Day: March 28, 2022

រុស្ស៊ី​ចង់អោយ​ចរចា​សំរេច​ចំណុច​សំខាន់ៗ​សិន​មុន ប្រធានាធិបតី​ពូ​ទីន ជួប ហ្សេ​លេន​ស្គី​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​និយាយថា ប្រធានាធិបតី​រុស្ស៊ី​និង​បេឡា​រូ​ស អាច​ជួប​គ្នា​បាន​ទាល់តែ​ចំណុច​សំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​ណាមួយ​នោះ ត្រូវបាន​ចរចា​ត្រូវ​គ្នា​ជាមុន​។​ ​ការលើកឡើង​របស់​លោក​រដ្ឋមន្ត្រី សឺ​ហ្គេ ឡាវ​រ៉ូវ កើត​ឡើង​ក្រោយ​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បានប្រកាសថា លោក​ត្រៀម​ខ្លួន​ចរចា​អំពី​ឋានៈ​អ៊ុយ​ក្រែនជា​ប្រទេស​អព្យាក្រិត​និង​​ការធានា​សន្តិសុខ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ...

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិយាយថា ប្រធានាធិបតីរុស្ស៊ីនិងបេឡារូស អាចជួបគ្នាបានទាល់តែចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងណាមួយនោះ ត្រូវបានចរចាត្រូវគ្នាជាមុន។

សម្តេច​ក្រឡាហោម ៖ ការបោះឆ្នោត​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ជាច្រើនលើក​ច្រើនសារ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់​ការបោះឆ្នោត (​គ​.​ស​.​អ​) បាន​បញ្ជាក់ថា ការបោះឆ្នោត​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ជាច្រើនលើក​ច្រើនសា​នាពេល​កន្លងមក និង​អនាគត ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ...

អាម៉េរិក​និង​ហ្វីលីពីន ចាប់ផ្តើម​ការធ្វើ​សមយុទ្ធ​យោធា​នៅ​ក្នុង​តំបន់​ឈម​នឹង​កោះ​តៃវ៉ាន់​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ទាហាន​អាម៉េរិក​និង​ហ្វីលីពីន​រាប់ពាន់​នាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​មីនា បានចាប់ផ្តើម​សមយុទ្ធ​ប្រយុទ្ធ​ធំ​បំផុត​នៅ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ដែល​នឹង​រួម​មាន​ការហ្វឹកហាត់​បាញ់​​គ្រាប់​ពិត ការបាញ់​យន្តហោះ សង្គ្រាម​ទីក្រុង​និង​ការបើក​នាវា​បុក​ច្រាំង​ឡើង​គោក ក្នុង​ការបង្ហាញ​កម្លាំង​អាម៉េរិក​នៅ​ហ្វីលីពីន​ខាងជើង​ក្បែរ​កោះ​តៃវ៉ាន់​។​ ​សមយុទ្ធ​ប្រចាំឆ្នាំ​ដែល​មានឈ្មោះ​ថា បាលី​កាតា​ន់​-​តា​ហ្កា​ឡុក​(Balikatan-Tagalog)​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​៨​មេសា ដោយ​មាន​ការចូលរួម​ពី​ទាហានជើងទឹក ម៉ា​រី​ន ទ័ពអាកាស​និង​ទ័ព​ជើងគោក ​ជិត​៩.០០០​នាក់ រួម​មាន​ទាហាន​អាម៉េរិក​៥.១០០​នាក់ ដើម្បី​ពង្រឹង​សមត្ថភាព​និង​ការត្រៀមខ្លួន​របស់​សម្ពន្ធមិត្ត​សំរាប់​ការប្រឈ​មជាក់​ស្តែង នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​អាម៉េរិក​។​...

