Day: March 21, 2022

យន្តហោះ​ចិន​ជាមួយ​មនុស្ស​១៣២​នាក់​ធ្លាក់​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​យន្តហោះ​Boeing 737​មួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​China Eastern​ជាមួយនឹង​មនុស្ស​១៣២​នាក់​នៅក្នុង​យន្តហោះ​បាន​ធ្លាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​មីនា​​នៅ​ខេត្ត​ហ្កាងស៊ី​។​ ​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​(CAAC)​ចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការធ្លាក់​បាន​កើត​ឡើង​ជិត​ទីក្រុង វូ​ចូ​វ​(Wuzhou)​។​យន្តហោះ​បាន​ចេញពី​ទីក្រុង​គុន​មិញ​ក្នុង​ខេត្ត​យុន​ណាន​ទៅ​​កាន់​ទីក្រុង​ឧស្សាហកម្ម​ក្វាង​ចូ​វ​នៅតាម​ឆ្នេរ​ខាងកើត​។​ ​នៅ​មិនទាន់មាន​សេចក្តីរាយការណ៍​អំពី​ការស្លាប់​ឬ​រងរបួស​ពី​គ្រោះថ្នាក់​យន្តហោះ​នេះ​នៅឡើយ​ទេ​។​យន្តហោះ​បាន​ដឹក​អ្នកដំណើរ​១២៣​នាក់​និង​សមាជិក​យន្តហោះ​ចំនួន​៩​នាក់ សរុប​១៣២​នាក់​នៅ​ពេល​វា​​ធ្លាក់​។​ CAAC​បាន​និយាយថា ខ្លួន​បាន​បញ្ជូន​មន្ត្រី​មួយក្រុម​ទៅកាន់​កន្លែង​ធ្លាក់ និង​បុគ្គលិក​សេវា​អគ្គិភ័យ​ខេត្ត​ហ្កាងស៊ី​បាន​និយាយថា ខ្លួន​កំពុង​ធ្វើ​ការគ្រប់គ្រង​អគ្គិភ័យ​បង្កឡើង​ដោយ​ការធ្លាក់​យន្តហោះ​។​ ​រូបភាព​ផ្កាយរណប​បង្ហាញ​អគ្គិភ័យ​ដ៏​ធំ​មួយ​នៅ​កន្លែង​យន្តហោះ​ធ្លាក់​នៅ​ពេល​ការ​ទូរស័ព្ទ​ទៅកាន់​ក្រុមហ៊ុន​អាកាសចរណ៍​China Eastern មិន​មាន​ការឆ្លើយតប​។​...

ប្រកាស​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​២

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ជា​អធិបតី ពិធី​ប្រកាស​ផ្សព្វផ្សាយ​និង​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​២ (២០២១-២០៣០) ប្រារព្ធ​នៅ​សណ្ឋាគារ​រ៉េស៊ីដង់ សុខា​ភ្នំពេញ ។​ ​ក្នុង​ពិធី​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី ២១ ខែមីនា​ឆ្នាំ​២០២២​សម្ដេច​ក្រឡាហោម...

នៅ​ស្រុក​បន្ទាយស្រី​ក្នុង​យប់​តែមួយ​ចោរ​ចូល​លួច​បួន​ផ្ទះ និង​បាត់បង់​ទ្រព្យសម្បត្តិ​ជាច្រើន​

មាន​ករណី​អំពើ​លួច (​ចូល​យក​ទ្រព្យសម្បត្តិ​)​កាលពី​ម៉ោងជាង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២១ ខែ មីនា ឆ្នាំ​២០២២​នេះ នៅ​ទល់មុខ​ផ្សារ​បន្ទាយស្រី ក្នុងភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ដែល​ហេតុការណ៍​នេះ​តែមួយ​យប់​ជនល្មើស​ចូល​លួច​ចំនួន​បួន​ផ្ទះ និង​ខាតបង់​ទ្រព្យសម្បត្តិ​គិត​ជា​ថវិកា​អស់​រាប់ម៉ឺន​ដុល្លារ​។​

នៅ​ស្រុក​បន្ទាយស្រី​ក្នុង​យប់​តែមួយ​ចោរ​ចូល​លួច​បួន​ផ្ទះ និង​បាត់បង់​ទ្រព្យសម្បត្តិ​ជាច្រើន

ដោយៈ​បាយ័ន​/​សៀមរាបៈ មាន​ករណី​អំពើ​លួច (​ចូល​យក​ទ្រព្យសម្បត្តិ​)​កាលពី​ម៉ោងជាង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២១ ខែ មីនា ឆ្នាំ​២០២២​នេះ នៅ​ទល់មុខ​ផ្សារ​បន្ទាយស្រី ក្នុងភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ដែល​ហេតុការណ៍​នេះ​តែមួយ​យប់​ជនល្មើស​ចូល​លួច​ចំនួន​បួន​ផ្ទះ និង​ខាតបង់​ទ្រព្យសម្បត្តិ​គិត​ជា​ថវិកា​អស់​រាប់ម៉ឺន​ដុល្លារ​។​ ​សមត្ថកិច្ច​នគរបាល​ស្រុក​បន្ទាយស្រី​បានឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​២១​ខែមីនា​នេះ​ថា​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បានធ្វើ​សកម្មភាព​នៅផ្ទះ​ចំនួន​បួន​។​ក្នុងនេះ​ផ្ទះ​ទី​១.​ជនរងគ្រោះ​ឈ្មោះ ញឹម ស្រី​ខួច...

