ក្នុងសកម្មភាពចុះជួបជាមួយពលរដ្ឋជាប្រជានេសាទនិងសហគមន៍នេសាទនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២២ក្នុង ភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថាអនុវត្តតាមបទបញ្ជាដាច់ ណាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការលុបបំបាត់ បទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទនៅដែនបឹងទន្លេសាប ពិសេសក្នុងភូមិសាស្រ្តខេត្តបាត់ដំបង អាជ្ញាធរខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានប្តេជ្ញាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចសហការបង្ក្រាបបទល្មើសនេសាទផ្សេងៗ។ ដោយចាប់ពីម៉ោងហ្នឹងតទៅ គឺអនុវត្តច្បាប់ឈប់លើកលែង ឬអប់រំដូចមុនទៀតហើយ។ពិសេសអ្នកដែល ពាក់ព័ន្ធនឹងបទល្មើសនេសាទ ដូចជាការឃុបឃិតយកលុយយកកាក់ជាដើម។
ក្នុងសកម្មភាពចុះជួបជាមួយពលរដ្ឋជាប្រជានេសាទនិងសហគមន៍នេសាទនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២២ក្នុង ភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថាអនុវត្តតាមបទបញ្ជាដាច់ ណាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការលុបបំបាត់ បទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទនៅដែនបឹងទន្លេសាប...