Day: March 19, 2022

វាជាជំនួបដ៏តានតឹងនៅក្បាលព្រលប់ថ្ងៃសៅរ៍នេះនៅក្នុង EPL ពេល Arsenal ទៅសួរសុខទុក្ខ Aston Villa ខណៈថ្ងៃសៅរ៍ដដែលក៏មាន១គូទៀតដែរនៅអង់គ្លេសគឺការប្រកួត FA Cup វគ្គ១/៤ផ្តាច់ព្រ័ត្ររវាង Middlesbrough និង Chelsea។

ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ១៩ ខែ មីនា ឆ្នាំ ២០២២

ឆ្នាំជូត​   ​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ផល​លំបាក​នឹង​រត់​ចូល​ទៀតហើយ​។​ការប្រកប​ការងារ ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បំពាន​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​បំផុត​៕   ​ឆ្នាំឆ្លូវ​   ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការ​ហត់នឿយ និង​រឿង​រាវ​ចូល​កកូរ​ផ្លូវចិត្ត​ច្រើន​បន្តិច​។​ ​ការប្រកប​ការងារ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ជួប​ផល​លំបាក​ច្រើន ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​រួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា...

ប្រធានាធិបតីចិនប្រាប់ទៅសមភាគីអាម៉េរិកថា៖ ជម្លោះនិងការប្រឈមមុខមិនជាផលប្រយោជរបស់នរណាម្នាក់ទេ ហើយសន្តិភាពនិងសន្តិសុខគឺជាអ្វីដែលសហគមន៍ អន្តរជាតិគួរអោយតំលៃខ្ពស់បំផុត។

ប្រធានាធិបតីចូ បៃដិន និងសមភាគីចិន ស៊ី ជីនភីង កាលពីថ្ងៃសុក្របានសន្ទនាគ្នាអស់២ម៉ោងតាមវីដេអូបន្តផ្ទាល់ នៅពេលសេតវិមានស្វះស្វែងរារាំងកុំអោយចិន ផ្តល់ជំនួយយោធានិងសេដ្ឋកិច្ចសំរាប់ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ប្រធានាធិបតីបេឡារូស កាលពីមុនបានសុំអោយរុស្ស៊ីដាក់សព្វាវុធនុយក្លេអ៊ែរលើទឹកដីរបស់ប្រទេសលោក តែក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានTBSរបស់ជប៉ុន ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ លោកថាលោកមិនមានផែនការដូច្នេះទេ។

ប្រធានគណៈប្រតិភូរុស្ស៊ីនៅក្នុងកិច្ចពិភាក្សាជាមួយមន្រ្តីអ៊ុយក្រែននិយាយថាភាគីទាំងពីរជិតសំរេចបានកិច្ចព្រមព្រៀងមួយស្តីពីឋានៈអព្យាក្រិតសំរាប់អ៊ុយក្រែន។

រដ្ឋបាល់ទិចចំនួនបីរួមមាន លីទុយអានី ឡាតវីនិងអេស្តូនី បានបណ្តេញបុគ្គលិកស្ថានទូតរុស្ស៊ី នៅក្នុងចំណាត់ការបែបសម្របសម្រួលគ្នាមួយដើម្បីបង្ហាញសាមគ្គីភាពជា មួយអ៊ុយក្រែន។

ប៊ុលហ្ការី និយាយថា ខ្លួនបានបណ្តេញអ្នកការទូតរុស្ស៊ី១០រូបនិងទាមទារអោយពួកគេចាកចេញក្នុងរង្វង់៧២ម៉ោង ដោយសារសកម្មភាពរបស់គេមិនស៊ីគ្នានឹងឋានៈការទូត របស់គេ។

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បានបង្ហាញខ្លួននៅក្នុងបាតុកម្មស្នេហាជាតិធំមួយនៅក្រុងមូស្គូកាលពីថ្ងៃសុក្រ នៅខួបទី៨នៃការដាក់ឧបទ្វីបគ្រីមេជាឧបសម្ពន្ធ។