Day: March 20, 2022

រុស្ស៊ីបានប្រើកាំជ្រួចលឿនជាងសម្លេង Kinzhalលើកដំបូងកាលពីថ្ងៃសុក្រដើម្បីបំផ្លាញឃ្លាំងអាវុធក្រោមដីមួយកន្លែងនៅអ៊ុយក្រែនខាងលិចជាប់នឹងប្រទេសរ៉ូម៉ានី ដែលជាសមាជិកអង្គការណាតូ។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍បានអំពាវនាវជាសាធារណៈ អោយមានការចរចាផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន តែមន្រ្តីតួកគីជាន់ខ្ពស់ម្នាក់បាននិយាយថា លោកពូទីននៅមិនទាន់ត្រៀមខ្លួនសំរាប់កិច្ចពិភាក្សាដូច្នេះទេ។

បាតុកររាប់ពាន់នាក់បានចេញមកតាមដងវិថីក្នុងទីក្រុងនានានៅទូទាំងប្រទេសអេស្ប៉ាញកាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងការឡើងថ្លៃស្បៀងអាហារ ភ្លើងនិងប្រេងឥន្ធនៈ ដែលវាកាន់តែកើនឡើងខ្លាំងបន្ទាប់ពីរុស្ស៊ីវាយចូលអ៊ុយក្រែន។

ផ្ទះ​ពលរដ្ឋ និង​សំណង់​របស់​រដ្ឋ ប្រមាណ ៣០​ខ្នង នៅ​ស្រុក​កំពង់​សិលា​បាន​រង​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​ព្យុះភ្លៀង​

​ដោយ​: វណ្ណៈ​/​ព្រះសីហនុ​: ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​ផ្ទះ​ពលរដ្ឋ​ច្រើន​ខ្នង និង​អាគារ​សិក្សា ព្រមទាំង​សំណង់​របស់​រដ្ឋ និង​ឯកជន​មួយចំនួនទៀត ក្នុង​ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាន​រង​ការខូចខាត យ៉ាងដំណំ​កាលពី​ម៉ោងជាង​៣​រសៀល ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២២​។​...

វៀតណាម​ត្រៀម​ឲ្យ​អ្នកគាំទ្រ​ចូល​មើល​អំឡុង​ស៊ី​ហ្គេម​

​ដោយៈ​សុវណ្ណ​កុម្ភៈ​/ ហាណូយៈ «​ម្ចាស់ផ្ទះ​វៀតណាម​កំពុង​ត្រៀម​បើក​ឲ្យ​មាន​អ្នកគាំទ្រ​បាន​ចូល​មើល​ផ្ទាល់​អំឡុង​ស៊ី​ហ្គេម​» នេះ​ជា​ប្រសាសន៍​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC ទទួលបន្ទុក​នាយ​បេសកកម្ម​កំពុង​ដឹកនាំ​ប្រតិភូ​កីឡា​កម្ពុជា​ចូលរួម​ក្នុង​កិច្ចប្រជុំ​នាយ​បេសកកម្ម​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។​ ​លោក​មានប្រសាសន៍​ថាស​ម្រា​ប់​សារព័ត៌មាន និង​ការបើក​ឲ្យ​មាន​អ្នកទស្សនា​នេះ​ឥឡូវនេះ​មិនទាន់​បានកំណត់​ច្បាស់លាស់​នៅឡើយ​ទេ​។​ប៉ុន្តែ​ប្រទេស​វៀតណាម​បម្រុង​ធ្វើ​ការបើក​ឲ្យ​ទេសចរណ៍​ក៏ដូចជា​ការចូល​ទស្សនា​នេះ​តាម​​គម្រោង​របស់​គណៈកម្មាធិកា​រ​រៀបចំ​គឺ​គម្រោង​នឹង​បើក​ឲ្យ​មានការ​ទស្សនា​តាម​ដែល​អាចធ្វើ​ទៅបាន​ហើយនឹង​ឲ្យ​ភ្ញៀវ​ទេស​​ចរ​ចូល​វៀតណាម​កាន់តែច្រើន​នៅក្នុង​អំឡុងពេល​ស៊ី​ហ្គេម​ខាងមុខនេះ​។​...

វៀតណាម​នឹង​ជួយ​កម្ពុជា​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

ដោយៈ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញៈ លោក វ៉ា​ត់ ចំរើន នាយ​បេសកកម្ម​របស់​កម្ពុ​ជាស​ម្រា​ប់​ស៊ី​ហ្គេម​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ទីក្រុង​ហាណូយ​មក​ថា ម្ចាស់ផ្ទះ​វៀតណាម​បាន​បើ​ភ្លើង​ខៀវ​ជួយ​ដល់​កម្ពុ​ជានា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងនាម​ជា​ប្រទេស​មាន​អាទិភាព​ទៀតផង ។​ ​លោក​មានប្រសាសន៍​បែបនេះ​នា​រសៀល​ថ្ងៃទី​១៩ មីនា ក្នុងអំឡុង​ង​ដែល​ប្រតិភូ​កម្ពុជា​ចូលរួម​ទស្សនកិច្ច​តាម​ទីលាន​ប្រកួត​នានា​ពិសេស​ពហុ​កីឡដ្ឋាន​ដែល​ត្រៀម​សម្រាប់​ពិធី​បើក​​និង​បិទ​ស៊ី​ហ្គេម​លើក​ទី​៣១​តែម្ដង ។​ ​ទីលាន​ប្រកួត​មួយចំនួន​ត្រូវបាន​រៀបចំ​តុបតែង​រួចរាល់​ហើយ​តែ​ក៏មាន​ទីលាន​មួយចំនួន​​មិនទាន់​រៀបចំ​រួចរាល់​នោះទេ​។​កម្ពុជា​និង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​មាន​ជំនឿ​ចិត្ត​ថា​ពេលវេលា​ដែល​សល់​ជាង​មួយខែ​ទៀត​នោះ​វៀតណាម​នឹង​រៀបចំ​ទាន់ពេលវេលា​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់ ។​លោកនាយ​បេសកកម្ម​បន្ដថា​អ្វីដែល​សំខាន់​សម្រាប់​ការប្រជុំ​លើក​នេះ​ប្រតិភូ​កម្ពុជា​បានស្នើ​សុំ​នូវ​ចំណុច​មួយចំនួន​ឲ្យ​វៀតណាម​ជួយ​ដែល​ក្នុងនោះ​រួមមាន​៖ ​ទី​១៖​កម្ពុជា​នឹង​បញ្ជូន​ប្រតិភូ​និង​អត្ដ​លិ​ក​ទ្រង់ទ្រាយ​ធំ​ជាង​៥០០​នាក់​ក្នុងនោះ​មាន​ប្រតិភូ​ចូលរួម​សិក្សា​ស្រាវជ្រាវ​របស់...

សមាគមចលនាយុវជនក្រុម ១៥៧ ខេត្តកំពង់ឆ្នាំង នាំអំណោយផ្ដល់ជូន សាលាបឋមសិក្សា គិរីសុវណ្ណវង្ស

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៩ មីនា ២០២២ ក្រុមការងារសមាគម ចលនាយុវជន ក្រុម១៥៧ ខេត្តកំពង់ឆ្នាំង បាននាំយកថវិកា ១លាន ៤០ម៉ឺនរៀល ទៅប្រគល់ជូនសាលាបឋមសិក្សា...