Day: March 20, 2022

ការប្រយុទ្ធ​គ្នា​កំពុង​ឆាបឆេះ​ពេញបន្ទុក​នៅ​ទីក្រុង​ម៉ា​រី​វ​ប៉ូល នៅពេល​កងកម្លាំង​រុស្ស៊ី​រុលចូល​ក្រុង​

ប្រែ​សម្រួលៈ​បំណង​(ST,NYTIMES)៖ កងកម្លាំង​រុស្ស៊ី​បាន​បង្កើន​ការវាយប្រហារ​នៅ​អ៊ុយ​ក្រែន​កាល​ពី​ថ្ងៃសៅរ៍ ដោយ​រុលចូល​ទីក្រុង​ម៉ា​រី​វ​ប៉ូល ក្រោយ​ឡោមព័ទ្ធ​អស់​ពេល​ជាច្រើន​ថ្ងៃ នៅក្នុង​សមរភូមិ​​ដណ្តើម​កាន់កាប់​កំពង់ផែ​យុទ្ធសាស្ត្រ​មួយ​។​ ​នៅពេល​ការប្រយុទ្ធ​គ្នា​បន្ត​ឆាបឆេះ​ពាសពេញ​ប្រទេស អ៊ុយ​ក្រែន​កំពុង​ប្រឈម​វិបត្តិ​មនុស្សធម៌​កាន់តែ​អាក្រក់​ទៅ​និង​ការបាត់បង់​អាយុជីវិត​មនុស្ស​រួមទាំង​សម្ភារ​សឹក​កើតមាន​ទាំងសងខាង​។​នាយ​ទា​​ហាន​អ៊ុយ​ក្រែន​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា គ្រាប់​រ៉ុក្កែត​រុស្ស៊ី​មួយ​គ្រាប់​បានសម្លាប់​ទាហាន​ជាង​៤០​នាក់​នៅ​បន្ទាយ​ទាហាន​អ៊ុយ​ក្រែន​មួយ​នៅក្រុង​ម៉ាយ​កូឡាយ​(Mykolaiv)​កាលពី​ថ្ងៃ​សុក្រ​។​ ​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​អំពាវ​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រជាជន​រុស្ស៊ី​អោយ​គាំទ្រ​ដំណោះស្រាយ​ការទូត​មួយ​ចំពោះ​សង្គ្រាម​នេះ និង​បាន​បន្ថែម​ការព្រមាន​​ខ្លាំង​មួយ​។​ ​លោក​បាន​និយាយ​ក្នុង​វីដេអូ​មួយ​ថា​«​ខ្ញុំ​ចង់អោយ​អ្នក​រាល់គ្នា​ស្តាប់​ខ្ញុំ...

នាយករដ្ឋមន្រ្តីប៊ុលហ្ការី លោកគីរីល ប៉េតកូវ បានច្រានចោលការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន តែថាប្រទេសលោកដែលជាសម្ពន្ធមិត្តណាតូមួយ នឹងបន្តផ្តល់ជំនួយមនុស្សធម៌។

ហ្វូ​ស៊ីល​រកឃើញ​នៅ​ប៉េ​រូ​ឆ្នាំ​មុន​គឺជា​បា​ឡែន​បុរាណ​កំណាច​មាន​អាយុកាល​តាំងពី​៣៦​លាន​ឆ្នាំមុន

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ត្រី​បា​ឡែន​សព្វថ្ងៃនេះ​ជាធម្មតា​ត្រូវបានចាត់ទុ​ក​ថា​ជា​សត្វ​ស្លូតបូត ប៉ុន្តែ​ត្រី​បា​ឡែន​បុរាណ​ដែល​ហែល​ពេញ​សមុទ្រ​ប៉េរូកា​លពី ៣៦ លាន​ឆ្នាំមុន​មិន​ស្លូត​នោះទេ​។​ ​សត្វ​គួរឱ្យខ្លាច ដែល​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ជា​តិប៉េ​រូ ហៅថា “​បិសាច​សមុទ្រ​” មាន​ប្រវែង ១៧...

