បញ្ជូនជនជាតិអាម៉េរិកនិងបក្ខពួកពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជាង ៤០ គីឡូក្រាមទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
ដោយៈអង្គារ៍ហេង/ភ្នំពេញៈសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ក្រាបក្រុមជួញដូរគ្រឿងញៀនដោយបានឃាត់ខ្លួន ជនសង្ស័យពីរនាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ និងជាតិអាម៉េរិកម្នាក់ព្រមទាំងរឹបអូសបានគ្រឿងញៀនជាង៤០គីឡូ ក្រាមហើយនៅរសៀលថ្ងៃទី១២ខែមីនាឆ្នាំ២០២២នេះត្រូវបានបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីប្រគល់ ឲ្យតំណាងអយ្យការបើកការស៊ើបសួរបន្តនីតិវិធី។ សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សាន សុទ្ធី...