ប្រធាន គ​.​ជ​.​ប អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ទប់ស្កាត់​ឱ្យបាន​នូវ​រាល់​អំពើ​បំភិតបំភ័យ គំរាមកំហែង ដល់​បេក្ខជន សកម្មជន​គណបក្សនយោបាយ និង អ្នកបោះឆ្នោត​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​បាន​អំពាវនាវ​ដល់​គ្រប់ គណបក្សនយោបាយ​ត្រូវគោរព​ច្បាប់​បទបញ្ជា​និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​និង​ក្រមសីលធម៌​សម្រាប់​គណបក្សនយោបាយ​ឱ្យបាន​ហ្មត់ចត់​។​អាជ្ញាធរ​សាធារណៈ​ទាំងអស់ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត ឥត​លម្អៀង​ក្នុង​សកម្មភាព​ការងារ​របស់ខ្លួន និង​ហាម​យក​សម្ភារ និង​មធ្យោបាយ​ដឹកជញ្ជូន​របស់​រដ្ឋទៅបម្រើ​ឱ្យផលប្រយោជន៍​គណបក្សនយោបាយ​។​ ​ការលើក​នេះ​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អន្តរ​ស្ថាប័ន​ស្តីពី​កិច្ចការពារ​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត ប្រចាំឆ្នាំ និង ការបោះឆ្នោត​ថ្នាក់ជាតិ​-​ថ្នាក់ក្រោម​ជាតិ ចាប់ពី​ឆ្នាំ​២០២២...

សម្តេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អន្តរ​ស្ថាប័ន​ស្ដីពី​កិច្ចការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការបោះឆ្នោត​ថ្នាក់ជាតិ​-​ថ្នាក់ក្រោម​ជាតិ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និ​ជាប្រធានគណៈបញ្ជាការ សន្តិសុខ​អចិន្ត្រៃយ៍សម្រាប់​ការបោះឆ្នោត (​គ​.​ស​.​អ​)បានដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អន្តរ​ស្ថាប័ន​ស្ដីពី​កិច្ចការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការបោះឆ្នោត​ថ្នាក់ជាតិ​-​ថ្នាក់ក្រោម​ជាតិតាម​ប្រព័ន្ធ​បញ្ជូន​សំឡេង និង​រូបភាព ។ ​កិច្ចប្រជុំ​កាលពីព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២២​នេះក៏មានការ​អញ្ជើញ​ចូលរួម​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ...

ក្រសួងទេសចរណ៍ ណែនាំពីការរៀបចំគ្រប់គ្រង ចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាព ផលិតផល និងសេវាកម្ម ទេសចរណ៍ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ខាងមុខ

ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នេះ​ បានចេញសារាចរ ណែនាំមួយ ស្តីអំពីការរៀបចំគ្រប់គ្រង ចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាព...

ខ្យល់​កន្ត្រាក់​បង្ក​ការខូចខាត​ផ្ទះ​ពលរដ្ឋ​ជិត​២០​ខ្នង​នៅ​ស្រុក​កំពង់ស្វាយ​

ដោយៈ ភ្នំ​សន្ទុក​/​កំពង់ធំៈ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៦​ខ្នង ត្រូវ​ខូចខាត ក្នុងនោះ​មាន​មួយ​ខ្នង​ផ្ទះ​ត្រូវ​ខូចខាត​ទ​ទាំងស្រុង ដោយសារ​ខ្យល់​កន្ត្រាក់ វេលា​ម៉ោង​ប្រមាណ ៨:៣០​យប់ ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២២ ស្ថិតនៅ​ក្នុងភូមិ​អូ​រំដេង ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​...

ខ្យល់​កន្ត្រាក់ បង្ក​ខូចខាត​ផ្ទះ​ពលរដ្ឋ កើនឡើង​ដល់ ៣ ស្រុក ស្មើនឹង ១៣៩ ខ្នង នៅ​ខេត្តបន្ទាយមានជ័យ​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ខ្យល់​កន្ត្រាក់​កាលពី​យប់ ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២២ បាន​បង្ក​អោយ​ខូចខាត​ផ្ទះ​ពលរដ្ឋ កើនឡើង​ដល់ ៣ ស្រុក មាន​ចំនួន ១៣៩ ខ្នង...

ទាហានអាម៉េរិកនិងហ្វីលីពីនរាប់ពាន់នាក់កាលពីថ្ងៃចន្ទទី២៨មីនា បានចាប់ផ្តើមសមយុទ្ធប្រយុទ្ធធំបំផុតនៅប៉ុន្មានឆ្នាំមកនេះដែលនឹងរួមមាន ការហ្វឹកហាត់បាញ់ គ្រាប់ពិត ការបាញ់យន្តហោះ សង្រ្គាមទីក្រុងនិងការបើកនាវាបុកច្រាំងឡើងគោក ក្នុងការបង្ហាញកម្លាំងអាម៉េរិកនៅហ្វីលីពីនខាងជើងក្បែរកោះតៃវ៉ាន់។