Day: March 13, 2022

អភិបាលខេត្ត​ស្វាយរៀង​៖ ក្រុមយុវជន ស​.​ស​.​យ​.​ក​. ជា​ដៃគូ​សហការ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​នានា​ក្នុង​មូលដ្ឋាន​ខេត្ត​

ដោយ​: សុផល / ភ្នំពេញ​: ក្នុងឱកាស​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២២ លោក ម៉ែន វិបុល...

អ្នកនាំពាក្យក្រសួងព័ត៌មាន​បដិសេធចំពោះការចោទប្រកាន់របស់សមាគមសារព័ត៌មាន​ខេមបូចា​

ដោយ:មុនីរ័ត្ន/ភ្នំពេញ​ :​ អ្នកនាំពាក្យក្រសួងព័ត៌មាន​ លោកមាស​ សុភ័ណ្ឌ​ បានបញ្ជាក់ប្រាប់​ថា​ ពាក់ព័ន្ធនឹង​ទៅនឹងការថ្កោលទោស​របស់សមាគមសារព័ត៌មាន​ខេមបូចា​ បានចោទប្រកាន់ថា អ្នកសារព័ត៌មាន​VOD ពីររូប​ ត្រូវបានគំរាមកំហែងដោយកម្លាំងអាជ្ញាធរ មិនឲ្យថតរូប និងបង្ខំឲ្យលុបរូបភាព ក្នុងកំឡុងពេលយកព័ត៌មានអំពីការបន្តធ្វើកូដកម្មនៅណាហ្គាវើលដ៍​ ជារឿង​មិនពិតដូច​ការចោទប្រកាន់​នោះ​។...

រុស្ស៊ី​វាយប្រហារ​មូលដ្ឋាន​ហ្វឹកហាត់​យោធា​ក្បែរ​ព្រំដែន​ប៉ូឡូញ​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កងកម្លាំង​រុស្ស៊ី​បាន​វាយប្រហារ​មូលដ្ឋាន​ហ្វឹកហាត់​យោធា​មួយ​នៅ​អ៊ុយ​ក្រែន​ខាងលិច​ក្បែរ​ព្រំដែល​ប៉ូឡូញ​កាលពី​ថ្ងៃអាទិត្យ​ទី​១៣​មីនា ដោយ​នាំ​ប្រតិបត្តិការ​យោធា​ទៅ​កៀក​​នឹង​ព្រំដែន​ប្រទេស​ជា​សមាជិក​អង្គការ​ណា​តូ​។​ ​រ៉ុក្កែត​ចំនួន​ប្រាំបី​គ្រាប់​ត្រូវ​បាន​បាញ់​ដាក់​មូលដ្ឋាន​យោធា​យ៉ា​រ៉ូវី​វ​(Yaroviv)​នៅ​ចម្ងាយ​៣០​គីឡូម៉ែត្រ​ពី​ទីក្រុង​ល្វីវ​(Lviv) និង​ចម្ងាយ​៣៥​គីឡូម៉ែត្រ​ពី​ព្រំដែន​ប៉ូឡូញ​។​ ​សូមបញ្ជាក់​ថា អាម៉េរិក​បាន​បញ្ជូន​គ្រូ​យោធា​មកកាន់​មូលដ្ឋាន​នេះ ដែល​គេ​ហៅ​ផងដែរ​ថា​”​មជ្ឈមណ្ឌល​សន្តិសុខ​និង​រក្សា​សន្តិភាព​អន្តរជាតិ​យ៉ា​រ៉ូវី​វ​”​ចាប់តាំងពី​ឆ្នាំ​២០១៥​ដើម្បី​ជួយ​បង្វាត់​យោធា​​អ៊ុ​យក្រែន​។​វា​ក៏​ធ្លាប់​ទទួល​ធ្វើ​កន្លែង​សមយុទ្ធ​យោធា​របស់​អង្គការ​ណា​តូ​ជា​ញឹកញាប់​ផងដែរ​។​ ​ការវាយប្រហារ​នេះ​កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​មន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​ព្រមាន​វាយប្រហារ​ក្បួន​ដឹកជញ្ជូន​សព្វាវុធ​របស់​លោកខាងលិច​សំរាប់​អ៊ុ​យក្រែន​។​ ​កាលពី​ថ្ងៃ​សៅរ៍ រុស្ស៊ី​បាន​ទម្លាក់​គ្រាប់បែក​នៅ​ទូ​ទាំង​អ៊ុ​យក្រែន ដោយ​វាយប្រហារ​ទីក្រុង​ម៉ា​រី​វ​ប៉ូល​(Mariupol)​នៅ​ភាគខាងត្បូង​ប្រទេស បាញ់​ផ្លោង​ដាក់​ជាយក្រុង​គៀវ និង​រារាំង​មិន​អោយ​ប្រជាជន​​គេចចេញ​ពី​អំពើ​ហិង្សា​។​ ​នៅ​ម៉ា​រី​វ​ប៉ូល...

