Day: March 23, 2022

ការវាយប្រហារ​ដោយ​កាំបិត​និង​ការបើក​ឡានបំ​បុក​សម្លាប់​មនុស្ស​៤​នាក់​នៅ​អ៊ីស្រាអែល​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បុរស​ម្នាក់​បាន​កាន់​កាំបិត​ចាក់​មនុស្ស​របួស​ជាច្រើន​នាក់ រួច​បើកឡាន​បំបុក​មនុស្ស​នៅ​ភាគខាងត្បូង​អ៊ីស្រាអែល​កាលពី​ថ្ងៃ​អង្គារ​ទី​២២​មីនា​ដោយ​សម្លាប់​​មនុស្ស​បួន​នាក់​នៅក្នុង​ការវាយប្រហា​រ​ដ៏​សាហាវ​បំផុត​មួយ​នៅក្នុង​ប្រទេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​ ​ប៉ូលិស​បាន​និយាយថា ជន​វាយប្រហារ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​កំណត់​អត្ត​សញ្ញា​ថា​ជា​បុរស​ជនជាតិ​បេ​ឌូ​អ៊ីន (Bedouin) ដែល​ពី​មុន​បាន​ព្យាយាម​ចូលរួម​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ត្រូវបាន​​បាញ់សម្លាប់​ដោយ​អ្នកស្រុក​ប្រដាប់អាវុធ បន្ទាប់​ពី​ការវាយប្រហារ​នៅ​ទីក្រុង​បៀ​សេ​បា (Beersheba)​ភាគខាងត្បូង​។​ ​នាយក​រដ្ឋមន្ត្រី​ណា​ហ្វតា​លី...

អ្នកវិទ្យាសាស្ត្រ​បារម្ភ​ខ្លាច​មេរោគ​បំប្លែង​ថ្មី​រុញ​ចំនួន​ឆ្លង​កូ​វីដ​ឱ្យ​កើនឡើង​ខ្ពស់​នៅ​សហរដ្ឋ​អាម៉េរិក​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជាមួយ​ករណី​ឆ្លងកូវី​ដ​កើន​ឡើង​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ទ្វីបអឺរ៉ុប​និង​អាស៊ី អ្នកវិទ្យាសាស្ត្រ​ព្រួយបារម្ភ​ថា​មេរោគ​អូ​មី​ក្រុង​បំប្លែង​ខ្លួន​ចម្លង​ខ្លាំង​អាច​នឹង​ជំរុញ​​ករណី​ឆ្លង​ឱ្យ​កើនឡើង​ខ្ពស់​នៅក្នុង​សហរដ្ឋ​អាម៉េរិក​ក្នុងពេល​ឆាប់ៗ​នេះ​ផង​ដែរ​។​ ​ក្រុម​អ្នកជំនាញ​ក៏​កំពុង​សម្លឹងមើល​មេរោគ​បំប្លែង​មួយ​ផ្សេង​ទៀត​ផង​ដែរ គឺ មេរោគ​កូនកាត់​ដែល​តា​-​អូ​មី​ក្រុង​ដ៏​កម្រ ដែល​ពួកគេ​និយាយថា​មិន​បង្ក​ការគំរាមកំហែង​ច្រើន​ទេ​នៅ​ពេល​នេះ​ប៉ុន្តែ​បង្ហាញ​​ពី​របៀប​ដែល​មេរោគ​កូរ៉ូណា​អាច​ឆ្លង​រាលដាល​យ៉ាង​កម្រោល​កម្រិតណា​។​ ​យោង​តាម​លោក​វេជ្ជបណ្ឌិត អេ​រិក ថូ​ប៉ូល (Eric...

អាម៉េរិក​និង​ហ្វីលីពីន​ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​

​ប្រែ​សម្រួលៈ​បំណង​(ST)៖ ហ្វីលីពីន​និង​សហរដ្ឋ​អាម៉េរិក នឹង​ចាប់ផ្តើម​សមយុទ្ធ​យោធា​រួម​គ្នា​ធំ​បំផុត​នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​នៅ​សប្តាហ៍​ក្រោយ នេះ​បើ​តាម​ការ​បញ្ជាក់ប្រាប់​ពី​មន្ត្រី​អាម៉េរិក​ម្នាក់​​កាលពី​ថ្ងៃ​អង្គារ​។​ ​ទាហាន​ហ្វីលីពី​និង​អាម៉េរិ​កជិត​៩.០០០​នាក់​នឹង​ចូលរួម​ក្នុង​ការហ្វឹកហាត់​រយៈពេល​១២​ថ្ងៃ នៅលើ​កោះ​ធំ លូ​ហ្សុន​(Luzon) ក្រោយ​ពី​ការផ្អាក​ធ្វើ​នៅ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ដោយសារ​ជំងឺ​កូវី​ដ​១៩​។​ ​សមយុទ្ធ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​២៨​មីនា នឹង​ផ្តោត​លើ​សន្តិសុខ​សមុទ្រ ការហាត់​បាញ់​គ្រាប់​ពិត ការប្រឆាំង​ភេរវកម្ម និង​ជំនួយ​មនុស្សធម៌​គ្រោះ​ព្រមទាំង​គ្រោះមហន្តរាយ នេះ​បើ​តាម​ការបញ្ជាក់​​ពី​ស្ថានទូត​អាម៉េរិក​។​...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ២៣ ខែ មីនា ឆ្នាំ ២០២២

