Day: March 23, 2022

ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥

​ដោយៈ ជា សីហ​/​ភ្នំពេញៈ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែមីនា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​.) បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ (IDP) តាម​ប្រព័ន្ធ​អន​ឡាញ​។ ​សិក្ខាសាលា​នេះ​រៀបចំឡើង ក្រោម​អធិបតីភាព​របស់លោក...

ការងារ​ស្វែងរក​និង​សង្គ្រោះ​នៅ​កន្លែង​ធ្លាក់​យន្តហោះ​ចិន​ត្រូវ​ផ្អាក​ដោយសារ​ភ្លៀង​ធ្លាក់​បន្ទាប់ពី​មិន​បាន​រកឃើញ​អ្នក​នៅ​មាន​ជីវិត​ណា​ម្នាក់​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ការស្វែងរក​តម្រុយ​ដែលនាំអោយ​យន្តហោះ​ពាណិជ្ជកម្ម​ចិន​មួយ​ដាំ​ក្បាល​ចុះ​ធ្លាក់​ភ្លាមៗ​ចូល​ក្នុង​ព្រៃ​តំបន់​ភ្នំ​នៅ​ចិន​ខាងត្បូង ត្រូវបាន​ផ្អាក​កាលពី​ថ្ងៃ​ពុធ​ទី​២៣​មីនា​​នៅពេល​មាន​ការ​ធ្លាក់ភ្លៀង​ខ្លាំង​ធ្វើអោយ​រអិល​បែក​ភក់​និង​ការបា​ក់ដី​នៅ​កន្លែង​ធ្លាក់​ដែល​ពោរពេញ​ដោយ​កំទេចកំទី​យន្តហោះ​។​ ​មុននេះ ពួក​អ្នក​ស្វែងរក​បាន​ប្រើ​ឧបករណ៍​កាន់​នៅ​នឹង​ដៃ ដ្រូ​ន ព្រមទាំង​ឆ្កែ​ហិតក្លិន​ក្នុង​អាកាសធាតុ​ធ្លាក់ភ្លៀង ដើម្បី​ស្វែងរក​ប្រអប់​ថត​ទិន្នន័យ​ហោះហើរ​និង​ថត​សម្លេង​ដែល​គេ​ហៅ​ថា​ប្រអប់​ខ្មៅ​ ព្រមទាំង​រក​សាកសព​មនុស្ស​នៅ​តាម​ជម្រាលភ្នំ​ដែល​សំបូរ​ព្រៃ​។​ពួកគេ​ក៏​ធ្វើ​ការបូមទឹក​ចេញពី​រណ្តៅ​ដី​កន្លែង​កន្លែង​យន្តហោះ​ធ្លាក់​បុកដី តែ​ការងារ​របស់​គេ​ត្រូវ​ផ្អាក​កាលពី​ព្រឹក​ថ្ងៃ​ពុធ ដោយសារ​មាន​​ការបា​ក់ដី​តូចៗ​តាម​ទម្រាល​ភ្នំ​។​ ​ឃ្លីប​វីដេអូ​បង្ហោះ​ដោយសារព័ត៌​មាន​រដ្ឋ​ចិន បានបង្ហាញ​ដុំ​តូចៗ​នៃ​យន្តហោះ​Boeing 737-800​ដែល​បែក​ប៉ើង​រាយប៉ាយ​ពេញ​តំបន់​ព្រៃ​។​កាបូប ប័ណ្ណ​ធនាគារ​និង​អត្ត​សញ្ញាញ​ប័ណ្ណ​ប្រឡាក់​ដោយ​ភក់​​ក៏​ត្រូវ​បាន​រើស​ប្រមូល​ទុក​។​ ​ក្នុងពេល​ជាមួយគ្នា...

សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យចៅហ្វាយខេត្តនៅជុំវិញបឹងទន្លេ​សាបទប់ស្កាតើការកាប់ព្រៃលិចទឹកនិងដាំព្រៃលិចទឹកឡើងវិញ

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែននៅក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ ២០២១និងទិសដៅអនុវត្តឆ្នាំ២០២២ នៅរសៀលថ្ងៃទី២៣ខែមីនាឆ្នាំ ២០២២នេះក្រៅពីផ្តល់អនុសាសន៍សំខាន់ៗក៏បានចេញបទបញ្ជាឲ្យបជ្ឈប់ឲ្យបានការកាប់ព្រៃ​ លិចទឹកនៅតំបន់បឹងទន្លេសាប និង បញ្ជាឲ្យដាំព្រៃលិចទឹកឡើងវិញនៅលើផ្ទៃដីដែលដកហូរត្រឡប់មកជាង ៦ ម៉ឺន ហិចតា ។...