ពូ​ទីន​បាត់បង់​មេបញ្ជាការ​កំពូល​ម្នាក់​ទៀត​ក្នុង​សមរភូមិ​ក្រុង​ម៉ា​រី​វ​ប៉ូល​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ៊ុយ​ក្រែន​បាន​អះអាង​កាលពី​ថ្ងៃអាទិត្យ​ទី​២០​មីនា​ថា កងកម្លាំង​របស់​ខ្លួន​បាន​បាញ់សម្លាប់​មេបញ្ជាការរង​នៃ​កង​នាវា​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី​ក្នុងកា​វាយ​សំពង​​ដ៏​ធ្ងន់​មួយ​ទៀត​ចំពោះ​កងកម្លាំង​របស់​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន​។​ ​អនុសេនីយ៍ឯក អង់​ដ្រេ ប៉ា​លី​យ (Andrey Paliy) អាយុ ៥១...

វេទិកា​ថ្នាក់រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​លើក​ទី​៧០ នៅ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង​

ដោយ​: ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​/ភ្នំពេញៈមជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ខេត្តព្រៃវែងនៅ​ថ្ងៃទី​១៩ ខែមីនាឆ្នាំ​២០២២ បានរៀបចំ​វេទិកា​ថ្នាក់រៀន​លើក​ទី​៧០​របស់ខ្លួន​ជាមួយ​សិស្សានុសិស្ស​ចំនួន​៣៦​នាក់ (​ស្រី​៣៤​នាក់​) មកពី​វិទ្យាល័យ មេសាង ស្រុក​មេសាង ខេត្តព្រៃវែង​។ សិស្សានុសិស្សលើកដៃសួរសំណួរបន្ទាប់ពីគ្រូឧទ្ទេសធ្វើបទបង្ហាញចប់។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា) វិទ្យាល័យ...

សម្តេចតេជោ ​ហ៊ុន សែន ផ្តល់អនុសាសន៍​៥ ចំណុចដើម្បីសម្រេចតាមគោលដៅអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុកនិងធានាដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២, ក្នុងនាមរាជរដ្ឋាភិបាលសម្តេចតេជោ​ ហ៊ុន សែន ផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួន​៥ ចំណុចក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២ (២០២១-២០៣០)​ នៅរសៀលថ្ងៃចន្ទ ទី ២១ ខែ មិនា...

ស្រីលង្កា​ពិភាក្សា​ជាមួយ​ចិន​អំពី​ការសុំ​ខ្ចីលុយ​២,៥​ពាន់​លាន​ដុល្លារ​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ដើម្បី​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ជួយ​ប្រជាជាតិ​ដែន​កោះ​ដែល​កំពុង​ជួប​វិបត្តិ​ខ្វះ​សាច់ប្រាក់​និង​បំណុល​បរទេស​នេះ ចិន​កំពុង​ពិចារណា​ផ្តល់​ឥណទាន​១,៥​ពាន់​លាន​ដុល្លារ​​ដល់​ស្រីលង្កា និង​ការសំរេចចិត្ត​មួយ​នឹង​ត្រូវ​ធ្វើឡើង​ក្នុងពេល​ឆាប់ៗ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ចិន​ម្នាក់​បាន​ប្រាប់អោយដឹង​កាលពី​ថ្ងៃ​ចន្ទ ។​ ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ស្រីលង្កា​លោក ឈី ហ្សេ​នហុង​(Qi Zhenhong)​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​កំចី​ដាច់ដោយឡែក​មួយ​តំលៃ​មួយ​ពាន់​លាន​ដុល្លារ​ទៀត ដែល​​រដ្ឋាភិបាល​ស្រីលង្កា​ស្នើសុំ​។​ ​លោក​បាន​បន្ថែមថា ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ត្រូវបាន​ធនាគារ​អភិវឌ្ឍន៍​ចិន​សុំ​ផ្តល់​កំចី​ចំនួន​៥០០​លាន​ដុល្លារ​កាលពី​ថ្ងៃ​១៨​មីនា​។​ ​ស្រីលង្កា​ត្រូវ​សងបំណុល​ប្រមាណ​៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ...

ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​កើតមាន​រាល់ថ្ងៃ​រហូតដល់​ដំណាច់​ខែមីនា​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ពីថ្ងៃ​ទី​២១ រហូតដល់​ដំណាច់​ខែមីនា នៅ​ទូទាំងប្រទេស​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​ស្ទើរ​រាល់ថ្ងៃ ដោយសារ​បាតុភូត​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង (​កើត​) តែមាន​ភ្លៀង​ខ្សោយ​វិញ​បន្តិច​នៅ​ចន្លោះ​ពីថ្ងៃ​ទី​២៤ ដល់​២៦ ខែមីនា ហើយ​ការ​ធ្លាក់ភ្លៀង​បែបនេះ​ក៏​ឃើញ​មាន​ច្រើន​នៅ​តំបន់​អាង​ទន្លេមេគង្គ​ផងដែរ​។​ ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២១ ខែមីនា...