Day: March 19, 2022

ពួកមន្រ្តីន័រវេសបាននិយាយថា មិនមានសញ្ញានៅមានអ្នកនៅរស់ទេក្រោយឧទ្ធម្ភាគចក្រយោធាមួយដែលដឹកទាហានអាម៉េរិកបួននាក់បានធ្លាក់នៅប្រទេសន័រវេសកាល ពីថ្ងៃសុក្រ ក្នុងអំឡុងពេលហ្វឹកហាត់មួយរបស់អង្គការណាតូ។

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៩ខែមីនា២០២២ នេះ​បានអនុញ្ញាតឲ្យលោកឧត្តមសេនិយឯកបម្រុង​ង្វៀន តឹន គឿង(NGUYEN TAN CUONG )ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និង ជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម ចូលជួបសម្តែងការគួរសមនៅវិមា នសន្តិភាពរាជធានីភ្នំពេញ​,ខណៈលោក ​ង្វៀន...

ស៊ីម៉ាក​បង្ហាញ​ពី​វ​ឌ្ឈ​នៈភា​ពនៃ​កម្មវិធី​បោសសំអាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ទន្លេមេគង្គ

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក បានបង្ហាញ​នូវ វ​ឌ្ឈ​នៈភា​ពនៃ​កម្មវិធី​បោសសំអាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ទន្លេមេគង្គ កាលពី​ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២២...

នគរបាល​ខណ្ឌ​កំបូល ត្រូវការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ល្អ​

ដោយៈ​សម្បត្តិ / ភ្នំពេញៈ តំណាង​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហម វ៉ាន់​ថា ស្នងការរង​ទទួល​ដឹកនាំ​បញ្ជា...

អ​.​ស​.​ប ៖ មនុស្ស ៦,៥ លាន​នាក់​បាន​ផ្លាស់​ទីលំនៅ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​ដោយសារ​តែ​សង្គ្រាម​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទីភ្នាក់ងារ​អន្តោប្រវេសន៍​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​មីនា​ថា មនុស្ស​ជិត ៦,៥​លាន​នាក់​ត្រូវបាន​ផ្លាស់​ទីលំនៅ​នៅ​ក្នុង​​ប្រទេស​អ៊ុ​យក្រែន បន្ថែម​ពីលើ​មនុស្ស ៣,២ លាន​នាក់​ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​រួចទៅហើយ​។​ ​នោះ​មានន័យថា​ប្រជាជន​អ៊ុយ​ក្រែន​ប្រហែល​មួយ​ភាគ​បួន​នៃ​ប្រជាជន​សរុប​ចំនួន ៤៤ លាន​នាក់​ត្រូវបាន​បង្ខំ​ឱ្យ​ចេញពីផ្ទះ​របស់​ពួកគេ​។​ ​ការប៉ាន់ប្រមាណ​ពី​អង្គការ​អន្តរជាតិ​សម្រាប់​ការធ្វើ​ចំណាកស្រុក...

លោកបៃ​ដិន​ប្រាប់​លោក​ស៊ី​កុំ​ឱ្យ​ជួយ​ដល់​ការឈ្លានពា​ន​របស់​រុស្ស៊ី

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជួប​ទល់មុខ​គ្នា​តាម​វីដេអូ លោក​ប្រធានាធិបតី​ចូ បៃ​ដិន​របស់​អាម៉េរិក​បាននិ​យាយ​ទៅកាន់​ប្រធានាធិបតី​ចិន​ស៊ី ជីន​ភីង​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​មីនា​ពី​ផលវិបាក​​ដ៏​ខ្លាំងក្លា​ដែល​ចិន​នឹង​ត្រូវ​ប្រឈម​មុខ​ពី​សហរដ្ឋ​អាម៉េរិក ប្រសិន​បើ​ពួកគេ​ផ្តល់​ជំនួយ​ផ្នែក​យោធា​ឬ​សេដ្ឋកិច្ច​សម្រាប់​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​។​ ​មិន​មាន​ការបញ្ជាក់​ថា​គាត់​ទទួលបាន​ការធានា​ណាមួយ​ជាការ​តបស្នង​នោះទេ​។​ ​តាមពិតទៅ លោក​ស៊ី​បាន​ស្តីបន្ទោស​សហរដ្ឋ​អាម៉េរិក​ចំពោះ​វិបត្តិ​នេះ ហើយ​បាន​ទទូច​ជាមួយនឹង​សុភាសិត​ចិន​ថា វិធានការ​បន្ទាប់​គឺ​អាស្រ័យ​លើ​លោកបៃ​ដិន​។​...