កងកម្លាំងរុស្ស៊ីបានវាយប្រហារមូលដ្ឋានហ្វឹកហាត់យោធាមួយនៅអ៊ុយក្រែនខាងលិចក្បែរព្រំដែលប៉ូឡូញកាលពីថ្ងៃអាទិត្យទី១៣មីនា ដោយនាំការវាយប្រហារទៅកៀកនឹង ព្រំដែនប្រទេសជាសមាជិកអង្គការណាតូ។

ទាំងនេះ​ជា​ប្រភេទ​មី​ស៊ី​ល​លី​លើ​ស្មា ដែល​កំពុង​ហូរ​ចូល​អ៊ុ​យក្រែន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Drive) ៖ ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​គឺ​ទើបតែ​មាន​រយៈពេល​ជាង​ពីរ​សប្តាហ៍​ប៉ុណ្ណោះ ប៉ុន្តែ​តាម​ការចង្អុលបង្ហាញ​នានា​បានឱ្យដឹង​ថា​កងកម្លាំង​អ៊ុ​យក្រែន​​អាច​បង្ក​ការខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​លើ​ពួក​ឈ្លានពាន​ទាំង​ផ្នែក​ទាហាន​និង​សម្ភារៈ​សឹក​រួចទៅហើយ​។ ​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស ដែល​គេ​ស្គាល់​ថា​ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​ចល័ត​លី​លើ​ស្មា​មនុស្ស ឬ MANPADS​គឺជា​កត្តា​សំខាន់​ក្នុង​ការរារាំង​កងកម្លាំង​រុស្ស៊ី​ពី​ការទទួល​បាន​ឧត្តមភាព​ដែន​អាកាស​​ដ៏​សំខាន់​។ អាវុធ​ប្រឆាំង​រថពាសដែក​ទាំង​បញ្ជា​ទិស​និង​មិន​បញ្ជា​ទិស​មានតម្លៃ​ស្មើៗ​គ្នា​សម្រាប់​កងទ័ព​អ៊ុ​យក្រែន ដែល​កំពុង​ប្រឈមមុខ​នឹង​សត្រូវ ដែល​មាន​សព្វាវុធ​ធុន​ធ្ងន់​នៅ​លើ​ដីគោក​ច្រើនជាង​។​...

រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ព្រមាន​ថា កងកម្លាំង​រុស្ស៊ី​អាច​វាយប្រហារ​ក្បួន​ដឹក​សព្វាវុធ​លោកខាងលិច​សំរាប់​អ៊ុ​យក្រែន​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អ្នកការទូត​ជាន់ខ្ពស់​រុស្ស៊ី​មួយរូប បាន​ចេញ​ការព្រមាន​ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​អាច​វាយប្រហារ​លើ​ក្បួន​ដឹកជញ្ជូន​គ្រឿង​សព្វាវុធ​របស់​លោក​ខាងលិច​ទៅកាន់​អ៊ុ​យក្រែន​។​ ​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍ អនុ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ រី​យ៉ា​កូវ​(Sergei Ryabkov)​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បានព្រមាន​អាម៉េរិកថា​ខ្លួន​មើលឃើញ​ការដឹកជញ្ជូន​សព្វាវុ​ធ​លោក​ខាង​​លិច​ទៅ​អោយ​អ៊ុយ​ក្រែនជា​គោលដៅ​វាយប្រហារ​ស្របច្បាប់​។​ ​រី​យ៉ា​កូវ បាន​និយាយថា​រុស្ស៊ី​«​បាន​ព្រមាន​អាម៉េរិក​ថា ការបញ្ជូន​អាវុធ​ពី​ប្រទេស​មួយចំនួន ដែល​អាម៉េរិក​ដឹកនាំ​ធ្វើ មិន​ត្រឹមតែ​ជា​ទង្វើ​គ្រោះថ្នាក់​មួយ...

សមត្ថកិច្ច និង​គ្រូពេទ្យៈ ស្ត្រី​អ្នកភូមិ​ម្នាក់ ដាច់​សរសៃឈាម​ស្លាប់ បណ្ដាលមកពី កោសខ្យល់ ខ្វល់​ខ្លាំង

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ស្ត្រី​អ្នកភូមិ​ម្នាក់ បាន​ដង្ហក់ ត្រដរខ្យល់ រួច​ជិះ​ម៉ូតូ ទៅ​ដួល​ដាច់ខ្យល់​ស្លាប់ នៅមុខ​ផ្ទះ​គ្រូពេទ្យ​ម្នាក់​។ ឧបទ្ទវ​ហេតុនេះ សមត្ថកិច្ច និង​គ្រូពេទ្យ បាន​សន្និដ្ឋាន​បឋម​ថា អាចមកពី​ជនរងគ្រោះ...

ពលករ​ខ្មែរ វិល​ពី​ថៃ កើន​ចំនួន ហើយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ក៏​កើនឡើង​

ដោយៈ ប​.​ជ័យ / ព្រំដែន​កម្ពុជា ថៃៈ ក្នុងអំឡុង​ខែកុម្ភៈ និង​មីនា ឆ្នាំ​២០២២ ពលករ​ខ្មែរ វិល​ពី​ថៃ មក​កម្ពុជា​វិញ តាម​ច្រកព្រំដែន ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ...

ប្រធានាធិបតី​អ៊ុ​យក្រែន ថា​ទាហាន​អ៊ុយ​ក្រែន​ប្រមាណ​១.៣០០​នាក់​បាន​ស្លាប់​និង​មានបំណង​ចរចា​ជាមួយ​ពូ​ទីន តែ​…

​ប្រែ​សម្រួល​៖​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី (Volodymyr Zelenskyy)​បាន​និយាយថា ទាហាន​អ៊ុយ​ក្រែន​ប្រមាណ​១.៣០០​នាក់​បាន​ស្លាប់​ក្នុង​ការប្រយុទ្ធ​​គ្នា ចាប់តាំងពី​រុស្ស៊ី​ចូល​ឈ្លានពាន​ប្រទេស​លោក​មក​។​ ​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​សៅរ៍​ទី​១២​មីនា លោក​ហ្សេ​លេន​ស្គី បាន​និយាយថា ទាល់តែ​រុស្ស៊ី​ទម្លាក់​គ្រាប់បែក​កំទេច​ទីក្រុង​គៀវ​រាប​ដល់​ដី​និង​សម្លាប់​មនុស្ស​ក្នុង​ទីក្រុង​នេះ​ទាំង​អស់​ទើប​អាច​​ដណ្តើម​កាន់កាប់​ទីក្រុង​នេះ​បាន​។​ ​លោក​ថា​«​បើ​ការដណ្តើម​កាន់កាប់​រដ្ឋ​ធានី​នេះ​ជា​គោលដៅ​របស់​គេ សូម​អញ្ជើញ​ចូលមក​។​ទោះជា​ពូ​ទីន បញ្ជូន​ជនជាតិ​រុស្ស៊ី​មួយ​លាន​នាក់​មក​ទី​នេះ​ក៏​គេ​មិន​អាច​កាន់កាប់​អ៊ុយ​ក្រែន​បានដែរ​។​ពួកគេ​​អាច​ចូល​ក្នុង​ទីក្រុង​គៀវ...