សម្តេចតេជោ ហ៊ុន សែន ស្នើបីចំណុចទៅនាយករដ្ឋមន្រ្តីជប៉ុនដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីនិងបង្កើនវិនិយោគ ជប៉ុនមកកម្ពុជា
ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីនិងបង្កើនវិនិយោគ ជប៉ុនមកកម្ពុជា បានស្នើនាយករដ្ឋមន្ត្រីជប៉ុននូវចំណុចមួយចំនួន៖ជួយទិញផលិតផលកម្ពុជាជាពិសេសផលិតផលកសិកម្មអាទិភាពរបស់កម្ពុជាឱ្យបានច្រើនថែមទៀត។ ពិចារណាចាប់ផ្តើមសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន បន្ថែមលើការទាញយកអត្ថប្រយោ ជន៍ពីការអនុវត្តកិច្ចព្រមព្រៀង RCEP។ លើកទឹកចិត្ត ក្រុមហ៊ុនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀតជាពិសេសក្រុមហ៊ុនល្បីៗពីជប៉ុនមកដំឡើងរោងចក្រនៅកម្ពុជាដូចជាប៉ាណាសូនិក(Panasonic)តូហ្ស៊ី បា(Toshiba)មីត្សឹប៊ីហ្ស៊ី អេឡិកទ្រិក(Mitsubishi Electric)...