Day: March 23, 2022

ចិន​គ្រោង​នឹង​បើក​ទេសចរណ៍​អវកាស​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ទៀត​ខណៈ​មហាសេដ្ឋី​កាន់តែ​កើន​ច្រើន​ឡើង​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ចិន​គ្រោង​នឹង​បើក​ស្ថានីយ​អវកាស​ថ្មី​របស់​ខ្លួន​ចំពោះ​វិស័យ​ទេសចរណ៍​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ទៀត​ដោយ​ជំរុញ​នូវ​អ្វី​ដែល​ប្រទេស​នេះ​សង្ឃឹមថា​នឹង​ក្លាយជា​​ការប្រណាំង​ប្រជែង​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ទេសចរ​អវកាស​ឯកជ​ន​របស់​អាម៉េរិក​ដូចជា​លោក ជេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos) លោក អេ​ឡុន ម៉ាស និង​លោក រី​ឆាត...

សត្វ​ជង្គង់​ក្រាស ចំពុះ​ខ្មៅ កម្រ​បានឃើញ និង​ស្ថិតក្នុង​ប្រភេទ គំរាមកំហែង ជិត​ផុត​ពូជ កំពុង​រស់នៅ​ប្រទេស​កម្ពុជា​

​ដោយៈ ដេប៉ូ / ភ្នំពេញ​៖ សត្វ​ជង្គង់​ក្រាស់ ចំពុះ​ខ្មៅ (Great Thick-knee) ជា​ប្រភេទ ក្រុម​បក្សី ដែល​រស់នៅ​តំបន់ដីសើម និង​ជា​ប្រភេទ​សត្វ​កម្រ រង​ការគំរាមកំហែង និង​កម្រ​បាន ឃើញ​ផងដែរ​។​...

ឆេះ​ឃ្លាំង​អេតចាយ​នៅ​ឥណ្ឌា ស្លាប់ ១១ របួស​បួន​នាក់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប៉ូលិស​និង​ក្រុមមន្ត្រី​បាន​និយាយថា អគ្គិភ័យ​ដ៏​ធំ​នៅក្នុង​ឃ្លាំង​អេតចាយ​មួយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១១ នាក់ និង​បួន​នាក់​ផ្សេង​ទៀត​រង​​របួស​កាលពី​ថ្ងៃ​ពុធ​ទី​២៣​មីនា​នៅក្នុង​ទីក្រុង​ហាយដេ​រ៉ា​បាដ (Hyderabad) ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​។​ ​ប៉ូលិស​បាន​និយាយថា កម្មករ​១៥​នាក់​កំពុង​ដេក​លក់​ក្នុង​ឃ្លាំង​អេតចាយ នៅពេល​អគ្គិភ័យ​ដែល​បង្កឡើង​ដោយ​ការ​ទុស្សេ​ខ្សែភ្លើង​បាន​ឆាបឆេះ...

រុស្ស៊ី​បដិសេធ​របាយការណ៍​ដែលថា ការ​រុលទៅមុខ​របស់​កងកម្លាំង​រុស្ស៊ី​នៅ​គាំង​ទ្រឹង​និង​ថា​សព្វាវុធ​នុយក្លេអ៊ែ​រអា​ចនឹង​ប្រើ​នៅពេល​…

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​អា​ល់ហ្សា​ហ្ស៊ី​រ៉ា​)៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ទ្រី ប៉េ​ស្កូវ​(Dmitry Peskov)​បាន​ច្រាន​ចោល​ការលើកឡើង​របស់​ពួក​លោក​ខាងលិច​ដែល​ថា ប្រតិបត្តិការ​សឹក​​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​នៅ​គាំង​ទ្រឹង​។​ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ទ្រី ប៉េ​ស្កូវ​ ​នៅពេល​អ្នកសារព័ត៌មាន​CNN​សួរថា​តើ​ប្រធានាធិបតីវ្ល៉ា​ឌី​មៀ ពូ​ទីន​សំរេច​បាន​អ្វីខ្លះ​នៅ​អ៊ុ​យក្រែន លោក​បាន​និយាយថា «​បាទ ដំបូង​នៅ​មិន​ទាន់​នៅ​ឡើយ​ទេ លោក​នៅ​មិនទាន់​សំរេច​គោលដៅ​នៅ​​ឡើយ​ទេ​។ ប្រតិបត្តិការ​យោធា​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​ប្រឹត​ប្រៀន​ស្របតាម​ផែនការ​និង​គោ​ល​បំណង​ដែល​យើង​បាន​កំណត់ទុក​»​។​ ​លោក​បាន​បញ្ជាក់​អះអាង​ជា​ថ្មី​ថា...