រុស្ស៊ី​ប្រើ​កាំជ្រួច​លឿន​ជាង​សម្ល​ង​លើកដំបូង​ក្នុង​សង្គ្រាម​អ៊ុ​យក្រែន​(វីដេអូ)

​ប្រែ​សម្រួលៈ​បំណង​(ST)៖​រុស្ស៊ី​បាន​ប្រើ​កាំជ្រួច​លឿន​ជាង​សម្លេង​គីន​ហ្សា​ល់​( Kinzhal)​លើកដំបូង​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​បំផ្លាញ​ឃ្លាំង​អាវុធ​ក្រោម​ដី​មួយ​កន្លែង​នៅ​អ៊ុយ​ក្រែន​ខាងលិ​ចជាប់​នឹង​ប្រទេស​រ៉ូ​ម៉ានី ដែល​ជា​សមាជិក​អង្គការ​ណា​តូ​។​វា​ក៏​ជា​ការប្រើ​សព្វាវុធ​ប្រភេទ​នេះ​លើក​ដំបូង​ផងដែរ​នៅក្នុង​ពិភពលោក​។​ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ធ្វើ​ការប្រកាស​អះអាង​កាលពី​ថ្ងៃ​សៅរ៍​ទី​១៩​មីនា នៅ​ចំ​ថ្ងៃទី​២៤​នៃ​ប្រតិបត្តិការ​សឹក​នៅ​អ៊ុយ​ក្រែន​ខណៈ​កងកម្លាំង​អ៊ុ​យក្រែ​ន​កំពុង​តតាំង​យ៉ាង​ស្វិតស្វាញ​នាំ​អោយ​ការ​រុល​ទៅ​​មុខ​របស់​កងកម្លាំង​រុស្ស៊ី​នៅ​ទ្រឹង​។​ ​ការវាយប្រហារ​ដោយ​កាំជ្រួច​លឿន​ជាង​សម្លេង​នេះ​កើតឡើង​នៅពេល​មាន​សេចក្តីរាយការណ៍​អំពី​មនុស្ស​មួយចំនួន​ត្រូវបាន​សម្លាប់​ក្នុង​ការវាយប្រហារ​តាម​ផ្លូវអាកាស​នៅ​ក្រុង ម៉ា​យ​កូឡាយ​(Mykolaiv) ​នៅ​ភាគខាងត្បូង​ប្រទេស​កាលពី​ថ្ងៃ​សុក្រ ។​ ​អ្នកនាំពាក្យ​យោធា​ម្នាក់​បាន​និយាយថា ចំនួន​ស្លាប់​ពិតប្រាកដ​ពី​ការវាយប្រហារ​ចំ​បញ្ជាការដ្ឋាន​យោធា​នេះ​នៅ​មិនទាន់​ដឹង​ខណៈ​អ្នក​ជួយ​សង្គ្រោះ​និង​ទាហាន​នៅ​កំពុង​ទាញ​សាកសព​និង​អ្នក​នៅ​មាន​ជី​​វិត​ចេញពី​គំនរ​បាក់បែក​នៅឡើយ​កាលពី​ថ្ងៃ​សៅរ៍​។​ ​សារព័ត៌មាន​BBC​បាន​ស្រង់​សម្តី​អ្នកយកព័ត៌មាន​បែ​ល​ហ្សិ​ចម្នាក់​ដែល​បាន​នៅ​កន្លែងកើតហេតុ បាន​និយាយថា សាកសព​៨០​ត្រូវ​បាន​ទាញ​ចេញពី​គំនរ​បាក់បែក​នៃ​អាគារ​រង​ការវាយប្រហារ​ពី​អាកាស​។​ ​រុស្ស៊ី​បាន​វាយប្រហារ​តាម​ផ្លូវអាកាស​ជាច្រើន​លើ​គោលដៅ​យោធា​អ៊ុយ​ក្រែន​ជាច្រើន​នៅ​ប៉ុន្មាន​ថ្ងៃនេះ...

វៀតណាម​បន្ថែម​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៤២៤.៧១៧​នាក់ និង​ស្លាប់​៧៧

