Day: March 13, 2022

វៀតណាម​បន្ថែម​អ្នក​ឆ្លងកូវី​ដ​ថ្មី​៤៥៤.១៩៧​នាក់​ទៀត តែ​នឹង​ធូរស្រាល​ក្នុងពេល​ឆាប់ៗ​

​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ អាជ្ញាធរ​សុខាភិបាល​វៀតណាម​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ទី​១២​មីនា​បាន​បញ្ជាក់​ចំនួន​ឆ្លងកូវី​ដ​១៩​ថ្មី​ដល់​ទៅ​៤៥៤.១៩៧​នាក់ រួម​មាន​ជិត​៣០០.០០០​នាក់​បាន​ឆ្លង​​កាលពី​ប៉ុន្មាន​ថ្ងៃមុន តែ​ទើប​បញ្ចូល​ក្នុង​ឃ្លាំង​ទិន្នន័យ​ជាតិ​។​ ​ក្រសួង​សុខាភិបាល​បាន​កត់ត្រា​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​១៦៨.៧០៤​នាក់​សំរាប់​ថ្ងៃ​១២​មីនា​នៅ​៦៣​ខេត្ត​ក្រុង នៅពេល​ទីក្រុង​ហាណូយ​និង​ខេត្ត​ភាគ​ខាងជើង​ចំនួន​បី​បន្ថែម​អ្នកជំងឺ​២៨៥.៤៩៣​នាក់​មក​​ពី​ការឆ្លង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​ អ្នកជំងឺកូវីដ១៩ចំនួន៦២នាក់ទៀតក៏បានស្លាប់កាលពីថ្ងៃសៅរ៍។ ​ជាមួយនឹង​តួលេខ​ចុងក្រោយ​នេះ វៀតណាម​មាន​អ្នក​កើតកូ​វីដ​១៩​សរុប​ជាង​៥,៨៣​នាក់ ជាង​៣​លាន​នាក់​បាន​ជាសះស្បើយ និង​៤១.២៩៣​នាក់​ស្លាប់​ដោយកូវី​ដ​១៩​។​ ​ក្នុងពេល​ជាមួយគ្នា អ្នកជំនាញការ​សុខភាព​ម្នាក់​បាន​ព្រមាន​ថា វៀតណាម​អាច​ជួប​ការផ្ទុះកូ​វីដ​១៩​មួយ​លើក​ទៀត​នៅ​ប្រាំមួយ​ខែ​ទៅ​មុខ មុន​ពេល​វា​ក្លាយជា​ជំងឺឆ្លង​ធម្មតា​។...

លោក​ព្រះរាជអាជ្ញារង រាជធានី​ភ្នំពេញ ប្រើ​ហិង្សា​ដាក់​ប្រពន្ធ​

ដោយៈ ចាន់តូ / ភ្នំពេញៈ លោក​ព្រះរាជអាជ្ញារង រាជធានី​ភ្នំពេញ​ម្នាក់ ប្រើ​ហិង្សា ដាក់​ប្រពន្ធ ហើយ​ស្ត្រី​នោះ ទ្រាំ​ការឈឺចាប់ ផ្លូវកាយ ផ្លូវចិត្ត មិនបាន ក៏​ប្តឹងទៅ​សមត្ថកិច្ច ឲ្យ​ជួយ​រក...

មន្រ្តីអ៊ុយក្រែនម្នាក់អះអាងថា ឧត្តមសេនីយ៍រុស្ស៊ីម្នាក់ទៀតត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នានៅទីក្រុងម៉ារីវប៉ូល។ឧត្តមសេនីយ៍ អង់ដ្រេ កូឡេស្នីកូវ ជាឧត្តមសេនីយ៍ទីបីដែលត្រូវបានសម្លាប់ក្នុងសង្រ្គាម នេះ។

ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិយាយថា យ៉ាងហោចណាស់ជនស៊ីវិល៥៧៩នាក់ត្រូវបានសម្លាប់នៅអ៊ុយក្រែនចាប់តាំងពីពេលចាប់ផ្តើមសង្រ្គាម និងជាង១.០០០នាក់រងរបួស។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថាទាហានអ៊ុយក្រែនប្រមាណ១.៣០០នាក់បានស្លាប់ក្នុងការប្រយុទ្ធទល់នឹងទាហានសត្រូវចាប់តាំងពីរុស្ស៊ីចាប់ផ្តើមចូលឈ្លានពានប្រ ទេសលោកមក។

ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ១៣ ខែ មិនា ឆ្នាំ ២០២២

ឆ្នាំជូត​   ​យីអ៊ុន​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​ចេះ​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង​បន្តិច ព្រោះ​ពេលវេលា​ជា​មាសប្រាក់ ធ្វើ​ច្រើន​បាន​ច្រើន​។​ចូរ​កុំ​មានចិត្ត​លោភលន់​ដោយ​ចង់​មាន ចង់​បានឱ្យ​ហួសប្រមាណ​ពេក ប្រយ័ត្ន​បែរជា​កើតរឿង​រាវ​អាច​ខាតបង់​លាភសក្ការៈ​វិញ​។​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជា​លំដាប់ ហើយ​បើ​មាន​បើក​របរ​ថ្មីៗ​ផង​គឺ​ប្រៀបដូចជា​ដាក់ចុះ​ដុះ​តាម​ដៃ​ដូច្នេះ​ដែរ​។​ចំពោះ​គូ​ស្នេហា​ប្តី​ប្រពន្ធ​រយៈពេល​នេះ​មាន​ភាព​ល្អូកល្អិន​គ្រាន់​គាប់ប្រសើរ និង​មាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​ទៀតផង​៕   ​ឆ្នាំឆ្លូវ​   ​យីអ៊ុន​ខ្ពស់ត្រដែត​។​លោកអ្នក​កកើត​ឆ្នាំ​គោ​នៅថ្ងៃនេះ​ដួង​រាសី​នៅតែ​រក្សា​ខ្ពស់ត្រដែត ហេតុនេះ​បើ​ប្រាថ្នា​ធ្វើ​អ្វីមួយ​នោះ​ឃើញថា​តែង​ឆ្លើយតប​ផល​គ្រាន់​គាប់​ដូច​បំណង​ជានិច្ច...

ប្រធានាធិបតីអ៊ុយក្រែននិយាយថាលោកបើកទ្វារសំរាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅប្រទេសអ៊ីស្រាអែល តែទាល់តែមានបទឈប់បាញ់មួយសិន។