Day: March 26, 2022

លទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងស្តីពីការចាត់វិធានការបន្ទាន់ក្នុងការបង្គ្រាបបទល្មើសជលផលនៅបឹងទន្លេសាប

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ អនុវត្តតាមស្មារតីនៃកិច្ចប្រជុំចង្អៀតកាលពីថ្ងៃទី២៤ ខែមីនា កន្លងមកស្តីពី “វិធានការបង្គ្រាបបទល្មើសជលផលលើបឹង ទន្លេសាប” តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៦ ខែមីនា...

ការងារបោសសម្អាតមីនតម្រូវ​ឲ្យ​មានជំនាញវិន័យនិងនីតីវិធីច្បាស់លាស់ ដេីម្បី​ចៀសវាង​ការ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត

ដោយៈយោធិន/កំពង់ស្ពឺៈការងារបោស សម្អាតមីន តម្រូវ​ឲ្យ​មានជំនាញពិតប្រាកដ វិន័យខ្ជាប់ខ្ជួននិងនិតីវិធីច្បាស់លាស់សំដៅជៀសវាង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ក្នុង​ពេលចុះប្រតិបត្តិតំបន់ចម្ការមីន។ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានថ្លែងបញ្ជាក់ពីក្រិតក្រមនិងហានិភ័យដែលបង្កឡើងដោយសារមីនបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានវិស័យសកម្មភាពមីន នៅវិទ្យាស្ថានមជ្ឈ មណ្ឌលជាតិគ្រប់គ្រងកងកម្លំាងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) នៅស្រុកឧដុង្គ...

ក្រសួងសាធារណការ កំពុងត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមេសា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ

ដោយៈសុផល/ភ្នំពេញៈក្រសួងសាធារណការនិងដឹកជញ្ជូន ថ្មីៗនេះបានបើកកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក សមាជិកសមាជិកានៃអនុគណៈកម្មការត្រៀមរៀបចំ និងក្រុមកាងារបច្ចេកទេសពាក់ព័ន្ធ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រកាសសមាសភាពសមាជិក​ សមាជិកាគណៈកម្មការ និងអនុគណៈកម្មការសម្រាប់ដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលដំណើរការប្រព្រឹត្តទៅនៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដែលគ្រោងនឹងប្រព្រឹត្តនៅថ្ងៃទី០៤...

ប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀតពីក្រសួងស្ថាប័នពាក់ព័ន្ធបញ្ចូលក្នុងសេចក្ដីព្រាង “ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២២-២០៣៥”

ដោយៈសុផល/ភ្នំពេញ៖លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍និងជាប្រធានក្រុមការងារដើម្បីសិក្សានិង រៀបចំផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ ទេសចរណ៍កាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០២២នៅទីស្ដីការក្រសួងទេសចរណ៍បានដឹកនាំរៀបចំសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសកម្រិតអន្តរក្រសួងលើការ រៀបចំសេចក្ដីព្រាង “ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២២-២០៣៥” ។ អង្គសិក្ខាសាលាមានគោលបំណងប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀតពីក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីឱ្យក្រុមការងារយកមកកែរសម្រួលមុនដឹងដាក់ឆ្លងថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង...

Ford Cambodia បើកទទួលការកក់រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023

កាលពីពេលថ្មីៗនេះមានការផ្ទុះនៃការចាប់អារម្មណ៍ និងការចែករំលែកយ៉ាងពេញទំហឹងនៅក្នុងបណ្តាញសង្គមទាក់ទងនឹងការប្រកាសចេញលក់ជាផ្លូវការនៃរថយន្ត Ford ស៊េរីថ្មីនៅប្រទេសអូស្រ្តាលី និងព្រឹត្តិការណ៍តាំងពិពណ៌រថយន្តខ្នាតធំនៅប្រទេសថៃដែលមានគាំទ្រយ៉ាងច្រើនពីសំណាក់មិត្តអ្នកស្រឡាញ់រថយន្ត។ មិនបង្អង់យូរបន្ទាប់ពីក្រុមហ៊ុន Ford Motor Company បានប្រកាសជាផ្លូវការនោះ Ford Cambodia ក៏បានបើកទទួលការកក់ជាផ្លូវនៃរថយន្ត Ford Everest...