លោកពូ​ទីន​បង្ហាញខ្លួន​ក្នុង​ការជួបជុំ​ដ៏​ធំ ខណៈ​ទាហាន​បង្កើន​ការវាយប្រហារ​នៅ​អ៊ុ​យក្រែន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​បង្ហាញខ្លួន​នៅឯ​ការជួបជុំ​ដែល​មាន​ការ​គ្រវីទង់ជាតិ​ដ៏​ធំ​នៅ​ពហុ​កីឡដ្ឋាន​មូ​ស្គូ​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​មីនា​ហើយ​​បាន​សរសើរ​កងទ័ព​របស់​គាត់​ដែល​កំពុង​ប្រយុទ្ធ​ក្នុងប្រទេស​អ៊ុយ​ក្រែន​អស់​រយៈពេល​បី​សប្តាហ៍​មក​ហើយ ដែលនាំឱ្យ​រុស្ស៊ី​ខាតបង់​ច្រើនជាង​ការរំពឹង​ទុក​នៅ​លើ​សម​រ​ភូមិ​និង​នាំឱ្យ​មាន​ភាព​ផ្តាច់ការ​​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​ស្រុក​។​ ​ទន្ទឹមនឹងនោះ មេដឹកនាំ​នៃ​គណៈប្រតិភូ​រុស្ស៊ី​ក្នុង​កិច្ចចរចា​ការទូត​ជាមួយ​អ៊ុយ​ក្រែន​បាន​និយាយថា ភាគី​ទាំងពីរ​បាន​បង្រួម​ការ​ខ្វែងគំនិត​គ្នា តែ​ភាគី​អ៊ុយ​ក្រែន​បាន​និយាយថា​ជំហររ​បស់​ខ្លួន​នៅតែ​​មិន​ផ្លាស់ប្តូរ​។​ ​ការ​លុកលុយ​នេះ​បាន​ធ្វើឱ្យ​មាន​ការផ្ទុះ​ការតវ៉ា​ប្រឆាំង​សង្គ្រាម​នៅ​ក្នុងប្រទេស​រុស្ស៊ី​ហើយ​ការប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​សុក្រ​នេះ​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​ការសង្ស័យថា​វា​ជា​ការបង្ហាញ​អំពី​ការ​ស្នេហា​ជាតិ​ដែល​រៀបចំ​ដោយ​វិមាន​ក្រឹម​ឡាំង​។...

ស៊ី​ប្រាប់បៃ​ដិនថា វិបត្តិ​អ៊ុយ​ក្រែន​មិន​ជា​ផលប្រយោជន៍រ​បស់​នរ​ណា​ម្នាក់​ទេ​

​ប្រែ​សម្រួលៈ​បំណង​(ST)៖ ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង កាលពី​ថ្ងៃ​សុក្រ​បាន​ប្រាប់​សម​ភាគី​អាម៉េរិក ចូ បៃ​ដិន ថា​ជម្លោះ​និង​ការប្រឈមមុខ រួម​ទាំង​សង្គ្រាម​នៅ​អ៊ុ​យក្រែន មិន​ជា​ផលប្រយោជន៍​របស់​​នរណា​ម្នាក់​ទេ នេះ​បើ​តាម​ការផ្សាយ​របស់​ក្រសួងការបរទេស​ចិន​។​ ​ក្នុងអំឡុងពេល​សន្ទនា​តាម​វីដេអូ​បន្ត​ផ្ទាល់​អស់​ពេល​ពីរ​ម៉ោង​កាលពី​ល្ងាច​ថ្ងៃ​សុក្រ លោក​ស៊ី បាន​ប្រាប់​លោកបៃ​ដិនថា «​វិបត្តិ​អ៊ុយ​ក្រែន​មិន​ជា​អ្វីមួយ​ដែល​យើង​ចង់​ឃើញ​ទេ​។​ព្រឹត្តិការណ៍​នេះ​ជាថ្មីទៀត​​បង្ហាញថា...

Arsenal នឹង​ប្រយុទ្ធ​តតាំង​ដើម្បី​កៅអី Top 4 ក្នុង EPL ខណៈ Chelsea រំពឹង​ផ្តួល Boro ក្នុង FA Cup

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ វា​ជា​ជំនួប​ដ៏​តានតឹង​នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ​នៅក្នុង EPL ពេល Arsenal ទៅសួរសុខទុក្ខ Aston Villa ខណៈ​ថ្ងៃ​សៅរ៍​ដដែល​ក៏​មាន​១​គូ​ទៀត​ដែរ​នៅ​អង់គ្លេស​គឺ​ការប្រកួត FA Cup...