​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ ក្រសួង​សុខាភិបាល​វៀត​ណា​ម​កាលពី​យប់​ថ្ងៃ​សៅរ៍​បានប្រកាស​អ្នក​កើតកូ​វីដ​១៩​ថ្មី​ចំនួន​៤២៤.៧១៧​នាក់​បន្ថែមទៀត តែ​ក្នុង​ចំនួន​នេះ​ជាង​២៧៤.០០០​នាក់​បាន​ឆ្លង​​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ហើយ​ទើប​រាយការណ៍​បញ្ចូល​ក្នុង​ឃ្លាំង​ទិន្នន័យ​ជាតិ​។ ​កាលពី​ថ្ងៃ​ពីថ្ងៃ​សៅរ៍ អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​៧៧​នាក់​ទៀត​ក៏​បាន​ស្លាប់​ដែល​នាំ​អោយ​ចំនួន​ស្លាប់​ដោយ​ជំងឺ​នេះ​សរុប​នៅ​វៀតណាម​កើន​ដល់​៤១.៨២០​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​ជាង​៧,៧១​លាន​នាក់​។​ ​ទីក្រុង​ហាណូយ​និង​ខេត្ត​ណា​ម ឌិញ​(Nam Dinh) ព្រមទាំង​ទាំង​ខេត្ត​បាក់​និ​ញ​(Bac Ninh)​ភាគ​ខាងជើង បាន​បន្ថែម​ចំនួន​ឆ្លង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នាំអោយ​ទីតាំង​ទាំង​បី​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ច្រើន​ជាង​គេ ដោយ​ក្រុង​ហាណូយ​បន្ថែម​អ្នក​ឆ្លង​ថ្មី ២១១.០៧១​នាក់​ខេត្ត​ណា​ម ឌិញ​៥០.៧៨៨​នាក់...

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​អង្ករ ១៤០ តោន ជូន​ខណ្ឌ​ទាំង ១៤ ចំណុះ​រដ្ឋបាល​រាជធានី ដើម្បី​បន្ត​ចែកជូន ពលរដ្ឋ​ក្រីក្រ​ខ្វះខាត​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ អំណោយ​ជា​អង្ករ ចំនួន ១៤០ តោន របស់​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន...

លោកនាយករដ្ឋមន្ត្រីជប៉ុននឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅរសៀលថ្ងៃអាទិត្យនេះ

ដោយ៖តារារិទ្ធ/ភ្នំពេញ៖តាមការគ្រោងទុកនៅវេលាម៉ោង ១៤៖៥៥ នាទីរសៀលថ្ងៃទី២០ ខែមីនា ២០២២ នេះ លោក គីស៊ីដា ហ្វឹមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមជើងយន្តហោះពិសេសដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ ថ្ងៃ ដោយចាប់ពីថ្ងៃទី២០...

បុរស​ម្នាក់ បែក​ពី​ប្រពន្ធ ជាង​១​ឆ្នាំ តែ​ចិញ្ចឹមចិត្ត​គុំកួន ប៉ង​ធ្វើឃាត​អតីត​ប្រពន្ធ និង​ឪពុក​ម្តាយក្មេក

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ បុរស​ម្នាក់ អស់​ចិត្តនឹង​ប្រពន្ធ ជាង ១ ឆ្នាំ​ហើយ តែ​នៅ​ចិញ្ចឹមចិត្ត​គុំកួន ប៉ង​ធ្វើឃាត​ប្រពន្ធ និង​ឪពុក ម្តាយក្មេក ដោយ​សម្តែង​គំនុំ​នោះ ក្នុង​រូបភាព​យក​សាំង...

បាល់ទាត់​ស៊ី​ហ្គេម នៅ​វៀតណាម អនុញ្ញាត​ឲ្យ​ចុះឈ្មោះ អត្ត​ព​លិ​ក​លើសពី ២០ នាក់​

​ដោយៈ សុវណ្ណ​កុម្ភៈ / ហាណូយៈ សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​ ដែល​នឹងធ្វើ​នា​ខែឧសភា ខាងមុខនេះ ការប្រកួត​កីឡា ជា​ក្រុម​ពិសេស​បាល់ទាត់​បុរស និង​នារី​ កំពុងតែ​ស្នើសុំ​ឲ្យ​មានការ​បន្ថែម ចំនួន​អត្ត​ព​លិ​ក ដើម្បី​បង្ការ​ដោះដូរ ពេល​កីឡាករ...

ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ២០ ខែមីនា ឆ្នាំ ២០២២

ឆ្នាំជូត​   ​រាសី​ខ្ពស់ត្រដែត​។ សម្រាប់​ខែមីនា​នេះ​ដួង​រាសី​ស្រុតចុះ ឆ្លង​ដល់​ខែក្រោយ​ដំណើរ​ជីវិត​នឹង​ប្រសើរ​ជាង​នេះ ហើយ​ធ្វើ​អ្វី​ក៏​ជឿនលឿន​ទៅមុខ​ដែរ​។​សម្រាប់​កិច្ចការងារ​ថ្មី​ចាស់​បើ​មានការ​សម្រុក ឬ ព្យាយាម​ពុះពារ​ក៏​តែង​អាច​ទម្លុះទម្លាយ​សម្រេច​ជោគជ័យ​។​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​គាប់ប្រសើរ​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕   ​ឆ្នាំឆ្លូវ​   ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​បើ​ចង់​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ...