Day: March 16, 2022

លោក ជា ចាន់តូៈ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ស្ថាបនិកសន្តិភាព និង​ឯកភាព​ជាតិ​

ដោយៈបញ្ញាសាស្រ្ត/​កំពង់ធំ​៖លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិនៃ​កម្ពុជា និង​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំបានមានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ស្ថាបនិកសន្តិភាព ឯកភាព​ជាតិ ដែល​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​ប្រទេស​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ គ្រប់ផ្នែក គ្រប់​វិស័យ​។លោកថ្លែងបែបនេះ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលា​ធម្មសភា ចេតិយ កុដិ និង​សមិទ្ធផល​នានាក្នុង​វត្ត​សន្ទុក​ក្រៅ​ ស្រុកសន្ទុក​ខេត្តកំពង់ធំកាលពីព្រឹក​ថ្ងៃទី​១៦...

តឹង​ស​សៃ​ក ក្នុងការ​ប្រជុំពិភាក្សា ឆ្លង​សេចក្តីព្រាង ស្តីពី​ការបែងចែក​ភូមិសាស្ត្រ និង​តារាង​តម្លៃ​មូលដ្ឋាន គិត​ពន្ធ​ប្រថាប់ត្រា​ថ្មី នៅ​ខេត្តបន្ទាយមានជ័យ

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សហការ​នឹង​សាខា​ពន្ធដារ ខេត្តបន្ទាយមានជ័យ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត នៅ​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ​២០២២...

អនុប្រធានធនាគារពិភពលោកអះអាងអំពីជំហរក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជានូវជំហានឆ្ពោះទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់

ដោយ៖តារារិទ្ធ/ភ្នំពេញ៖លោកស្រី Manuela Ferro (ម៉ានូអែឡា ហ្វេរ៉ូ)អនុប្រធានធនាគារពិភពលោកទទួលបន្ទប់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិកបានអះអាងអំពីជំហរច្បាស់លា​ស់របស់ធនាគារពិភពលោកក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលនូវជំហានយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេចបានឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ។ លោកស្រី Manuela Ferro បានអះអាងបែបនេះនៅចំពោះមុខសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងជំនួបសំម្តែងការគួរ សមនិងពិភាក្សាការងារនៅវិមានសន្តិភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី១៦ ខែមីនា...

ថ្ងៃទី១៥ខែមីនាសម្តេចវិបុល សេនា ភក្តី ប្រមុខរដ្ឋស្តីទី ទទួល សារ តាំងពីឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ៕

ថ្ងៃទី១៥ខែមីនាសម្តេចវិបុល សេនា ភក្តី ប្រមុខរដ្ឋស្តីទី ទទួល សារ តាំងពីឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ៕

វិទ្យាស្ថាន បារាំង ប្រារព្ធ ខួប ៣០ ឆ្នាំ ជាមួយ ព្រឹត្តិការណ៍ ដ៏ ច្រើន ដែល មិន ធ្លាប់មាន ពីមុនមក ៕

វិទ្យាស្ថាន បារាំង ប្រារព្ធ ខួប ៣០ ឆ្នាំ ជាមួយ ព្រឹត្តិការណ៍ ដ៏ ច្រើន ដែល មិន ធ្លាប់មាន ពីមុនមក

វិទ្យាស្ថាន​បារាំង​ប្រារព្ធ​ខួប​៣០​ឆ្នាំ ជាមួយ​ព្រឹត្តិការណ៍​ដ៏​ច្រើន​ដែល​មិន​ធ្លាប់មាន​ពីមុនមក​

ដោយៈ​សុផល​/​ភ្នំពេញ​៖​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុ​ជាមាន​វត្ត​មាននៅ​កម្ពុជា​រយៈពេល​៣០​ឆ្នាំ​ហើយ​។​វី​ទ្យា​ស្ថាន​នេះ នឹង ប្រារព្ធ​ខួប​របស់ខ្លួន​នៅ​ចុង​សប្តាហ៍​នា ថ្ងៃទី​១៨, ១៩ និង​២០ ខែមីនា ឆ្នាំ​២០២២ ជាមួយនឹង​ព្រឹត្តិការណ៍​បន្តបន្ទាប់​គ្នា​រយៈពេល​បី​ថ្ងៃ​។​ចុង​សប្តាហ៍​នេះ​ក៏​ត្រូវជា​ថ្ងៃ​នៃ​ទិវា​ហ្វ្រ​ង់​កូ​ហ្វូ​នី ដែល​ត្រូវបាន​ប្រារព្ធ​នៅ​បណ្តា​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​នៅ​ ថ្ងៃអាទិត្យ ទី​២០ ខែមីនា​។​ ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​នឹង​ប្រារព្ធ​ខួប​គម្រប់ ៣០​ឆ្នាំ...

សម្តេច​វិបុល​សេនា​ភក្តី​ប្រមុខរដ្ឋស្តីទី ទទួល​សារ​តាំងពី​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិប​តេ​យ្យ​ប្រជាមានិត​ឡាវ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃ​ព្រះរាជាណាចក្រ​កម្ពុជាកាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២​បានអនុញ្ញាត​ឱ្យ​លោក បូរ​កែវ ភូមិ​វង្ស​សៃ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​តែងតាំង​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​ជូន​សារតាំង...