​បើករថយន្ត​លឿន ជ្រុល​បុក​ពីក្រោយ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ទាំង​កំរោល ស្លាប់​នារី​ម្នាក់​

​ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ នារី​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ដោយសារ​រថយន្ត បើកបរ ក្នុង​ល្បឿន​លឿន បាត់​ម្ចាស់ការ បាន​ជ្រុល​ទៅបុក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ពីក្រោយ ពេញទំហឹង ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ...

សភាពាណិជ្ជកម្ម​សហគម​ន៍​អ៊ឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា នឹងចូលរួម​ដល់​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នា​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក...

ប្រតិភូវាយតម្លៃមុនការចល័តរបស់ អង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់សមត្ថភាព កងយោធាមួកខៀវកម្ពុជា និងគ្រឿងសម្ភារៈបំពាក់

ដោយៈ យោធិន / កំពង់ស្ពឺៈ ឆ្លងតាមរយៈការត្រួតពិនិត្យ យ៉ាងល្អិតល្អន់ សកម្មភាពហ្វឹកហ្វឺន របស់ កងយោធាមួកខៀវកម្ពុជា នៅតាមទីលានហ្វឹកហាត់ និងគ្រឿងឧបករណ៍ សម្ភារៈ គ្រឿងបំពាក់ ដែលដំណើរការធ្វើឡើង រយៈពេលពីរថ្ងៃ...

មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​:​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​និង សង្គម​កម្ពុជា​

ដោយៈ​បញ្ញា​សាស្ត្រ​/​កំពង់ស្ពឺៈ​មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បានបញ្ជាក់​ដោយ​មោទកភាព​ថា​ទោះបី​កម្ពុជា​ស្ថិតក្នុង​កាលៈទេសៈ​ដ៏​លំបាក​ដែល​បណ្តាលមកពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅតែ​រក្សា​នូវ ការរីកចម្រើន និង​បាន​បន្ត​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួមចំណែក​ស្តារ​និង​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ដដែល ក្នុង​បរិបទ​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។​ ​លោក គិត សុវណ្ណារិទ្ធ​អគ្គនាយករង​ត្រួតពិនិត្យ​ទី​១ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​ចូលរួម​បើក សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​នៅ​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២​។​ ​លោក​បានបង្ហាញ​អំណះអំណាង​ទៅកាន់​អ្នកចូលរួម​ថា​នៅក្នុង​ឆ្នាំ​២០២១​កន្លងទៅនេះ​ទំហំ​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​មីក្រូ...

​សហរដ្ឋអាមេរិក ផ្តល់ ២៥ លាន ដុល្លារ សម្រាប់​ជួយ​បង្កើន បទពិសោធន៍​អំ​ណាន និង​ការសិក្សា​របស់​សិស្ស នៅ​កម្រិត​បឋមសិក្សា នៅ​កម្ពុជា​

ដោយៈ សុផល / ភ្នំពេញ​: កម្មវិធី​អប់រំ​ថ្មី​មួយ ក្រោម​មូលនិធិ​គាំទ្រ ពី​រដ្ឋាភិបាល​សហរដ្ឋ អាមេរិក ដែលមាន​ទឹកប្រាក់ ចំនួន ២៥ លាន​ដុល្លារ សម្រាប់​ជួយ​បង្កើន​បទពិសោធន៍​អំ​ណាន និង​ការសិក្សា​របស់​សិស្ស នៅ​កម្រិត​បឋមសិក្សា...

​លោក អ៊ាង សុផល្លែត​៖ វីរៈភាព​របស់​ពុក ម៉ែ បងប្អូន​ទាំងអស់ គឺ​បានផ្តល់​សេចក្តីសុខ ដល់​ក្មេងៗ ជំនាន់​ក្រោយ​ទៀត

​ដោយៈ ដេប៉ូ / ត្បូងឃ្មុំៈ លោក អ៊ាង សុផល្លែត ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បាន​គូសបញ្ជាក់ថាៈ វីរៈភាព​របស់​ពុក ម៉ែ បងប្អូន​ទាំងអស់...