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ណែនាំ​មន្ត្រីក្រោមឱវាទ​លើកកម្ពស់​កិច្ចការ​ហា​ឡា​ល​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ខ្ពស់​

​ដោយ​: ពៅ​និមល​/​ភ្នំពេញៈ គណៈកម្មាធិការ​ត្រួតពិនិត្យ​ផលិតផល​ហា​ឡា​ល​កម្ពុជា «​គ​.​ត​.​ផ​.​ហ​.​ក​.» បានរៀបចំ​កិច្ចប្រជុំ​លើក​ទី​១​របស់ខ្លួន ក្រោម​អធិបតីភាព​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន ដើម្បី​ណែនាំ​អំពី​សមាសភាព​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​ផលិតផល​ហា​ឡា​ល​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី និង​ពិនិត្យ​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន គ​.​ត​.​ផ​.​ហ​.​ក ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​ភាគី​ពាក់ព័ន្ធ ព្រមទាំង​កំណត់​ផែនការ​សកម្មភាព​ដែល​ត្រូវអនុវត្ត​បន្ត...

លោកយាយ​វ័យ​៨០​ឆ្នាំ ដើរ​លើ​ចិញ្ចើម​ផ្លូវត្រូវ​រថយន្តបុក​ស្លាប់​

​ដោយៈ រិ​ទ្ធិ​សែន​/​ពោធិ៍សាត់ៈ លោកយាយ​អាយុ​៨០​ឆ្នាំ​ម្នាក់ បាន​បាត់បង់​ជីវិត​ខណៈ ដើរ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក បើក​បុក កាលពី​វេលា​ម៉ោង​៧:១៥​នាទី ថ្ងៃទី​២២ ខែមីនា​ឆ្នាំ​២០២២​ម្សិលមិញ ស្ថិតក្នុង​ភូមិ​ក្តី​ឈ្នួល ឃុំ​ត្រពាំង​ជង ស្រុក​បាកាន​ខេត្តពោធិ៍សាត់ ។ ឯ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​គេច​បាត់ស្រមោល​...

បង្ហាញមុខ​ជនសង្ស័យ​៣​នាក់ ជា​សាធារណៈ ពាក់ព័ន្ធ​អំពើ​លួច​ជាច្រើន​ករណី នៅ​ភ្នំពេញ និង​បណ្ដាល​ខេត្ត

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​: ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ហាញ​មុខជា​សាធារណៈ​ពាក់ព័ន្ធ​អំពើ​លួច ជាង​២០​ករណី បាត់បង់​ម៉ូតូ​ជាង​៤០​គ្រឿង និង​រថយន្ត​ចំនួន​០២​គ្រឿង នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត​។ ការធ្វើ​សិទ្ធ​សារព័ត៌មាន​បង្ហាញមុខ​ជនសង្ស័យ​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែមីនា...

រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០២១និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង នេសាទ។ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកាលពីថ្ងៃទី២១ខែមីនាកន្លងទៅនេះបានបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួន២០២១និងទិសដៅការងារបន្តសម្រាប់...

​មេ​ប៉េអឹម​រាជធានី​ភ្នំពេញ ឲ្យ​រួមគ្នា​ពង្រឹង​ការងារ​សន្តិសុខ​សង្គម ទប់ស្កាត់​បង្កា​បង្ក្រាប​បទល្មើស គ្រប់​ប្រភេទ ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ទាន់ពេលវេលា

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ដាំផ្ញើ ដល់​នាយទាហាន នាយទាហានរង...