ឆ្នាំជូត​   ​រាសី​ល្អជា​មធ្យម​។ លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​ឆ្លង​ដល់​ខែក្រោយ​ដំណើរ​ជីវិត​ល្អប្រសើរ​បន្តិច​វិញ ហើយ​រាល់​កិច្ចការងារ​មានការ​ចម្រើន​លូតលាស់​មួយកម្រិត​វិញ​។​សម្រាប់​ស្ត្រី​រាល់​បញ្ហា​អាក្រក់​ចៀស​ឆ្ងាយ ហើយ​ផល​ល្អៗ​បាន​ចូលមក​ជំនួស​វិញ​។​ចំណែក​បុរស​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ជាង​ស្ត្រី​ទេ ចំពោះ​បញ្ហា​ខ្លះ​នៅតែ​តាម​យាយី​នៅឡើយ​ដែរ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ មាន​កម្រិត​មធ្យម ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់ បើ​ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​៕   ​ឆ្នាំឆ្លូវ​   ​រាសី​ល្អជា​មធ្យម​។​ការធ្វើដំណើរ​ទៅណា​មក​ណា​គប្បី​មានការ​ប្រយ័ត្នប្រយែង​មិនអាច​ប្រមាថ​បានទេ​ព្រោះ​អាច​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មកវិញ​។​ក្នុងថ្ងៃនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​រឿង​ឯកសារ​ឬ​កិច្ចការ​ផ្សេងៗ​ព្រោះ​ងាយ​ភ្លាំងភ្លាត់​និង​បាត់បង់​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​ស្ថានភាព​តានតឹង​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​...

ហ្វីលីពីននិងសហរដ្ឋអាម៉េរិក នឹងចាប់ផ្តើមសមយុទ្ធយោធារួមគ្នាធំបំផុតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះនៅសប្តាហ៍ក្រោយ នេះបើតាមការបញ្ជាក់ប្រាប់ពីមន្រ្តីអាម៉េរិកម្នាក់ កាលពីថ្ងៃអង្គារ។

លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​តេស្តិ៍​វិជ្ជមាន​កូវី​ដ ខណៈ​លោក​ប៊ីល​ធ្វើច​ត្តា​ឡី​ស័ក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីតរដ្ឋមន្ត្រី​ការបរទេស​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២២​មីនា​ថា លោកស្រី​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​ជាមួយ​នឹង​រោគ​សញ្ញា “​ស្រាល​”​។​ ​នៅលើ​បណ្តាញ​សង្គម អតីត​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​រូបនេះ​បាន​និយាយថា គាត់ “​មាន​អារម្មណ៍ល្អ​”...

ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​កំពុង​ប្រែក្លាយ​ទីក្រុង​ម៉ា​រី​វ​ប៉ូល​ទៅជា​ផេះ ខណៈ​លោក​ខាងលិច​មាន​គម្រោង​ដាក់ទណ្ឌកម្ម​បន្ថែម​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមប្រឹក្សា​ក្រុង​ម៉ា​រី​វ​ប៉ូល​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២២​មីនា​ថា ការវាយប្រហារ​តាម​ផ្លូវអាកាស​របស់​រុស្សី​កំពុង​ប្រែក្លាយ​ទីក្រុង​ដែល​ឡោម​ព័ទ្ធ​នេះ​ទៅជា “​ដី​ផេះ​ឥតប្រយោជន៍​” ខណៈ​សហរដ្ឋ​អាម៉េរិក និង​អឺរ៉ុប​គ្រោង​ដាក់​ទណ្ឌកម្ម​បន្ថែមទៀត​ដើម្បី​ដាក់ពិន័យ​ទីក្រុង​មូ​ស្គូ​ចំពោះ​ការ​លុកលុយ​អ៊ុ​យក្រែន​។​ ​ក្រុមមន្ត្រី​អ៊ុយ​ក្រែន​បាន​និយាយថា ការប្រយុទ្ធ​គ្នា​តាម​ផ្លូវ​និង​ការបាញ់​ផ្លោង​បាន​ផ្ទុះឡើង​ក្នុង​ទីក្រុង​ម៉ា​រី​វ​ប៉ូល ពោលគឺ​មួយថ្ងៃ​គត់​បន្ទាប់​ពី​អ៊ុយ​ក្រែន​បដិសេធឱ​សានវាទពី​រុស្ស៊ី​ក្នុង​ការចុះចាញ់​។​មនុស្ស​​រាប់សិប​ពាន់​នាក់​ត្រូវ​គេ​ជឿ​ថា​ជាប់​នៅ​ខាងក្នុង​អគារ ដោយ​មិន​មាន​អាហារ ទឹក...

លេខា​ព័ត៌មាន​របស់​បៃ​ដិន​កើតកូ​វីដ អត់​អាច​អមដំណើរ​ប្រធានាធិបតី​ទៅ​អឺរ៉ុប​ទេ​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ លេខា​ព័ត៌មាន​ប្រចាំ​សេត​វិមាន​លោកស្រី ជេ​ន សា​គី​(Jen Psaki)​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា លោកស្រី​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ ហើយ​នឹង​មិន​ធ្វើ​ដំណើរ​អម​ប្រធានា​​ធិបតី ចូ បៃ​ដិន ទៅកាន់​អឺរ៉ុប​នៅ​សប្តាហ៍​នេះ​ដើម្បី​ជួបប្រជុំ​ជាមួយ​សម​ភាគី​ពិភពលោក​ស្តីពី​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែនទេ​។​ ​ទោះជា​យ៉ាងណា លោកបៃ​ដិន បាន​តេស្តិ៍​អវិជ្ជ​មាន​កូ​វីដ កាលពី​ថ្ងៃ​អង្គារ​។​ ​ការ​ឆ្លងកូវី​ដឡើង​វិញ​របស់​សា​គី​កើត​ឡើង​បន្ទាប់ពី​ស្វាមី​របស់​អនុ​ប្រធានាធិបតី...