Day: March 30, 2022

ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ៣០ ខែ មីនា ឆ្នាំ ២០២២

ឆ្នាំជូត​   ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​តែង​ទទួលរង​ការប៉ះទង្គិច​បន្តិចបន្តួច ហើយ​បើ​មិន​ប្រមាថ​បញ្ហា​ខ្លះ​ក៏​មិនអាច​កើតឡើង​ដែរ ។​សម្រាប់​ការប្រកប​ការងារ​ត្រូវ​ព្យាយាម​តាំងចិត្ត​ទាំង​កិច្ចការ​តូចតាច​និង​ធំដុំ ពីព្រោះថា​ងាយ​ទទួលរង​ការរិះគន់ ឬ​មានការ​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​ណាស់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ភាព​តានតឹង​វិញ​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង​គ្នា និង​បើ​មានទំនាស់​ផង​តែង​កើត​ពី​រឿង​តូចតាច ហើយ រីក​ជាធំ​ផង​៕   ​ឆ្នាំឆ្លូវ​   ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ...

ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ភូមិ​តេ​ជោ​សន្តិភាព​ទទួល​អំណោយ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ភូមិ​តេ​ជោ​សន្តិភាព ឬ​ដីកា​រ៉េ​២ (២២២២) ឬ​ម​ជ្ឈ​ម​ណ្ជ​ល​អភិវឌ្ឍន៍​អតីតយុទ្ធជន​ខេត្តបន្ទាយមានជ័យ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក បានទទួល​អំណោយ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​។​ ​ពួក​គែ​ផ្នែក​នៃ​ពលរដ្ឋ​នៅ​ស្រុក​ភ្នំស្រុក ថ្មពួក...

លោកបៃ​ដិន​មិន​ជឿ​ថា​រុស្ស៊ី​កាត់បន្ថយ​ប្រតិបត្តិការ​នៅ​ជុំវិញ​ទីក្រុង​គៀវ​នោះទេ​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី ចូ បៃ​ដិន កាលពី​ថ្ងៃ​អង្គារ​ទី​២៩​មីនា​បាន​និយាយថា លោក​មិន​ទាន់​ជឿថា ការប្រកាស​របស់​រុស្ស៊ី​ថា​នឹង​កាត់បន្ថយ​ប្រតិបត្តិការ​យោធា​នៅ​ជិត​រដ្ឋធានី​គៀវ​របស់​អ៊ុយ​ក្រែ​ននឹង​នាំឱ្យ​មាន​ការផ្លាស់​ប្តូរ​ជា​មូលដ្ឋាន​នៅក្នុង​សង្គ្រាម​នោះទេ​។​ ​លោកបៃ​ដិន​ក្នុងអំឡុងពេល​បង្ហាញ​ខ្លួន​ជាមួយ​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង បន្ទាប់​ពី​កិច្ចពិភាក្សា​ទ្វេភាគី​នៅ​សេត​វិមាន...

ប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃអង្គារទី២៩មីនាបាននិយាយថា លោកមិនទាន់ជឿថា ការប្រកាសរបស់រុស្ស៊ីថានឹងកាត់បន្ថយប្រតិបត្តិការយោធានៅជិតរដ្ឋធានីគៀវរបស់អ៊ុយក្រែននឹងនាំឱ្យមានការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងសង្រ្គាមនោះទេ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​សោកស្តាយ​ចំពោះ​ក្រុមបាតុករ​ជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើ​ល​ដ៏ ដែល​នៅតែ​បន្ត​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ខុសច្បាប់​

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២ បានបង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ក្រុមបាតុករ​ជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើ​ល​ដ៏ ដែល​នៅតែ​បន្ត​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ខុសច្បាប់​នៅតាម​ទីសាធារណៈ​។​ ​សេចក្តីប្រកាស​ព័ត៌មាន​បានបញ្ជាក់​ពីអ្វី​ដែល​ស្មាន​មិន​ដល់ ដែល​ក្រុមបាតុករ​បាន​ត្រៀមលក្ខណៈ​ក្រោម​ផែនការ​រៀបចំ​ទុកជាមុន បង្កើត​ព្រឹត្តិការណ៍​ទម្លាក់កំហុស​លើ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​សម្តែង​ធ្វើជា​តួ​កំសត់ រៀបចំ​ឱ្យមាន​ការ​លុតជង្គង់ សំពះ យំ...

កម្ពុជា​ចូលរួម​សន្និសីទ​ចក្រភព​អង់គ្លេស​-​អាស៊ាន ស្ដីពី​ភាពជា​អ្នកដឹកនាំ​អាស៊ាន​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​

​ដោយ​: សុផល​/​ភ្នំពេញ​: លោក ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភា​រកម្ម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ឧត្ដមមន្ត្រី​ដឹកជញ្ជូន​កម្ពុជា ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចូលរួម​សន្និសីទ​ចក្រភព​អង់គ្លេស​-​អាស៊ាន​ស្ដីពី​ភាពជា​អ្នកដឹកនាំ​អាស៊ាន​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព (UK-ASEAN SUSTAINABLE LEADERSHIP...

កម្ពុជាជំរុញកំណើនការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា និងមានផែនការសម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងម៉ូតូ អគ្គិសនីក្នុងអត្រា៧០% នៅឆ្នាំ២០៥០

ដោយៈសុផល/ភ្នំពេញ៖ និន្នាការនៃការប្រើប្រាស់រថយន្តអគ្គិសនី នៅកម្ពុជាបានចាប់ផ្តើមកើនឡើង ខណៈរាជរដ្ឋាភិបាល បានផ្តល់ការលើកទឹកចិត្តពិសេសដល់អ្នកនាំចូលរថយន្ត និងម៉ូតូអគ្គិសនី ដោយបន្ថយពន្ធនាំចូល៥០% និងការធ្វើផ្លាកលេខពិសេស ដើម្បីជំរុញកំណើនការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា និងឈានទៅសម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអត្រា៤០% និងទោចក្រយានយន្ត (ម៉ូតូ) អគ្គិសនីក្នុងអត្រា៧០% នៅឆ្នាំ២០៥០។នេះបើតាមការឱ្យដឹងរបស់លោក...

រាជរដ្ឋាភិបាល​មាន​ចក្ខុវិស័យ​ផ្ដល់ឱកាស​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ឱ្យបាន​៩០​ម៉ឺន​នាក់ រហូតដល់​ឆ្នាំ​២០៣០

​ដោយ​: សុផល​/​ភ្នំពេញ​: រាជរដ្ឋាភិបាល​មាន​ផែនការ​បង្កើត​ឱកាស​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ឱ្យបាន​ជិត​១​លាន​នាក់​នៅ​ឆ្នាំ​២០៣០​។​ឆ្លើយតប​នឹង​ចក្ខុ​វិស័យនេះ​ក្រសួងទេសចរណ៍​និង​សាលា​សណ្ឋាគារ​និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល​បាន​បន្ត​សហការគ្នា​ដើម្បី​បង្កើន​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដល់​យុវជន ឆ្លើយតប​នឹង​តម្រូវការ​កម្លាំង​ពលកម្ម​នៅ​ខេត្តសៀមរាប​។​ ​កិច្ចសហការ​និង​ការឯកភាព​នេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​កាលពីដើម​សប្តាហ៍​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​ប្រតិភូ​អង្គការ និង​សាលា​ជា​ដៃគូ​ក្នុងនោះ​មាន​លោកស្រី Eleonore Mueth Dubrule អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សាលា...

ទាហាន​ថែរក្សា​សន្តិភាព​សហប្រជាជាតិ​ប្រាំបី​នាក់​ស្លាប់​ក្នុង​ការធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​កុង​ហ្គោ​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ទាហាន​ថែរក្សា​សន្តិ​សភាព​របស់​អង្គការសហប្រជាជាតិ​ចំនួន​ប្រាំ​បីនាក់ ដោយ​ប្រាំមួយ​នាក់​ជា​ជាន​ជាតិ​ប៉ា​គី​ស្ថាន ម្នាក់​ជា​រុស្ស៊ី​និង​ម្នាក់​ជា​ជនជាតិ​ស៊ែ​ប​បាន​ស្លាប់​កាល​​ពី​ថ្ងៃ​អង្គារ​នៅពេល​ឧទ្ធម្ភាគចក្រ​របស់គេ​បាន​ធ្លាក់​នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។​ ​ក្រុម​សារព័ត៌មាន​នៃ​ក្រសួងការពារជាតិ​ប៉ា​គី​ស្ថាន​បាន​និយាយថា «​ក្នុងពេល​បំពេញ​បេសកកម្ម​ស៊ើបការណ៍​មួយ​នៅ​កុង​ហ្គោ ឧទ្ធម្ភាគចក្រ​1 PUMA​បាន​ធ្លាក់ ហើយ​មូលហេតុ​នៃ​ការធ្លាក់​នេះ​គេ​នៅ​មិន​​ទាន់​ដឹង​នៅឡើយ​ទេ​។​ទាហាន​ប៉ា​គី​ស្ថាន​ប្រាំមួយ​នាក់​ស្ថិត​ចំណោម​អ្នក​ស្លាប់​»​។​ ​អ្នកនាំពាក្យ​របស់​អគ្គ​លេខា​អង្គការសហប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក បានបញ្ជាក់​ការធ្លាក់​នេះ និង​បាន​ប្រាប់​ពី​សញ្ជាតិ​របស់​ជនរងគ្រោះ​ទាំង​ប្រាំ​បីនាក់​។​ ​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​បាន​សម្តែង​ការ​រន្ធត់​និង​សោកសៅ​ជាខ្លាំង ព្រមទាំង​បាន​គោរព​ដល់​កិច្ច​ខិតខំ​ស្វែងរក​សន្តិភាព​របស់​ក​ង​កម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​លោក​។​...

ទាហានថែរក្សាសន្តិសភាពរបស់អង្គការសហប្រជាជាតិចំនួនប្រាំបីនាក់ ដោយប្រាំមួយនាក់ជាជានជាតិប៉ាគីស្ថាន ម្នាក់ជារុស្ស៊ីនិងម្នាក់ជាជនជាតិស៊ែប បានស្លាប់កាលពី ថ្ងៃអង្គារនៅពេលឧទ្ធម្ភាគចក្ររបស់គេបានធ្លាក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។