Day: March 18, 2022

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត : សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​ប្រកបដោយ​ការលះបង់​និង​ការប្តេជ្ញាចិត្ត ខ្ពស់

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ កងទ័ពជើងគោក បាន​មានប្រសាសន៍ថា សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ដឹកនាំ​ប្រទេសជាតិ​ក្នុង​រយៈកាល​កន្លងមក​នេះ ប្រកបដោយ​ការលះបង់ និង​ការប្តេជ្ញាចិត្ត​ខ្ពស់ រួម​ជាមួយនឹង​ការទទួលខុសត្រូវ​សម្រេច​អារកាត់​គ្រប់​កាលៈទេសៈ ទាំង​ក្នុង​ស្ថានការណ៍​គ្រោះថ្នាក់ និង​ការកំណត់​ទិសដៅ​ដើម្បី​អភិវឌ្ឍ​ជាតិ រហូត​ទទួលបាន​នូវ​ជំនឿ​ទុកចិត្ត...

គ.ជ.ប ចេញសេចក្តីប្រកាសលទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងចំនួន១៣ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនដំបូង

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបង្ហាញលទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងចំនួន១៣ ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនដំបូង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ.ជ.ប.នៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២២។ កិច្ចប្រជុំនេះដឹកនាំលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ...

សារព័ត៌មានរដ្ឋចិន Global Timesបាននិយាយថា ក្នុងកិច្ចសន្ទនានៅយប់នេះ ប្រធានាធិបតីចិននឹងស្នើសុំសមភាគីអាម៉េរិកអោយជំរុញកិច្ចពិភាក្សារកសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនហើយព្រ មានអាម៉េរិកថា​ចិននឹងឆ្លើយតបក្នុងករណីផលប្រយោជន៍ជាតិរបស់ខ្លួន រួមទាំងរបស់ក្រុមហ៊ុននិងប្រជាជនចិនរងផលប៉ះពាល់។

ខ្យល់កន្ត្រាក់លាយឡំជាមួយផ្គររន្ទះបាញ់សម្លាប់សត្វគោប្រាំបួនក្បាល បំផ្លាញផ្ទះបីខ្នង

ដោយ: ភ្នំខៀវ / បាត់ដំបង: ឥទ្ធិពលខ្យល់កន្ត្រាក់បោកបក់លាយឡំជាមួយផ្គររន្ទះ បានបាញ់សម្លាប់សត្វគោចំនួនប្រាំបួនក្បាល និងបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋបីខ្នងក្នុងខេត្តបាត់ដំបង។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថានៅថ្ងៃទី ១៨ ខែមីនា នេះមេឃចាប់ផ្តើមធ្លាក់ទាប និងស្រទុំអួរអាប់ហើយបានបង្អុរទឹកភ្លៀងមួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះផងនៅក្នុងភូមិសាស្ត្រមួយចំនួន ក្នុងខេត្តបាត់ដំបង។...

នាវា​ដឹក​យន្តហោះ​ចិន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​មុន​លោក​ស៊ី​ជួប​លោកបៃ​ដិន​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នាវា​ដឹក​យន្តហោះ​ចិន​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​មុន​ប្រធានាធិបតី​ចិន ទទួល​ការហៅ​ទូរស័ព្ទ​មក​ពី​សម​ភាគី​​អាម៉េរិក​ដើម្បី​ពិភាក្សា​បញ្ហា​សំខាន់ៗ​មួយចំនួន​រួមមាន​តៃវ៉ាន់​និង​អ៊ុ​យក្រែន​។​ ​សូមបញ្ជាក់​ថា ចិន​អះអាងថា​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន ហើយ​ពីរ​ឆ្នាំ​មក​នេះ​ខ្លួន​បាន​បង្កើន​សកម្មភាព​យោធា​នៅ​ក្បែរៗ​កោះ​នេះ​ដើម្បី​អះអាង​ដែល​អធិបតេយ្យ​និង​ត្រៀមកម្លាំង​ប្រយុទ្ធ​​វាយ​យក​កោះ​សេរីនិយម​នេះ​ក្នុងករណី​អាជ្ញាធរ​ក្រុង​តៃប៉ិះ​ប្រកាស​ឯករាជ្យភាព​។​ ​ប្រភព​ដឹង​រឿង​នេះ​តែ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា នាវា​ដឹក​យន្តហោះ​សាន់​ទុង​(Shandong)​បាន​បើក​កៀក​នឹង​កោះ​គីន​មិន​( Kinmen)​ដែល​គ្រប់គ្រង​ដោយ​​តៃវ៉ាន់ ហើយ​ដែល​នៅ​ទល់មុខ​នឹង​ទីក្រុង សៀ​មិន​( Xiamen)​របស់​ចិន​។​ ​ប្រព​ភ​ព័ត៌មាន​បាន​បន្ថែមថា នាវាចម្បាំង​អាម៉េរិ​កដឹ...

​ប្រជាពលរដ្ឋ​នឹងដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​រឿង​ព្រះចៅអធិការ​វត្ត​ប្រជុំ​សាគរ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​

ដោយៈ​ឫទ្ធិ​ស័​ក្ត​/​ភ្នំពេញៈ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ ១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នឹង​ពាក្យបណ្តឹង​ព្រះ​តេជគុណ ជា សុខ​ស៊ី​ណាត ព្រះចៅអធិការ​វត្ត​ប្រជុំ​សាគរ (​ថ្មី​)​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ដើម​សប្តាហ៍​ក្រោយនេះ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដឹកនាំ​ព្រះសង្ឃ​និង​កម្មករ​ប្រើ​ហិង្សា​មកលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ទាំង​បំពាន ស្ថិតនៅ​ចំណុច​ក្រោយ​វត្ត​ប្រជុំ​សាគរ (​ថ្មី​) ភូមិ​១ សង្កាត់​ជ្រោយចង្វារ...

អាជ្ញាធរ កងកម្លាំង​មមាញឹក ចុះជួយ​ជួសជុលផ្ទះ ជូន​ពលរដ្ឋ ដែល​ខូចខាត ដោយ​ខ្យល់​កន្ត្រាក់​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ អាជ្ញាធរ កងកម្លាំង​មមាញឹក ចុះជួយ​ជួសជុលផ្ទះ ជូន​ពលរដ្ឋ ដែល​ខូចខាត ដោយ​ខ្យល់​កន្ត្រាក់ នាពេល​កន្លងមក ហើយ​ក្នុងឱកាស​នោះ លោក អ៊ុំ រាត្រី...

​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង នឹងមាន​ម៉ាស៊ីន​លាង​ឈាម​ជា​លើកដំបូង​

​ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំង :​ លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ ព្រមទាំង​ក្រុមការងារ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២​បាន អញ្ជើញ​មក​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ដើម្បី​ពិនិត្យ​ទីតាំង​សម្រាប់​ដំឡើង​ម៉ាស៊ីន​លាង​ឈាម​ដាក់​នៅក្នុង​មន្ទីរពេទ្យបង្អែក​មួយ​នេះ ។​ ​តាម​ការបញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា​កន្លងមក​មន្ទីរពេទ្យ...

បណ្តុំ​ទេសចរណ៍​លម្ហែ​កំពុង​ពង្រីក​ខ្លួន​និង​សម្អាង​ខ្លួន នៅ​សង្កាត់​ត្រើយ​កោះ​

ដោយ​:​បូកគោ​/​កំពត​:​សង្កាត់​ត្រើយ​កោះ​ជា​ផ្នែក​មួយ​នៃ​ភូមិសាស្ត្រ​ក្រុង​កំពត​ដែល​ហ៊ុមព័ទ្ធ​ដោយ​ផ្ទៃសមុទ្រ​និង​ដងព្រែក​។​តាំងពី​យូរលង់​មក​ដែន​កោះ​មួយ​នេះ​គ្របដណ្តប់​មួយ​ភាគ​ធំ​ដោយ​ស្រែអំបិល​ដែល​ផ្តល់​ការងារ​ដល់​កូនចៅ​អ្នកភូមិ​ភាគច្រើន​ជា​កម្មករ​ផលិត និង​ប្រមូល​ផល​សម្រាប់​រសជាតិ​មិនអាច​ខ្វះ​បាន​នោះ បន្ទាប់ពី​មុខរបរ​នេសាទ​សមុទ្រ​។​ ​នាពេល​បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​លើដី​កោះ​មួយ​នេះ​កំពុងមាន​ការរីកចម្រើន​។​ចរន្ត​ប្រែប្រួល​ថ្មី​ហាក់​រុញច្រាន​អាជីវកម្ម​បែប​ប្រពៃណី​ឲ្យ​ឃ្លាត​ចាក​ឆ្ងាយ​បន្តិច​ម្តងៗ​។​សក្តានុពល​បម្រើ​ដល់​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​ដែល​បាននិងកំពុង​លេចចេញ បន្តបន្ទាប់​ទាំងនោះ រួមមាន រមណីយដ្ឋាន ទី​លម្ហែកាយ តំបន់​សម្រាក​កម្សាន្ត ឬ​ស្នាក់អាស្រ័យ​ជិត​១០​កន្លែង​។ លើសពីនោះ​គម្រោង​អភិវឌ្ឍន៍​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​លំដាប់​ទំនើប​ជាច្រើន​នឹង​ចាប់​នឹង​ចាប់ដំណើរការ​សាងសង់​នៅលើ​ផ្ទៃដី​រាប់រយ​ហិកតា​បន្ថែមទៀត​ក្នុង​ទឹកដី​នៃ​សង្កាត់​ត្រើយ​កោះ​នាពេលខាងមុខ​។ លោក ពៅ ខំ ចៅសង្កាត់​ត្រើយ​កោះ​បាន​រៀបរាប់ថា​សង្កាត់​ត្រើយ​កោះមាន​បួន​ភូមិ​ជា​ចំណុះ...