានអនុវត្តមួយរយៈកន្លងទៅតាមរយៈប្រព័ន្ធវិដេអូ Zoom។លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធាន​អាជ្ញាធរទន្លេសាប ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេ សាប បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះអនុវត្តវិធានការចំពោះការកាន់កាប់ទីតាំងដីព្រៃលិចទឹកតំបន់ទន្លេសាប និងពិនិត្យសំណើសុំកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋស្ថិតនៅខេត្តកំពង់ធំ ។...

រឿងរ៉ាវ​របស់ ឯម ម៉ើ ក្នុង​របប​ខ្មែរក្រហម​

​ ​ដោយៈ ឈុំ រ៉ា អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​/ភ្នំពេញៈឯម ម៉ើ ភេទ​ប្រុស កើត​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​១៩៣១ បាន​រៀបរាប់ថា ខ្ញុំ​មាន​បងប្អូន​ចំនួន​៧​នាក់ (​ប្រុស​៦​នាក់ និង​ស្រី​១​នាក់​) ហើយ​ខ្ញុំ​គឺជា​កូនច្បង​។...

គណៈកម្មការទី៣ រដ្ឋសភាស្វែងយល់បន្ថែមពីការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការប្រែប្រួលអាកាសធាតុ

ដោយៈដេប៉ូ/កំពតៈឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព...

អធិការនគរបាល​ស្រុក​អូរជ្រៅ​ឡើងទៅ​ជា​ស្នងការរង​ខេត្តកំពត ហើយ អធិការរង​ឡើង​ជំនួស​

ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ អធិការនគរបាល​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​បាន​ត្រូវ​ថ្នាក់លើ​ផ្តល់​ការជឿទុកចិត្ត តែង​តែង​អោយ​ឡើង​ទៅជា​ស្នងការរង​ខេត្តកំពត រីឯ​អធិការរង​ក្រុង​ប៉ោយប៉ែ​តម្នាក់​ត្រូវបាន​តែងតាំងឡើង​ជំនួស ។​ ​ពិធី​នោះ​ធ្វើឡើង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរជ្រៅ​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ចូលរួម​ដោយ​ស្នងការរង អភិបាលរង​ស្រុក...

ប្រយ័ត្ន​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ពេល​មាន​ភ្លៀង​ខ្លាំង​នៅ​ថ្ងៃទី​១៤​និង​ទី​១៥​មីនា​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សម្ពាធ​ទាប​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​កំពុង​រំ​កឹ​ល​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់ពី​ដើរកាត់​លើ​ផ្នែក​ខាងក្រោម​របស់​ប្រទេស​ហ្វីលីពីន​វា​នឹង​ថយឥទ្ធិពល​ទៅវិញ​នៅពេល​ដើរមក​ដល់​លើដី​គោក​ភាគខាងត្បូង​ក្រុង​ហូជីមិញ​នៅ​អំឡុង​ថ្ងៃទី​១៣​ខែមីនា ចាប់ផ្តើម​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​លើ​ផ្នែក​ខ្លះ​ក្នុងប្រទេស​កម្ពុជា​ហើយ​នៅ​ថ្ងៃទី​១៤​និង​១៥​ខែមីនា​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​ជាមួយ​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ខ្លាំង​។​ លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២២​ថា​សម្ពាធ​ទាប​ដ៏​មាន ឥទ្ធិពល​មួយ​ដែល​កំពុងតែ​រំ​កឹ​ល​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង​បន្ទាប់ពី​ដើរកាត់​លើ​ភាគខាងត្បូង​របស់​ប្រទេស​ហ្វីលីពីន​វា​នឹង​ថយឥទ្ធិពល​ទៅវិញ នៅពេល​ដើរមក​ដល់​ដីគោក​ភាគខាងត្បូង​ក្រុង​ហូជីមិញ​នៅ​អំឡុង​ថ្ងៃទី​១៣​ខែមីនា​ហើយ​ចាប់ផ្តើម​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​លើ​ផ្នែក​ខ្លះ​ក្នុងប្រទេស​កម្ពុជា​។​ អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បញ្ជាក់ថា ភ្លៀង​ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ​នៅ​ថ្ងៃទី​១៣​ខែមីនា​និង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​នៅ​ថ្ងៃទី​១៤​និង​១៥​ខែមីនា​ជាមួយនឹង​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​កើតមាន​ច្រើន​នៅ​តំបន់​ទំនាប​កណ្តាល​និង​តំបន់​ខ្ពង់​រា ប​ជាពិសេស​ទំនាប​កណ្តាល​ភាគ​ពាយព្យ​។​នៅក្រោយ​ថ្ងៃទី​១៥​ខែមីនា​ភ្លៀង​ក៏​នៅតែ​បន្ត​មាន​ធ្លាក់​រាយប៉ាយ ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប​រុញ​មកពី​ភាគ​អ​គ្នេ​យ៍​មួយ​ហើយ​មួយទៀត​ជា​បន្តបន្ទាប់​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ខុស​ប្រក្រតី​នៅក្នុង​រដូវប្រាំង​។ លោក​ចាន់ យុ​ត្ថា បាន​ក្រើន​រំលឹកថា​នៅពេល​មេឃរ​កល​ធ្លាក់ភ្លៀង​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​(thunderstorm...

ភ្នំភ្លើង​មេ​រ៉ា​ពី​របស់​ឥណ្ឌូនេស៊ី​ផ្ទុះ​ជាច្រើន​ដង នាំ​អោយមាន​ការជម្លៀស​មនុស្ស​២៥០​នាក់​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ភ្នំភ្លើង​មេ​រ៉ា​ពី​(Merapi)​របស់​ឥណ្ឌូនេស៊ី បាន​ព្រួស​ពពក​ផេះ​និង​បញ្ចេញ​ភក់​ក្តៅ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​មីនា​ដែល​បាន​បង្ខំ​អោយ​អ្នកស្រុក​ប្រមាណ​២៥០​នាក់​ភៀសខ្លួន​​ទៅកាន់​ជម្រក​បណ្តោះអាសន្ន ហើយ​បណ្តាល​អោយ​ភូមិ​និង​ទីប្រជុំជន​ក្បែរ​ខាង​គ្របដណ្តប់​ទៅ​ដោយ​ផេះ ទោះជា​យ៉ាងណា​មិន​មាន​សេចក្តីរាយការណ៍​អំពី​ការស្លាប់​ឬ​រងរបួស​បណ្តាលមកពី​ការផ្ទុះ​នេះ​ទេ​។​ ​ភ្នំភ្លើង​នៅលើ​កោះ​ជ្វា​នេះ បាន​បញ្ចេញ​ផ្សែង​ក្តៅ​យ៉ាងតិច​ចំនួន​ប្រាំ​ពីរដង​នៅមុន​និង​ក្រោយ​ពាក់​កណ្តាលយប់​ថ្ងៃ​ពុធ ហើយ​បញ្ចេញ​ភក់​ភ្នំភ្លើង​ហូរ​ចុះ​ជម្រាលភ្នំ​ចម្ងាយ​៥​គីឡូម៉ែត្រ​យ៉ាង​លឿន​។​ស្នូរ​រញ្ជួយ​​អាច​អោយ​គេ​ឮ​ចម្ងាយ​រាប់គីឡូម៉ែត្រ​។​ ​មន្ត្រី​គ្រោះមហន្តរាយ​ម្នាក់​បាន​និយាយថា​មនុស្ស​២៥៣​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​ជម្រក​បណ្តោះអាសន្ន​នៅ​ភូមិ​ចំនួន​ពីរ​នៅ​ក្បែរ​ក្រុង​យុកយ៉ាកា​រតា​(Yogyakarta)​និង​ស្រុក​មួយ​ក្នុង​ខេត្ត​ចា​វ៉ា​​កណ្តាល ដោយសារ​ហានិភ័យ​ពី​ការផ្ទុះ​។​លោក​ថា ការផ្ទុះ​នេះ​បាន​បាច​ផេះ​គ្រប​លើ​ភូមិ​និង​ទីប្រជុំជន​ជាច្រើន​តែ​មិន​មាន​របាយការណ៍​អំពី​មនុស្ស​ស្លាប់​ឬ​រងរបួស​ទេ​។​ ​អ្នកស្រុក​ដែល​រស់នៅ​តាម​ជើងភ្នំ​មេ​រ៉ា​ពី​ត្រូវ​បាន​ណែនាំ​អោយ​នៅ​ឆ្ងាយ​ប្រាំពីរ​គីឡូម៉ែត្រ​ពី​មាត់​ភ្នំភ្លើង​និង​ត្រូវ​ដឹង​អំពី​គ្រោះថ្នាក់​បង្កឡើង​ដោយ​ភក់​ភ្នំភ្លើង​។​ ​ភ្នំ​មេ​រ៉ា​ពី ជា​ភ្នំភ្លើង​សកម្ម​បំផុត​មួយ​ក្នុងចំណោម​ភ្នំភ្លើង​ជាង​១២០​នៅ​ឥណ្ឌូនេស៊ី និង​វា​បាន​ផ្ទុះ​បាញ់​ភក់​ភ្លើង​និង​ហ្គាស​ក្តៅ​ជា​ញឹកញាប់​នៅ​ពេល​ថ្មីៗ​នេះ​។​...

ភ្នំភ្លើងមេរ៉ាពីរបស់ឥណ្ឌូនេស៊ី បានព្រួសពពកផេះនៅក្នុងការផ្ទុះកាលពីថ្ងៃព្រហស្បតិ៍ទី១០មីនា ដែលបានបង្ខំអោយអ្នកស្រុកប្រមាណ២៥០នាក់ភៀសខ្លួនទៅកាន់ជម្រក បណ្តោះអាសន្ន ហើយបណ្តាលអោយភូមិនិងទីប្រជុំជនក្បែរខាងគ្របដណ្តប់ទៅដោយផេះ ទោះជាយ៉ាងណាមិនមានសេចក្តីរាយការណ៍អំពីការស្លាប់ឬរងរបួសបណ្តាលមកពីការផ្ទុះនេះទេ។