Day: March 31, 2022

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ហ្គា​បុ​ង សម្រេចបាន​ជិត ១៥០​លាន​ដុល្លារ ក្នុង​រយៈពេល​៤​ឆ្នាំ​

​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​: លោក ប៉ាន សូ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​កម្ពុជា​-​ហ្គា​បុ​ង គិត​ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១ សម្រេចបាន​ប្រមាណ ១៤៩​លាន​ដុល្លារ ហើយ​ហ្គា​បុ​ង ជាទី​ផ្សារ​ដ៏​សំខាន់​សម្រាប់​អង្ករ​កម្ពុជា​ផងដែរ​។​ ​ក្នុងឱកាស​សម្តែង​កិច្ច​ស្វាគមន៍​ដល់​លោក...

នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចន សុន និយាយថាបណ្តាប្រទេសលោកខាងលោកមិនគួរដកទណ្ឌកម្មលើរុស្ស៊ីទេ ដរាបណារដ្ឋាភិបាលក្រុងមូស្គូនៅមិនទាន់ដកទាហានចេញពីអ៊ុយក្រែនទាំងស្រុងទេ។

ប្រធានាធិបតីអ៊ុយក្រែន បានអរគុណសេតវិមានចំពោះការជួយបន្ថែម៥០០លានដុល្លារដែលជាជំនួយផ្ទាល់ តែលោកបើកចំហសំរាប់ប្រធានាធិបតី ចូ បៃដិន ជួយបន្ថែមទៀតដើម្បីប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៊ី។

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការស្ពានអាកាសនិងផ្លូវក្រោមដីចោម ចៅ

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសនិងផ្លូវ ក្រោមដីចោមចៅសាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគទុនអាណិក ជនកម្ពុ ជា (OCIC) ក្នុងតម្លៃ ២២ លានដុល្លារ ដែលនេះជាប្រភេទស្ពានអាកាសទី ៦ នៅរាជធានីភ្នំពេញ ។...

កិច្ចពិភាក្សា​រវាងអ៊ុយក្រែននិងរុស្ស៊ីសំរាប់កិច្ចព្រមព្រៀងសន្តិភាពមួយនឹងបន្តធ្វើនៅថ្ងៃសុក្រតាមវីដេអូបន្តផ្ទាល់ នេះបើតាមប្រធានអ្នកចរចាអ៊ុយក្រែន។

ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ មីនា ឆ្នាំ ២០២២

​ឆ្នាំជូត​   ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​នៅតែ​ស្រុតចុះ​ដដែល​ទេ ម្ល៉ោះហើយ​បើ​ធ្វើ​អ្វី មិន​ប្រមាថ​នោះ​ផល​តែង​នៅ​ឆ្លើយតប​មកវិញ​គ្រាន់​កក់ក្តៅ​ផងដែរ​។​ការប្រកប​ការងារ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ស​ម្រ​ច​ចិត្ត​ធ្វើ​អ្វី​ដែលជា​រឿង​សំខាន់​ឡើយ​ឬ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​កិច្ចការ​ផ្នែក​ខាងក្រៅ​ឡើយ​ពីព្រោះថា​ងាយ​រាំងស្ទះ និង​ជួប​បញ្ហា​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​ព្រោះ​ជារឿយៗ​តែងមាន​ក្រុមមនុស្ស​អុកឡុក​យាយី​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ល្អក់កករ និង​ប្រឆាំង​គ្នា​ធ្វើឱ្យ​កើត​បញ្ហា​មិនសូវ​ចេះ​ចប់​៕   ​ឆ្នាំឆ្លូវ​   ​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី ឬ​ទៅណា​មក​ណា​ជួប​នូវ​បញ្ហាលំបាក​ច្រើន​បន្តិច​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​រាំងស្ទះ​បន្តិចបន្តួច​យាយី ហើយ​ពិសេស​ធ្វើ​ច្រើន​បានទទួល​ផល​តិច​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លាភ​ហេង​ទោះ​តូច​ឬ​ធំ​មានការ​បោល​ហួស​ជានិច្ច...

អក្សរសាស្ត្រ​៖ នីតិ , សុនីតិ , នគរបាល , រងា , ហង្ស​

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ ​នីតិ​ (​នី​-​តិ​) ​នាមសព្ទ​ ( បា​. សំ . ) ច្បាប់​; ឧបាយ​ជា​គ្រឿង​ណែនាំ​; បែបផែន​;...