លោក ហ៊ុន ម៉ាណែត : គណបក្សប្រជាជនកម្ពុជា បានពុះពាររួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើនជាមួយប្រជាជនកម្ពុជាជាប់តរហូតមក

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា បានពុះពាររួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើនជាមួយប្រជាជនកម្ពុជាជាប់រហូតមក។ ហើយក៏នឹងបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាពនៃសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ឈរលើមូលដ្ឋានទិសដៅ និងទស្សនវិស័យនេះ យុវជនដែលជាកម្លាំងបន្តវេនដ៏មោះមុតរបស់គណបក្ស ត្រូវពង្រឹងសមត្ថភាព និងរក្សាឱ្យបានខ្ជាប់ខ្ជួននូវគុណធម៌ សីលធម៌ ព្រមទាំងភាពម៉ឺងម៉ាត់ក្នុងការបំពេញភារកិច្ច ។...

អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុ

ដោយ:មុនីរ័ត្ន/ភ្នំពេញ:​ តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ...

ពីខែមករាដល់ខែមីនាការចុះបញ្ជីយានយន្តអគ្គិសនីមានរហូតដល់៤៧គ្រឿង

ដោយៈសុផល/ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការ យូអិនឌីភី(UNDP), Energy Lab និង SMMR/GIZ កាលពីថ្ងៃទី២៦ខែមីនា បានរៀបចំពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី នៅទីស្តីការក្រសួង។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល...

រាប់ពាន់នាក់​ភៀសខ្លួន​បន្ទាប់​ពី​ភ្នំភ្លើង​ហ្វីលីពីន​ផ្ទុះ​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ភ្នំភ្លើង​តា​អាល់​(Taal)​នៅ​កណ្តាល​បឹង​មួយ​ក្នុង​ខេត្ត បា​តាង​ហ្កាស​(Batangas)​បាន​ផ្ទុះ​នៅ​ម៉ោង​៧​និង​២២​នាទី​ព្រឹក​ថ្ងៃ​សៅរ៍ ដោយ​បណ្តាលអោយ​មនុស្ស​រាប់ពាន់​​នាក់​ភៀសខ្លួន​ចេញពី​ផ្ទះសម្បែង​នៅក្បែរ​វា ក្រោយ​ការផ្ទុះ​មួយ​បាន​បាញ់​ផេះ​និង​ចំហាយ​រាប់រយ​ម៉ែត្រ​ចូល​ក្នុង​មេឃ​។​ ​មនុស្ស​រាប់ពាន់​នាក់​ត្រូវបាន​បញ្ជា​អោយ​ជម្លៀស​ចេញពី​ផ្ទះ​របស់​គេ​នៅក្បែរៗ​ភ្នំភ្លើង​ហ្វីលីពីន​នេះ​កាលពី​ថ្ងៃ​សៅរ៍ ​ក្រោយ​ផ្ទុះ​នៅ​ម៉ោង​៧​និង​២២​នាទី​ព្រឹក វា​ត្រូវ​បាន​ព្រមាន​ថា​អាច​នឹង​ផ្ទុះ​បន្ថែម​ដែល​បង្ក​ការហូរ​ភក់​ភ្នំភ្លើង​យ៉ាង​លឿន​ដ៏​គ្រោះថ្នាក់ ព្រមទាំង​រលក​ស៊ូ​ណា​មី​នៃ​ទឹក​បឹង​។​ ​ទីភ្នាក់ងារ​ឧតុនិយម បាន​ណែនាំ​អោយ​អ្នករស់នៅ​ក្នុង​សហគមន៍​ងាយ​រងគ្រោះ​នៅ​ជុំវិញ​បឹង ភៀសខ្លួន និង​បាន​បង្កើន​កំរិត​ព្រមាន​ពី​ទី​ពីរ​ដល់​ទី​បី​។​អ្នកនាំពាក្យ​ទីភ្នាក់ងារ​ការពារ​ស៊ីវិល បាន​និយាយថា អ្នកស្រុក​ប្រាំ​ភូមិ​ត្រូវបាន​បញ្ជា​អោយ​ជម្លៀស​ចេញពី​ផ្ទះ​របស់​គេ...

អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក​មេ​ត​វេ​ដេវនិយាយ​ថា​វា​ជា​រឿង​ឆ្កួត​សុទ្ធ​ដែល​ជឿ​ថា​ទណ្ឌកម្ម​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីត​ប្រធានាធិបតី​និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី​លោក ឌី​មី​ទ្រី មេ​ត​វេ​ដេ​វ (Dmitry Medvedev)​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយ​កាល​​ពី​ថ្ងៃ​សុក្រ ទី​២៥ ខែ​មីនា​ថា វា​ជា​រឿង «​ឆ្កួត​សុទ្ធ​»​ដែល​ជឿ​ថា ទណ្ឌកម្ម​របស់​លោក​ខាងលិច​ប្រឆាំង​នឹង​ក្រុមហ៊ុន​រុស្ស៊ី​អាចមាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​...