លទ្ធផល​នៃ​ការដោះស្រាយ​បណ្តឹង​លើ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​ឫស្សី​ជ្រុំ ស្រុក​ថ្មបាំង ខេត្តកោះកុង​

ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប.​) ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ គ​.​ជ​.​ប. ដែល​មាន​សមាសភាពប្រាំបួន​រូបដឹកនាំដោយ​លោក​ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប. និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ គ​.​ជ​.​ប. កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមីនា...

តម្លៃ​ប្រេង​ហក់​ឡើង​ខ្ពស់ៈ​ស្ថានីយប្រេង​មួយចំនួន​ក្នុង​ក្រុង​ស្ទឹងត្រែង​បាន​បិទទ្វារ​

ដោយ​:​សុខុម/ស្ទឹងត្រែង​:​មានស្ថានីយប្រេង​ឥន្ធនៈ​មួយចំនួន​នៅក្នុង​ក្រុង​ស្ទឹងត្រែង​បាន​បិទទ្វារ​ស្រប​ពេលដែល​ទីផ្សារប្រង​ពិភពលោក​កំពុងឡើងថ្លៃ​ខ្ពស់ ​ហើយ​តម្លៃ​ប្រេង​ឧស្ម័ន​នៅ​ប្រទេស​កម្ពុជា​ក៏មាន​តម្លៃ​ហក់​ឡើង​ផងដែរ។ការបិទទ្វារជា​បណ្តោះអាសន្ននេះដោយសារតែតម្លៃប្រេងមិនទៀងទាត់។គិត​មកទល់​ថ្ងៃទី​១៥​ខែមីនា​នេះ​តម្លៃ​ប្រេង​មួយចំនួន​បានកើត​ឡើង​ជាង​ប្រាំពាន់​រៀល​ក្នុង​មួយ​លីត្រ​ដែល​ខុសពី​ប៉ុន្មាន​ថ្ងៃមុន​សម្រាប់​ខេត្តស្ទឹងត្រែង​។​ តម្លៃប្រេងហក់ឡើង បានធ្វើឱ្យស្ថានីយប្រេងខ្លះបិទជាបណ្តោះអាសន្នដោយសារតម្លៃឡើងចុះ(រូបថត សុខុម) តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយចំនួន​ដែល​បាន​បើក​អាជីវកម្ម​ជាច្រើន​ឆ្នាំ​មកហើយ​នោះបាន​ប្រាប់​ឲ្យ​ដឹងថា​ការលក់ដូរ​ប្រេងឥន្ធនៈ​នៅក្នុង​ក្រុង​ស្ទឹងត្រែង​មួយចំនួន​ត្រូវបាន​បិទទ្វារ​ជាបណ្តោះអាសន្ន។មូល​ហេតុដែល​បណ្ដាល​ឲ្យ​ម្ចាស់​ស្ថានីយ​ខ្លះ​ម្ដង​បិទ​ម្ដង​បើក​និង​បិទ​ទាំងស្រុង​នោះ​គឺ​បណ្ដាលមកពី​ការនាំ​ចូល​ប្រេង​ពី​ក្រៅប្រទេស​និង​ការលក់​ចេញ​ជូន​អតិថិជន​មិនមាន​តុល្យភាព​នឹង​គ្នា​។​ តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​អ្នកលក់​ប្រេង​បាន​ប្រាប់ថា​ស្ថានីយ​លក់​ប្រេង​ធំៗ​មួយចំនួន​ដែល​មិនបាន​បិទ​គឺ​មកពី​ការ​នាំចូល​ប្រេង​ពី​ក្រៅប្រទេស​មាន​ក្រុមហ៊ុន​មាន​លុយ​។​ចំណែក​ស្ថានីយ​ប្រេង​មួយចំនួន​ដែល​បិទ​នោះ​គឺ​ការនាំ​ចូល​បន្ត​គ្នា​ស្រប​ពេលដែល​ទីផ្សារ​មានតម្លៃ​ថ្លៃ​ការលក់​ចេញ​មិន​ចំណេញ​ទើប​ធ្វើ​ឲ្យ​ផ្អាក​លក់​ប្រេង​មួយរយៈ​សិន​។​ ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី ១៤ ខែមីនា​តម្លៃ​ប្រេង​នៅក្នុង​ក្រុង​ស្ទឹងត្រែង​លក់​ចេញ​តាម​ស្ថានីយ​មួយចំនួន​ដូចជា​ប្រេងម៉ាស៊ូត​តម្លៃ​៤ ៥០០​រៀល​ក្នុង​មួយ​លីត្រ​,ប្រេងសាំង​ធម្មតា​៤៨០០​រៀល​ស៊ុប​ពែរ​៥.៣០០​រៀល​និង​ឧស្ម័ន​ហ្គាស​៣១០០​រៀល​។​ អ្នកលក់​ប្រេង​នៅ​ក្រុង​ស្ទឹងត្រែង​បាន​អះអាងថា​ តម្លៃ​ប្រេងសាំង​នឹង​ហក់​ឡើងជា​បន្តទៀត​ខណៈ​ពេលនេះ​ក៏មាន​អ្នកទិញ​យកទៅ​ស្តុក​ទុក​ផងដែរ​៕​សរន តម្លៃប្រេងហក់ឡើង បានធ្វើឱ្យស្ថានីយប្រេងខ្លះបិទជាបណ្តោះអាសន្នដោយសារតម្លៃឡើងចុះ(រូបថត...

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យអនុប្រធានធនាគារពិភពលោកចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឲ្យលោកស្រី Mandela V.Ferro អនុប្រធានធនាគារ ពិភពលោកទទួលបន្ទប់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិកចូលជួបសំម្តែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ៕